ស្ថានទូតសាធារណរដ្ឋកូរ៉េរៀបចំការជួបជុំអតីតនិស្សិតកូរ៉េរបស់ប្រទេសកម្ពុជាលើកទី១នាថ្ងៃទី៥ កញ្ញា នៅសណ្ឋាគារអាំងទែកុងទីណង់តាល់។ នេះជាឱកាសទី១ក្នុងការនាំមកជូននិស្សិតកម្ពុជាដែលបានសិក្សានៅប្រទេសកូរ៉េជាមួយនឹងទស្សនៈដែលធ្វើឲ្យប្រសើរឡើងនូវបណ្តាញក្នុងចំណោមពួកគេហើយនិងពង្រឹងការគាំទ្ររបស់ពួកគេសម្រាប់ការទូតសាធារណៈរបស់ប្រទេសកូរ៉េ។ ព្រឹត្តិការណ៍នេះមានការធ្វើបទបង្ហាញរបស់អតីតនិស្សិតចំពោះអនុស្សាវរីយ៍របស់ពួកគេពីប្រទេសកូរ៉េ វីដេអូរឿងរបស់អតីតនិស្សិតជោគជ័យនិងការពិភាក្សាលើការសហប្រតិបត្តិការនាពេលអនាគតជាមួយនឹងអតីតនិស្សិតរួមនឹងការសម្ដែងវប្បធម៌កូរ៉េ ហើយនិងញុំាអាហារប៊ូហ្វេរួមគ្នា៕ រូបថត ឈឹម ស្រីនាង