ដោយមានជំនួយពីអង្គការ Aide et Action និងដីសម្រាប់សាងសង់ជាព្រះអំណោយរបស់ព្រះសង្ឃ ក៏ដូចជាពុទ្ធបរិស័ទចំណុះជើងវត្ត ឱង្ការាម ទើបកាលពីថ្ងៃទី ២០ កក្កដា ២០១៩ មជ្ឈមណ្ឌលសហគមន៍ អាយលីដ ស្ថិតនៅឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល ត្រូវបានសម្ពោធជាផ្លូវការ។ ពិធីប្រគល់វិញ្ញាបនបត្របញ្ចប់ឆ្នាំសិក្សា និង សម្ពោធអគារសិក្សានេះមានគោលបំណងផ្សារភ្ជាប់ចំណងសាមគ្គីភាពសហគមន៍ទីក្រុង និង សហគមន៍ជនបទ យល់ដឹងពីការអប់រំ និង ការឆ្លងភូមិសិក្សាពីមត្តេយ្យទៅបឋមសិក្សា ពង្រឹងកិច្ចសហការរវាងអាជ្ញាធរដែនដី មាតាបិតា សាលារៀន និងអ្នកដែលពាក់ព័ន្ធ៕