ក្រុមហ៊ុន Automotive Asia (Cambodia) Limited ដែលជាក្រុមហ៊ុននាំចូល និងទទួលសិទ្ធិលក់រថយន្តម៉ាក Audi នៅកម្ពុជាបានសម្ពោធរថយន្តស៊េរីថ្មីចំនួន ២ ម៉ូដែលនៅឯសាលតាំងបង្ហាញរបស់ខ្លួន ដែលមានទីតាំងស្ថិតនៅតាមបណ្តោយមហាវិថីព្រះមុនីវង្សកាលពីថ្ងៃសៅរ៍កន្លងទៅ។ ម៉ូដែលថ្មីទាំង ២ នោះគឺ រថយន្ត Audi Q3 ជារថយន្តប្រភេទ SUV ជាលក្ខណៈគ្រួសារដ៏ទាន់សម័យ និងរថយន្ត Audi Q7 55 រថយន្តប្រភេទ SUV ដ៏ប្រណីត។ ការសម្ពោធរថយន្តស៊េរីថ្មីដ៏ទំនើបទាន់សម័យនេះមិនត្រូវបានធ្វើឡើងអធិកអធមពេកនោះទេ ដោយសារតែវិបត្តិជំងឺកូវីដ១៩៕ រូបថត ហុង មិនា