បន្ទាប់ពីទទួលបានជោគជ័យជាបន្តបន្ទាប់ក្នុងការបើកដំណើរការហាងជាង ២០ សាខាទូទាំង រាជធានីភ្នំពេញ និងខេត្តសៀមរាប, ហាងនំប៉័ង TOUS les JOURS បានបន្តបើកសម្ពោធសាខាថ្មី ៣ ហាងបន្ថែមទៀតក្នុងថ្ងៃតែមួយទាំងនៅក្នុងខេត្តបាត់ដំបង តាមបណ្តោយ ផ្លូវជាតិលេខ ៥ ជិតវិទ្យាល័យព្រះមុនីវង្ស និងទល់មុខ សណ្ឋាគារស្ទឹងសង្កែ និងរាជធានីភ្នំពេញ។ ក្នុងថ្ងៃសម្ពោធដ៏អស្ចារ្យនេះ ហាងនំប៉័ង TOUS les JOURS ក៏មានប្រូម៉ូសិនពិសេសៗជាច្រើន ដូចជាការចែកជូនគូប៉ុងទិញ នំប៉័ងដោយឥតគិតថ្លៃនិងកែវទឹក TOUS les JOURS ដ៏ស្រស់ស្អាតសម្រាប់សាខាទួលទំពូងនិងបាត់ដំបង និងប្រូម៉ូសិនថែមជូនកាហ្វេមួយកែវដោយឥតគិតថ្លៃរាល់ការចំណាយចាប់ពី ២០ ០០០ រៀលឡើងទៅនៅសាខាតូតាល់មករា៕ រូបថត ហុង មិនា និងសហការី