ពិព័រណ៍ AngkorFood and Hotel និង Angkorbuild ២០១៩ ត្រូវបានរៀបចំធ្វើឡើងនៅខេត្តសៀមរាបចាប់ពីថ្ងៃទី ១០-១២ ខែតុលាដែលតាំងបង្ហាញនូវស្លាកយីហោជាង ១៥០ មកពី ១៦ ប្រទេស។ ពិព័រណ៍ពាណិជ្ជកម្មនេះផ្តល់ជូននូវវេទិកាដ៏ល្អបំផុតមួយសម្រាប់អ្នកដែលកំពុងស្វែងរកការបណ្តាក់ទុនអាជីវកម្មជាបណ្តាញ និងប្រភពសម្រាប់ផ្គត់ផ្គង់ សម្ភារ និងសេវាកម្មថ្មីបំផុត។ ពិធីបើកការតាំងពិព័រណ៍នេះគឺទទួលបានការអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍។ ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងដោយសហព័ន្ធទេសចរណ៍កម្ពុជា និងសមាគមចុងភៅកម្ពុជា និងគាំទ្រពីសមាគមសណ្ឋាគារកម្ពុជា និងសមាគមភោជនីយដ្ឋានកម្ពុជា៕ រូបថត ផន សុខជា