ហាងភីហ្សាដ៏ធំរបស់សហរដ្ឋអាមេរិក ដែលមានស្លាកយីហោ Domino’s Pizza ចាប់ផ្តើមដំណើរការលក់ភីហ្សាក្នុងហាងទីមួយរបស់ខ្លួន នាថ្ងៃទី២១ ខែមករា ឆ្នាំ២០១៥នេះតទៅហើយ។ ដំណើរការនៃហាងភីហ្សាDomino’s Pizza លើកដំបូងនេះ ហាក់ដូចជាផ្តល់នូវសញ្ញាជាវិជ្ជមានដល់ភីហ្សាស្លាកយីហោ អន្តរជាតិមួយនេះ។ លោក គួច សុខលី នាយកគ្រប់គ្រង ក្រុមហ៊ុន CBM បានមានប្រសាសន៍ថា៖ «ថ្ងៃនេះគឺជាថ្ងៃដ៏ជោគជ័យសម្រាប់ Domino’s Pizza នៅកម្ពុជា»។ គួររំឭកថា Domino’s គឺជាម៉ាកយីហោអន្តរជាតិដែលផ្តោតលើកសេវាដឹកជញ្ជូនភីហ្សា។ Domino’s Pizza បានបើកដំណើរការហាងដំបូង ក្នុងឆ្នាំ១៩៦០ នៅសហរដ្ឋអាមេរិក។ សព្វថ្ងៃនេះក្រុមហ៊ុនបានរីកចម្រើនរហូតដល់ចំនួន ១១២៥០ ហាងនៅទូទាំង៧៥ប្រទេសក្នុងពិភពលោក៕ រូបថត ឈឹម ស្រីនាង