The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - ក្រុមហ៊ុន Biplan Global ចុះហត្ថលេខា​លើ​កិច្ចសន្យា​ ដើម្បី​ផ្តល់​ហេដ្ឋារចនាសម្ព័ន្ធ​ព័ត៌មានវិទ្យា ជាមួយ​ធនាគារ Oriental Bank




ក្រុមហ៊ុន Biplan Global ចុះហត្ថលេខា​លើ​កិច្ចសន្យា​ ដើម្បី​ផ្តល់​ហេដ្ឋារចនាសម្ព័ន្ធ​ព័ត៌មានវិទ្យា ជាមួយ​ធនាគារ Oriental Bank

ក្រុមហ៊ុន​បច្ចេកវិទ្យា​ព័ត៌មាន Biplan Global កាលពី​ថ្ងៃទី​ ១៦ ខែកក្កដា បាន​ចុះហត្ថលេខា​លើ​កិច្ចសន្យា​ដើម្បី​ផ្តល់​ហេដ្ឋារចនាសម្ព័ន្ធ​ព័ត៌មានវិទ្យា ដល់​ធនាគារ Oriental Bank ដែល​ទើប​បង្កើត​ថ្មី​។ លោក Kirill Bratchenko នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Biplan Global និង លោក Phan Ying Tong នាយក​គ្រប់គ្រង​ និង​ជា​នាយក​ប្រតិបត្តិ​ធនាគារ Oriental Bank បាន​ប្រារព្ធ​ពិធី​ចុះហត្ថលេខា​នេះ​។ នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Biplan លោក Kirill Bratchenko បាន​មានប្រសាសន៍​ថា ក្រុមហ៊ុន​នឹង​ផ្តល់នូវ​ដំណោះស្រាយ​ហេដ្ឋារចនាសម្ព័ន្ធ​ព័ត៌មានវិទ្យា (IT) ទាំង​សម្រាប់​ការចំណាយ​ដ៏មាន​ប្រសិទ្ធភាព និង​សម្រាប់​កំណើន​ឌីជីថល នាពេល​អនាគត​ដល់​ធនាគារ​ពាណិជ្ជ ដែល​ទើប​ទទួលបាន​អាជ្ញាប័ណ្ណ​កាលពីពេល​ថ្មីៗ​នេះ​។ លោក​បាន​បន្ថែមថា​៖ «​តាមរយៈ​ការប្រើប្រាស់​បទពិសោធ និង​ការអនុវត្ត​ដ៏ល្អ​របស់​យើង គឺ​យើង​កំពុងធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​អ្នកផ្គត់ផ្គង់​ជាច្រើន យើង​បាន​បង្កើត​ដំណោះស្រាយ​ដែល​ត្រូវ​នឹង​មូលដ្ឋានគ្រឹះ​ដ៏រឹងមាំ​សម្រាប់​ធនាគារ​ថ្មី​នេះ​។ ជាមួយ​អតិថិជន​គ្រប់រូប វិធីសាស្ត្រ​របស់​យើង​គឺ​មាន​ភាពងាយស្រួល យើង​ចង់​កសាង​ទំនាក់ទំនង​យូរអង្វែង និង​ជួយ​ពួកគេ​ឱ្យ​រីកចម្រើន​»៕ photos SUPPLIED