រថយន្ត Audi ម៉ូដែល Q8 ប្រភេទ SUV បែបស្ព័រដ៏ប្រណិតនិងស្រស់ឆើតឆាយ ពេលនេះមានវត្តមាននៅក្នុងទីផ្សារនៃព្រះរាជាណាចក្រកម្ពុជាហើយ។
លោក ប៊ុន យី ប្រធានគ្រប់គ្រងទូទៅក្រុមហ៊ុន Audi Cambodia បានមានប្រសាសន៍ថា៖« រថយន្ត Audi Q8 ស៊េរីថ្មី គឺជាម៉ូដែលកំពូលនៅក្នុងគ្រួសារ« quattro » ដែលវាបានក្លាយជារថយន្តដ៏ប្រណីតនៅក្នុងប្រទេសកម្ពុជាសម្រាប់អតិថិជនដែលគាំទ្ររថយន្ត Audi»។
តួររថយន្តដ៏ស្រស់សង្ហានេះត្រូវបានរចនាឡើងប្រកបដោយភាពរឹងមាំ អាចបើកបរបានគ្រប់ស្ថានភាពផ្លូវមានសុវត្ថិភាពនិងផាសុកភាពខ្ពស់ ជាពិសេសរថយន្ត Audi Q8 ប្រភេទ SUV មានទ្វារចំនួន ៤ ដ៏ប្រណិត ដែលសាកសមបំផុតសម្រាប់ទាំងការធ្វើដំណើរលក្ខណៈកម្សាន្ត និងធ្វើអាជីវកម្ម។
វាជារថយន្តប្រភេទស្ព័រកូនកាត់កម្រិតស្រាលម៉ាស៊ីនសាំង ៣.០ TFSI V6 ដែលមានកម្លាំងខ្លាំងអាចផលិតកម្លាំង ២៥០ kW (៣៤០ សេស) និងកម្លាំង ៥០០ Nm ។ រថយន្ត Audi Q8 បង្កើនល្បឿនពី ០ ដល់ ១០០ គីឡូម៉ែត្រ / ម៉ោងក្នុងរយៈពេល ៥,៩ វិនាទី។
ប្រពន្ធ័ Quattro ដ៏មានប្រសិទ្ធិភាព និងកម្ពស់ ២២០ មីល្លីម៉ែត្រពីដី ធ្វើឱ្យរថយន្ត Audi Q8 ដ៏ទំនើបនេះអាចបើកបរបានគ្រប់ស្ថានភាពផ្លូវនិងគ្រប់កាលៈទេសៈ។
ដូចម៉ូដែល Audi ទាំងអស់នៅក្នុងប្រទេសកម្ពុជាដែរ រថយន្ត Audi Q8 3.0 TFSI ស៊េរីថ្មីទទួលបានអត្ថប្រយោជន៍ពីការធានារយៈពេល ៣ ឆ្នាំជាមួយនឹងម៉ាយល៍គ្មានដែនកំណត់ក្នុងកំឡុងពេលនោះ។ ការផ្តល់ជូននូវរថយន្ត Audi Q8 ថ្មីចាប់ផ្តើមនៅខែធ្នូនេះ នៅក្រុមហ៊ុន Audi Cambodia៕