សាលារៀនអន្តរជាតិ ទ្រូ វីហ្សិនកម្ពុជា (TVIS) កាលពីថ្ងៃទី ២៤ ខែសីហា បានចុះអនុស្សរណៈយោគយល់គ្នាជាមួយធនាគារ ហ្វីលីព លើការផ្តល់អាហារូបករណ៍ ១០០% ដល់សិស្សឆ្នើមកម្រិតវិទ្យាល័យ។ អាហារូបករណ៍នេះនឹងផ្តល់ជូនដល់សិស្សពូកែថ្នាក់វិទ្យាល័យចំនួន ៣ កន្លែង ដែលកំពុងសិក្សានៅសាលា TVIS សម្រាប់កម្រិតថ្នាក់ទី ១០ ទី ១១ និងទី ១២ ចំណាយលើថ្លៃសិក្សាប្រចាំឆ្នាំ។ ជាមួយនឹងវត្តមានចំនួន ៨ សាខានៅក្នុងឆ្នាំ ២០២១ នេះ សាលាអន្តរជាតិ ទ្រូ វីហ្សិន ផ្តល់ជូននូវការសិក្សាចាប់ពីថ្នាក់មត្តេយ្យ រហូតដល់ថ្នាក់វិទ្យាល័យ។ លើសពីនេះ ទ្រូ វីហ្សិន បានពង្រីកភាពជាដៃគូ នៅទូទាំងពិភពលោក រួមមាន នូវែលសេឡង់ សិង្ហបុរី អូស្ត្រាលី ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក ហើយកាលពីពេលកន្លងទៅ សិស្សានុសិស្សក៏បានចូលរួមកម្មវិធីផ្លាស់ប្តូរកម្មសិក្សាជាមួយសាលាជាដៃគូផងដែរ៕ រូបថត SUPPLIED