The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - ក្រុមហ៊ុន ប៉េង ហួត គ្រុប ផ្តល់​សិទ្ធិផ្តាច់មុខ​ឱ្យ ក្រុមហ៊ុន វើលដ៍ ដាយនីង ជា​អ្នករៀបចំ​ម្ហូបអាហារ




ក្រុមហ៊ុន ប៉េង ហួត គ្រុប ផ្តល់​សិទ្ធិផ្តាច់មុខ​ឱ្យ ក្រុមហ៊ុន វើលដ៍ ដាយនីង ជា​អ្នករៀបចំ​ម្ហូបអាហារ

ក្រុមហ៊ុន​មួយ​ក្នុងចំណោម​ក្រុមហ៊ុន​សម្ព័ន្ធ​របស់​ក្រុមហ៊ុន​ អលមិន គ្រុប គឺ វើលដ៍ ដាយនីង លីមីតធីត កាលពី​ថ្ងៃទី ២ ខែសីហា បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ជាមួយ​ក្រុមហ៊ុន ប៉េង ហួត គ្រុប ដើម្បី​ផ្តល់​សេវាកម្ម​ម្ហូបអាហារ​សម្រាប់​កម្មវិធី​ផ្សេងៗ​ដែល​រៀបចំ​នៅក្នុង​សាលសន្និសីទ ភីអេច ហ្គ្រេនហល (PH Grand Hall)។ នាយក​ប្រតិបត្តិ​ក្រុមហ៊ុន វើលដ៍ ដាយនីង លីមីតធីត និង​ក្រុមហ៊ុន​អលមិន គ្រុប លោក លូ ម៉េង និង​ឧកញ៉ា ថៃ ជាហួត អគ្គនាយក ក្រុមហ៊ុន ប៉េងហួត គ្រុប បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​នេះ។ ព្រឹត្តិការណ៍​នេះ​គឺជា​ព្រឹត្តិការណ៍​ដ៏សំខាន់​មួយទៀត​នៅក្នុង​សមិទ្ធផល​របស់​អលមិន គ្រុប ក្នុងនាម​ជា​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​បដិសណ្ឋារកិច្ច​ដ៏លេចធ្លោ​នៅក្នុង​ទីក្រុង​ភ្នំពេញ ខណៈ​សាលសន្និសីទ​ដំបូង​ដ៏ប្រណីត​របស់​ក្រុមហ៊ុន ប៉េងហួត នឹង​បម្រើ​សេវាកម្ម​អាជីវកម្ម​ស្តង់ដា Mice (កិច្ចប្រជុំ ការលើកទឹកចិត្ត សន្និសីទ និង​ការតាំងពិព័រណ៍) ក៏ដូចជា​កម្មវិធី​ជួបជុំផ្សេង។ ក្រុមហ៊ុន វើលដ៍ ដាយនីង នឹង​ផ្តល់ជូន​នូវ​ម្ហូបអាហារ​ក្នុងស្រុក​ និង​អន្តរជាតិ​ដ៏ឈ្ងុយឆ្ងាញ់ ដូចជា​ទាខ្វៃ និង​ជ្រូក​គូលែន​ដ៏ល្បីល្បាញ​របស់​ភោជនីយដ្ឋាន Yi Sang សាច់គោ​គុណភាព​ខ្ពស់ និង​សាស៊ីមី របស់​ភោជនីយដ្ឋាន Kanji សាស៊ីមី​បង្គង​នៃ​ភោជនីយដ្ឋាន Sevensea, Uy Kuyteav និង​ម្ហូបអាហារ​ខ្មែរ​ដ៏ឈ្ងុយឆ្ងាញ់​នៅ​ភោជនីយដ្ឋាន Kroeung Garden រួម​នឹង​ម្ហូប​បែប​សិង្ហបុរី និង Pho វៀតណាម​ក៏ដូចជា​ម្ហូប​អ៊ីតាលី និង​បារាំង​ផងដែរ៕ រូបថត សហការី