ទិវារត់ដើម្បីសេចក្ដីស្រឡាញ់នាថ្ងៃទី១ ៤ ខែកុម្ភៈត្រូវបានកំណត់ធ្វើនៅទីក្រុងកោះពេជ្រ ថ្ងៃអាទិត្យ ទី ១១ ខែកុម្ភៈ ឆ្នាំ ២០១៨ ខណៈឯវិញ្ញាសាដែលដាក់ឲ្យរត់មាន ៣ គីឡូម៉ែត្រសម្រាប់អាយុ ១៧ ឆ្នាំចុះ និងរត់ ៥ គីឡូម៉ែត្រសម្រាប់អាយុ ១៨ ឆ្នាំឡើង។ ជាមួយគ្នានោះមានវិញ្ញាសាដើរ ២០០ ម៉ែត្រ អមដោយការលេងល្បែងកម្សាន្តសប្បាយៗមួយចំនួនទៀត ហើយកម្មវិធីនេះត្រូវបានរៀបចំដោយគណៈកម្មការស្ត្រី និងកីឡា អម NOCC សាលារាជធានីភ្នំពេញ និងឧបត្ថម្ភដោយក្រុមហ៊ុនទូរស័ព្ទស្មាត និងក្រុមហ៊ុនស្រាបៀរកម្ពុជា៕ រូបថត ស្រេង ម៉េងស្រ៊ុន