កាលពីថ្ងៃទី ៩ ខែមករាសភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា (AmCham) បានចាប់ផ្តើមឆ្នាំថ្មីជាមួយនឹងការរៀបចំព្រឹត្តិការណ៍សង្គមនៅឯហាង Hard Rock Café ភ្នំពេញ។ នៅក្នុងពិធីជួបជុំនោះមានអ្នកជំនួញមកពីផ្នែកផ្សេងៗជាច្រើន ដូចជាអចលនទ្រព្យ ច្បាប់ វេជ្ជសាស្ត្រ បដិសណ្ឋារកិច្ច បច្ចេកវិទ្យាព័ត៌មាន និងអង្គការក្រៅរដ្ឋាភិបាលជាដើម។ ព្រឹត្តិការណ៍នេះវាបានក្លាយជាវេទិកាមួយសម្រាប់ឲ្យអ្នកចូលរួមពង្រីកទំនាក់ទំនងអាជីវកម្មរបស់ពួកគេ ហើយព្រឹត្តិការណ៍នេះក៏បានអនុញ្ញាតឱ្យពួកគេឆ្លុះបញ្ចាំងពីឆ្នាំកន្លងទៅ ហើយនិងការចាប់ផ្តើមនៅក្នុងឆ្នាំថ្មីជាមួយនឹងឱកាសបណ្តាញថ្មីផងដែរ៕ រូបថតសហការី