កាលពីថ្ងៃទី ៦ ខែមេសាកន្លងទៅនេះក្រសួងទេសចរណ៍ សហការជាមួយក្រុមហ៊ុន Slickbooth Holding Co.,Ltd បានរៀបចំកម្មវិធីប្រកាសផ្សព្វផ្សាយពិព័រណ៍ទេសចរណ៍កម្ពុជាអន្តរជាតិ Cambodia Travel Mart (CTM) លើកទី ២ ដែលគ្រោងធ្វើនៅថ្ងៃទី ១១ ដល់ថ្ងៃទី ១៣ ខែតុលា ឆ្នាំ ២០១៨ នៅទីក្រុងភ្នំពេញ (មជ្ឈមណ្ឌលសន្និសីទ និងពិព័រណ៍កោះពេជ្រ)។ ពិធីខាងលើនេះមានការចូលរួមពីឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងមានការអញ្ជើញចូលរួមពីឯកឧត្តមអភិបាលរងនៃគណៈអភិបាលរាជធានីភ្នំពេញ ថ្នាក់ដឹកនាំតំណាងស្ថាប័នរដ្ឋពាក់ព័ន្ធព្រមទាំងផ្នែកឯកជនក្នុងវិស័យទេសចរណ៍ជាច្រើនទៀត៕ រូបថត ហេង ជីវ័ន