លោកស្រី ប៊ូ រចនា ភរិយាលោកបណ្ឌិត កែម ឡី បានទៅពិនិត្យរូបសំណាកស្វាមីរបស់លោកស្រីកាលពីពេលថ្មីៗនេះហើយបានសម្រេចយករូបសំណាកមួយនេះ។ លោក កែម ឡីត្រូវខ្មាន់កាំភ្លើងបាញ់សម្លាប់កាលពីព្រឹកថ្ងៃទី ១០ កក្កដាបន្សល់ទុកនូវភរិយាដែលកំពុងមានទម្ងន់ និងកូនតូចៗ ៤ នាក់។ រហូតមកដល់ពេលនេះមានរយៈពេល ១ ខែ ១៤ ថ្ងៃហើយសំណុំរឿងឃាតកម្មនេះហាក់បីដូចជានៅតែជាអាថ៌កំបាំងនៅឡើយដោយគ្មានជនសង្ស័យ ឬអ្នកនៅពីក្រោយខ្នងណាផ្សេងទៀតត្រូវបានចាប់ខ្លួនក្រៅតែពីឈ្មោះ ជួប សម្លាប់ ដែលត្រូវបានសមត្ថកិច្ចអះអាងថាគឺជាជនដៃដល់នោះឡើយ។ រូបថត ហ្វេសប៊ុក