កាលពីថ្ងៃព្រហស្បតិ៍ ទី ១៤ ខែមីនា សប្តាហ៍មុន ហាងកាហ្វេ Hard Rock Café ភ្នំពេញបានរៀបចំកម្មវិធីជប់លៀងសម្រាប់អ្នកអត់គូលើកដំបូងរបស់ខ្លួនដែលមានឈ្មោះថា Hard Rock Singles Party និងបាននាំមកនូវការជួបជុំដ៏សប្បាយរីករាយបំផុត (Meet & Mingle) ដែលមានម្ហូបអាហារ ស្រាក្រឡុកដ៏ឈ្ងុយឆ្ងាញ់រួមជាមួយតន្ត្រីដ៏ពីរោះរណ្តំចិត្តក្នុងនោះក៏មានការចូលរួមពីឌីជេ Marcus iLL និងឌីជេ Lyka ផងដែរដែលញុំាំងឲ្យកម្មវិធីជប់លៀងនោះកាន់តែរំភើបទ្វេឡើង។ លោក Richard Tan ប្រធានផ្នែកទីផ្សាររបស់ក្រុមហ៊ុន Hard Rock ប្រចាំកម្ពុជាថ្លែងថា៖ «ពិធីជប់លៀងដ៏សប្បាយរីករាយនេះមានការចូលរួមពីភ្ញៀវកិត្តិយសជាង ១៥០ នាក់ទាំងអ្នកនៅលីវ និងអ្នកមានគូហើយក្នុងគោលបំណងដើម្បីបង្កើតបរិយាកាសជួបជុំពេលល្ងាចឲ្យសប្បាយរីករាយ និងមនោរម្យសម្រាប់អ្នកអត់គូបានស្គាល់គ្នា និងបង្កើនចំណងមិត្តភាពឲ្យកាន់តែជិតស្និទ្ធ»។ Photos supplied