កាលពីថ្ងៃព្រហស្បតិ៍ ហាងលក់ផលិតផលដ៏ល្បីម៉ាក Calvin Klein បានប្រកាសពីការបើកសម្ពោធហាងសម្លៀកបំពាក់ដែលជាម៉ាកដ៏ល្បីល្បាញដំបូងគេនៅក្នុងប្រទេសកម្ពុជា។ ហាងដ៏ថ្មីសន្លាងនេះមានទំហំ ១៤០ ម៉ែត្រការ៉េ មានទីតាំងស្ថិតនៅជាន់ផ្ទាល់ដីនៃផ្សារទំនើបអ៊ីអនភ្នំពេញ ដែលជាផ្សារទំនើបធំជាងគេមួយនៅរាជធានីភ្នំពេញ។ ហាងនេះមានលក់នូវសម្លៀកបំពាក់បុរស-នារី ដូចជាខោខូវប៊យ ខោអាវទ្រនាប់ ស្បែកជើង និងគ្រឿងតុបតែងលម្អម៉ាក Calvin Klein ជាច្រើនប្រភេទ។ ហាងថ្មីដ៏ស្រស់ស្អាតនេះ ត្រូវបានរចនាឡើងជាមួយសោភណភាពដ៏ប្រណីតជាមួយកម្រាលឥដ្ឋ និងពិតានជញ្ជាំងពណ៌ប្រផេះ ស្រាលស្រទន់បែបធម្មជាតិ។ កន្លែងដាក់តាំងបង្ហាញ និងលក់សម្លៀកបំពាក់គ្រឿងតុបតែងយ៉ាងសម្បូរបែប ពោរពេញទៅដោយភាពទាក់ទាញ។ ហាងដំបូងគេដែលមានទីតាំងស្ថិតនៅផ្សារទំនើបអ៊ីអនភ្នំពេញនេះគឺបានឆ្លុះបញ្ចាំងអំពីម៉ាកយីហោដ៏ល្បីល្បាញ ដែលផ្តល់នូវជម្រើសផលិតផលម៉ាក Calvin Klein យ៉ាងច្រើនសម្រាប់អតិថិជន។ ហាងដ៏ប្រណីតនេះបើកលក់ចាប់ពីម៉ោង ៩ ព្រឹក ដល់ម៉ោង ១០ យប់ ពីថ្ងៃចន្ទ ដល់ថ្ងៃអាទិត្យ។ អំពី Calvin Klein, Inc. Calvin Klein គឺជាម៉ាកយីហោសម្លៀកបំពាក់ និងគ្រឿងតុបតែងដ៏ស្រស់ស្អាត និងល្បីល្បាញដែលត្រូវបានទទួលស្គាល់នៅទូទាំងពិភពលោក។ វិធីសាស្ត្រដ៏ទំនើបរបស់យើងចំពោះការរចនាគឺបង្កប់ទៅដោយការផ្សារភ្ជាប់ទៅនឹងវប្បធម៌របស់អតិថិជនអស់រយៈពេលជាង ៥០ ឆ្នាំមកហើយ។ បង្កើតឡើងក្នុងឆ្នាំ ១៩៦៨ ដោយលោក Calvin Klein និងដៃគូជំនួញរបស់គាត់ឈ្មោះ Barry Schwartz បានកសាងកេរ្តិ៍ឈ្មោះដ៏ល្បីល្បាញ រហូតក្លាយជាក្រុមហ៊ុនម៉ាកយីហោដែលឈានមុខគេក្នុងវិស័យច្នៃម៉ូដដោយជនជាតិអាមេរិក តាមរយៈម៉ាកយីហោផលិតផល Calvin Klein ដ៏សម្បូរបែបប្រកបដោយសោភណភាព ស្រស់ស្អាត និងជាផលិតផលដែលមានអាជ្ញាប័ណ្ណ ហើយម៉ាកយីហោដ៏ល្បីល្បាញនេះត្រូវបានទិញដោយក្រុមហ៊ុន PVH Corp ក្នុងឆ្នាំ ២០០៣។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ www.calvinklein.com៕ photos SUPPLIED