ក្រុមហ៊ុនមេត្រី អេចអ បានបើកសម្ពោធជាផ្លូវការកាលពីព្រឹកថ្ងៃទី ៥ ខែមេសា ឆ្នាំ ២០១៨ នៅសណ្ឋាគារ រ៉ាហ្វល ឡឺរ៉ូយ៉ាល់ ក្រោមអធិបតីភាពឯកឧត្តម ពេជ្រ សោភ័ន រដ្ឋលេខាធិការនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ក្រុមហ៊ុនបាននិងកំពុងធ្វើកិច្ចសហការជាមួយសាលាបណ្តុះបណ្តាលជំនាញបច្ចេកទេសក្នុងស្រុកមួយចំនួនដូចជា សាលា NPIC JVC ITI។ ដើម្បីទទួលចុះឈ្មោះសិស្សដែលមានចំណាប់អារម្មណ៍សិក្សាលើជំនាញបច្ចេកទេសផ្នែករថយន្តលើសពីនេះពួកគាត់នឹងមានឱកាសក្លាយជាកម្មសិក្សាការីដើម្បីទទួលបានការបណ្តុះបណ្តាលបន្ថែម និងមានឱកាសអនុវត្តដោយផ្ទាល់ជាមួយអ្នកបច្ចេកទេសជំនាញនៅឯប្រទេសជប៉ុន។
សូមបញ្ជាក់ថាក្រុមហ៊ុនមេត្រី អេចអ ឯ.ក មានគោលបំណងចម្បងចំនួន ៣ ធំៗគឺ ១. ផ្តល់ឱកាសដល់យុវជន យុវនារីកម្ពុជា នូវឱកាសរៀនសូត្រការងារជំនាញ skilled job។ ២. អភិវឌ្ឍនូវឧស្សាហកម្មសំខាន់ៗដូចជាវិស័យរថយន្ត។ ៣. លើកកម្ពស់ទំនាក់ទំនងរវាងប្រជាជនកម្ពុជា និងប្រជាជន ជប៉ុន។ សម្រាប់ព័ត៌មានបន្ថែមអំពីក្រុមហ៊ុនមេត្រី សូមទំនាក់ទំនងមកកាន់ 085 888 535 អ៊ីមែល info@metreyhr.asia ឬ ចូលទៅកាន់គេហទំព័រ metreyhr.asia(កំពុងដំណើរការរៀបចំ)៕ រូបថត ហេង ជីវ័ន