កាលពីថ្ងៃទី៣ ខែមេសា កន្លងទៅនេះ សួនទឹកកម្សាន្ត(Fantastic water world)បានរៀបចំកម្មវិធីគម្រប់ខួប១ឆ្នាំរបស់ខ្លួននៅទីតាំងសួនទឹកដែលមានអាសយដ្ឋានស្ថិតនៅទីក្រុងរណប ហ្គ្រេនភ្នំពេញ អីុនធើណេសិនណល ស៊ីធី។ សម្រាប់ឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរខាងមុខនេះ ខាងសួនទឹកក៏បើកស្វាគមន៍ភ្ញៀវកិត្តិយសឲ្យចូលលេងកម្សាន្តជាមួយការផ្ដល់ជូនថ្មី ដូចជា៖ តំបន់ម្លប់ជាច្រើនការពារកម្ដៅថ្ងៃក្ដៅសម្រាប់អ្នកមកលេងទស្សនា គំនូរសិល្បៈ 3D ដ៏ស្រស់ស្អាតសម្រាប់ថតរូបលេងផងដែរ។ ក្នុងរយៈពេលឆ្នាំទី១កន្លងទៅនេះ ក្រុមការងារនៃ Fantastic Water World ទទួលបានបទពិសោធជាច្រើន ហើយនិងធ្វើការកែលម្អពិភពសួនទឹកកម្សាន្តដ៏អស្ចារ្យនេះ( Fantastic Water World ) ឲ្យកាន់តែប្រសើរ ដូចជាប្រព័ន្ធលក់សំបុត្រ ប្រព័ន្ធបន្ទប់រក្សាអីវ៉ាន់ និងចំណុចជាច្រើនទៀត៕ រូបថត ហុង មិនា