The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - រដ្ឋាភិបាល​ដាក់​ឱ្យ​ដំណើរការ​គម្រោង​សហហិរញ្ញប្បទាន​ទ្រទ្រង់​សហគ្រាស​ធុនតូច និង មធ្យម ជំហ៊ាន​ទី​២




រដ្ឋាភិបាល​ដាក់​ឱ្យ​ដំណើរការ​គម្រោង​សហហិរញ្ញប្បទាន​ទ្រទ្រង់​សហគ្រាស​ធុនតូច និង មធ្យម ជំហ៊ាន​ទី​២

ក្រសួង​សេដ្ឋកិច្ច និង ហិរញ្ញ​វត្ថុ​នៅ​ថ្ងៃ​ច័ន្ទ​នេះ បាន​ដាក់​ឱ្យ​ដំណើរ​ការ​គម្រោង​សហហិរញ្ញប្ប​ទាន​ទ្រទ្រង់​សហគ្រាស​ធុនតូច និង មធ្យម ជំហាន​ទី​២ ដែល​នឹង​ផ្តល់​ភាព​ងាយ​ស្រួល​ក្នុង​ការ​ផ្តល់​ប្រាក់​កម្ចី​សម្រាប់​អាជីវកម្ម​ដែល​រង​ផល​ប៉ះពាល់​ពី​ការ​ផ្ទុះ​ឡើង​នៃ​ជំងឺ​កូវីដ​១៩។

គម្រោង​ដែល​ផ្តួច​ផ្តើម​ដោយ​រដ្ឋាភិបាល​នេះ គឺ​ត្រូវ​បាន​អនុវត្ត​ដោយ​មាន​ការ​គាំទ្រ​ពី​ស្ថាប័ន​ហិរញ្ញ​វត្ថុ​ដែល​ចូល​រួម​ដោយ​គម្រោង​នេះ​មាន​គោល​បំណង​ផ្តល់​ឥណទាន​មាន​ការ​ប្រាក់​ទាប ដើម្បី​ជំរុញ​ការ​អាភិវឌ្ឍ​សហគ្រាស​ធុន​តូច និង​មធ្យម ក្នុង​វិស័យ​អាទិភាព ដូចជា ឧស្សាហកម្ម សេវាកម្ម និង ពាណិជ្ជកម្ម​ជាដើម។

លោកបណ្ឌិត អ៊ិន ចាន់នី ប្រធាន​សមាគម​ធនាគារ​នៅ​កម្ពុជា បាន​ថ្លែង​នៅ​ក្នុង​ពិធី​ចុះ​ហត្ថលេខា​នោះ​ថា៖ «គម្រោង​សហហិរញ្ញប្បទាន​ទ្រទ្រង់​សហគ្រាស​ធុន​តូច​និង​មធ្យម ជំហាន​ទី​២ ដែល​ផ្តួច​ផ្តើម​ដោយ​រដ្ឋាភិបាល​ ជាពិសេស ក្រសួង​ សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ​នេះ មិន​ត្រឹម​តែ​គាំទ្រ​ដល់​កិច្ច​ខិតខំ​ប្រឹង​ប្រែង​របស់​រដ្ឋាភិបាល​ក្នុង​ការ​ស្តារ​សេដ្ឋកិច្ច​ពី​ជំងឺ​រាតត្បាត​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​រួម​ចំណែក​គាំទ្រ​ដល់​វិស័យ SME ផងដែរ ដើម្បី​ផ្តល់​លទ្ធភាព​ងាយ​ស្រួល​ក្នុង​ការ​ទទួល​បាន​ហិរញ្ញប្បទាន​ដែល​មាន​ការ​ប្រាក់​ទាប ដើម្បី​បង្កើន​ការ​ធ្វើ​ពិពិធកម្ម​សេដ្ឋកិច្ច និង ជួយ​សម្រាល​បន្ទុក​អតិថិជន​ក្នុង​អំឡុង​ពេល​ស្ថានភាព​លំបាក​នៃ​ការ​រីក​រាល​ដាល​នៃ​ជំងឺ​កូវីដ​១៩»។

មូលនិធិ​ក្រោម​គម្រោង​សហហិរញ្ញប្បទាន​ជំហាន​ទី ២ នេះ ពាក់​ព័ន្ធ​នឹង​ទឹក​ប្រាក់ ១០០ លាន​ដុល្លារ​អាមេរិក ដែល​ក្នុង​នោះ ៥០ លាន​ដុល្លារ​អាមេរិក នឹង​ត្រូវ​ផ្តល់​ហិរញ្ញប្បទាន​ដោយ​ធនាគារ SME Bank ដែល​ដឹក​នាំ​ដោយ​រដ្ឋាភិបាល ខណៈ​នៅ​សល់​គឺ​បាន​មក​ពី​ស្ថាប័ន​ហិរញ្ញ​វត្ថុ​ដែល​ចូល​រួម៕