ប្រជាជនម៉ាឡេស៊ីប្រមាណ ៣០០ នាក់បានចូលរួមទទួលទានអាហារពេលល្ងាចពិសេសមួយ ដើម្បីស្វាគមន៍ឯកឧត្តមបណ្ឌិត មហាធា មហាម៉ាត់ នាយករដ្ឋមន្ត្រីម៉ាឡេស៊ីដែលបានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា កាលពីសប្តាហ៍មុន។ នៅក្នុងពិធីដ៏រីករាយនោះក៏មានកិច្ចពិភាក្សា និងការសួរសំណួរជាច្រើនផងដែរ ទាក់ទងទៅនឹងបំណុលជាតិរបស់ម៉ាឡេស៊ី ប្រព័ន្ធអប់រំរហូតដល់ការធ្វើសមាហរណកម្មពូជសាសន៍។ នៅក្នុងពិធីនោះ ក៏មានវត្តមានលោកស្រីបណ្ឌិត Siti Hasmah ភរិយាលោក មហាធា មហាម៉ាត់ នាយករដ្ឋមន្ត្រីម៉ាឡេស៊ីរួមនឹងវត្តមានរបស់រដ្ឋមន្ត្រីក្រសួងការបរទេសម៉ាឡេស៊ីលោក Saifuddin Abdullah និងឯកអគ្គរាជទូតម៉ាឡេស៊ីប្រចាំកម្ពុជា ឯកឧត្តម Husaini Mohd Hashim ផងដែរ៕ រូបថត Jeff Tan and Yousos Apdoulrashim