The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - កម្មវិធី​ជួបជុំ​រវាង​ស្ថាបនិក​ម៉ាក​នាឡិកា D1 Milano ជាមួយ​អតិថិជន​របស់​ហាង Klassy Watches

កម្មវិធី​ជួបជុំ​រវាង​ស្ថាបនិក​ម៉ាក​នាឡិកា D1 Milano ជាមួយ​អតិថិជន​របស់​ហាង Klassy Watches

ក្រុមហ៊ុន Klassy Watches កាលពី​ថ្ងៃទី​ ៧ ខែឧសភា បាន​រៀបចំ​ពិធី​ជួបជុំ​រវាង​ស្ថាបនិក​ និង​អគ្គនាយក​របស់​ម៉ាក​នាឡិកា D1 Milano ​ជាមួយ​អតិថិជន​ដើម្បី​បង្កើត​ទំនាក់ទំនង​ឱ្យ​កាន់តែ​ជិតស្និទ្ធ ហើយក៏​ជា​ឱកាស​សម្រាប់​អតិថិជន​បាន​ជួប​ផ្ទាល់​ជាមួយ​ស្ថាបនិក​ និង​អគ្គនាយក​របស់​ម៉ាក​នាឡិកា​អ៊ីតាលី​ដ៏ល្បីល្បាញ​នេះ​ផងដែរ លើសពីនេះ​អតិថិជន​ឱកាស​ឈ្នះ​រង្វាន់ និង​ទទួលបាន​កាដូ​ដ៏​មានតម្លៃ​ជាច្រើន​ពី Klassy Watches ថែម​ទៀតផង​។

កម្មវិធី «The Story Behind D1 Milano: Meet the founder» នេះ​ត្រូវបាន​ប្រារព្ធ​ធ្វើឡើង​នៅ​ទីតាំង​ហាង​នាឡិកា​ដោយផ្ទាល់ ដែល​ស្ថិត​នៅផ្ទះ​លេខ​ ៤៥E0 ​ផ្លូវ​ ២៤០ សង្កាត់​ជ័យជំនះ ខណ្ឌ​ដូនពេញ រាជធានី​ភ្នំពេញ​ដោយមាន​ការចូលរួម​ពី​លោក Dario Spallone ​ស្ថាបនិក​ និង​អគ្គនាយក​របស់​ម៉ាក D1 Milano និង​អ្នកស្រី Martina Zonta​ ប្រធាន​ផ្នែក​លក់​ប្រចាំ​តំបន់​អាស៊ី​ថ្នាក់ដឹកនាំ ក្រុមការងារ​របស់ Klassy Watches លើសពីនេះ​ក៏មាន​ការអញ្ជើញ​ចូលរួម​ពី​កំពូល​តារាចម្រៀង​មនោសញ្ចេតនា​គឺ​លោក Chen ដែលជា​ទូតសុឆន្ទៈ​របស់​ម៉ាក D1 Milano នៃ​ហាង​នាឡិកា Klassy Watches រួមជាមួយ​វត្តមាន​របស់​អតិថិជន​នាឡិកា​ម៉ាក D1 Milano​នឹង​ភ្ញៀវកិត្តិយស​ជាច្រើនរូប​ទៀត​។

នាឡិកា D1 Milano ជា​ម៉ាក​ដ៏ពេញនិយម និង​ទាន់សម័យ ដែល​ត្រូវបាន​រចនា​ម៉ូត​យ៉ាង​ល្អឥតខ្ចោះ​ផ្តោត​សំខាន់​លើ​សម្ភារ​ដែលមាន​គុណភាព​ខ្ពស់បំផុត​តាមរយៈ​ការយកចិត្ត​ទុកដាក់​យ៉ាង​ល្អិតល្អន់​ក្នុង​ការស្រាវជ្រាវ ការអភិវឌ្ឍ និង​បញ្ចប់​ភ្ជាប់​ជាមួយ​នឹង​អត្ថន័យ​បង្កប់​ក្នុង​ការរចនា​ម៉ូត​និមួយៗ​។

ម៉ាក​នាឡិការ D1 Milano មាន​ប្រភពដើម​មកពី​ប្រទេស​អ៊ីតាលី ហើយ​កំពុង​ចរាចរ​នៅ​ ៣១ ​ប្រទេស និង​មាន​លក់​ក្នុង​ហាង​ជាង​ ៦០០ ​ហាង​។ ​សម្រាប់​តម្លៃ​វិញ​មាន​លក់​ចាប់ពី ១៣៥ ​ដុល្លារ​ឡើងទៅ​តាម​ទំហំ និង​ប្រភេទ​នាឡិកា​ផ្សេងៗ​គ្នា ហើយ​ដើម្បី​ឱ្យ​កាន់តែច្បាស់​លោកអ្នក​អាច​អញ្ជើញ​ទៅ​មើល​នៅ​ហាង​ដោយផ្ទាល់ (Google Map: https://goo.gl/maps/92nxkksH4k5gj2QZ8 )​។

សូមបញ្ជាក់ថា Klassy Watches គឺជា​ហាង​នាឡិកា​ចម្រុះ​ម៉ាក​ដែល​បាន​នាំចូល​ម៉ាក Zinvo ​ពី​សហរដ្ឋអាមេរិក D1 Milano ពី​អ៊ីតាលី MSTR ពី​សហរដ្ឋអាមេរិក Corniche ​ពី​ស៊ុយអែត Electricianz​ ពី​ប្រទេស​ស្វីស Rec Watches ពី​ដាណឺម៉ាក និង Vilhelm ​ពី​សិង្ហបុរី ។​ល​។