សាលារៀនអន្តរជាតិទ្រូវីហ្សិនកម្ពុជាកាលពីព្រឹកថ្ងៃទី ៧ ខែមីនា ឆ្នាំ ២០២០ បានរៀបចំពិធី អបអរសាទរខួបលើកទី ១០៩ នៃទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ ២០២០ ក្រោមប្រធានបទ «មានសន្តិភាពមានការលើកកម្ពស់សមភាពយេនឌ័រ» ដែលប្រធានបទនេះបានរំលេចអំពីគុណូបការៈនៃ «សន្តិភាព»។ ទិវាអន្តរជាតិនារី ៨ មីនាគឺជាព្រឹត្តិការណ៍ដែលមានអត្ថន័យជាប្រវត្តិសាស្ត្រសម្រាប់នារីទូទាំងពិភពលោកក៏ដូចជានារីក្នុងព្រះរាជាណាចក្រកម្ពុជា។ គណៈគ្រប់គ្រង បុគ្គលិកសិក្សា សិស្សានុសិស្ស បានចូលរួមអបអរសាទរប្រកបដោយសេចក្តីរីករាយ និងមោទនភាព។ ពិធីនេះត្រូវបានប្រារព្ធធ្វើឡើងក្រោមអធិបតីភាព លោកជំទាវ គីម សេដ្ឋានី រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងភ្ញៀវកិត្តិយស លោកគ្រូ-អ្នកគ្រូក៏ដូចជាសិស្សានុសិស្សជាច្រើនរូបទៀត។ ពិធីដ៏រីករាយនេះក៏មានការសម្តែងសិល្បៈពីសំណាក់សិស្សានុសិស្សផងដែរ៕ រូបថត សហការី