សណ្ឋាគារ Sofitel Angkor Phokeethra Golf & Spa Resort, សាលា Alliance Française សៀមរាប និងសមាគម Sound of Angkor បានរួមគ្នារៀបចំពិធីលៀងសាយភោជន សប្បុរសធម៌មួយដើម្បីរៃអង្គាសថវិកាជួយដល់មូលនិធិព្រះអង្គម្ចាស់ក្សត្រីនរោត្តមបុប្ជាទេវី។ នៅក្នុងពិធីនោះវិចិត្រករ ហៃ ចឿម បានគូរគំនូរឲ្យភ្ញៀវទស្សនា ហើយចំណូលដែលបានមកពីការលក់ស្នាដៃសិល្បៈនេះនឹងត្រូវបរិច្ចាគទៅមូលនិធិ ដើម្បីជួយដល់កុមារក្រីក្រនៅកម្ពុជា។ នៅក្នុងព្រឹត្តិការណ៍នេះ តន្ត្រីករ លោក Patrick Kersalé បានថ្វាយពិណបុរាណចំនួន ២ ដល់អ្នកអង្គម្ចាស់ស៊ីសុវត្ថិ តេហ្សូ ដែលនឹងត្រូវដាក់ដេញថ្លៃដើម្បីរៃអង្គាសថវិកាផងដែរ។ នៅក្នុងពិធីនោះមានការអញ្ជើញចូលរួមពីភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិប្រមាណ ៤០ នាក់ដែលត្រូវបានប្រារព្ធធ្វើឡើងក្នុងខេត្តសៀមរាប កាលពីថ្ងៃទី ២៦ ខែកុម្ភៈ៕ រូបថត សហការី