The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - សម្ដេច​ក្រឡាហោម ស ខេង អញ្ជើញ​ជា​អធិបតី ពិធី​បើកសម្ពោធ​រោងចក្រ​កែច្នៃ​ចំណីអាហារ​របស់​ក្រុមហ៊ុន ស៊ី.ភី នៅ​ខេត្តកំពត

សម្ដេច​ក្រឡាហោម ស ខេង អញ្ជើញ​ជា​អធិបតី ពិធី​បើកសម្ពោធ​រោងចក្រ​កែច្នៃ​ចំណីអាហារ​របស់​ក្រុមហ៊ុន ស៊ី.ភី នៅ​ខេត្តកំពត

សម្ដេច​ក្រឡាហោម ស ខេង ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បើកសម្ពោធ​ជា​ផ្លូវការ​នៃ​រោងចក្រ​ផលិត​ចំណីអាហារ​របស់​ក្រុមហ៊ុន ស៊ី.ភី កាលពី​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​មុន ខណៈ​ក្រុមហ៊ុន​កសិឧស្សាហកម្ម និង​អាហារ​ឈានមុខ​គេ​មួយ​នេះ បាន​ពង្រីក​នៅ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា ដែល​នាំមក​នូវ​ស្តង់ដា​អនាម័យ​ខ្ពស់បំផុត​។ អញ្ជើញ​ចូលរួម​ក្នុង​ពិធី​សម្ពោធ​រោងចក្រ​កែច្នៃ​ចំណីអាហារ​នេះ​ផងដែរ គឺ​ឯកឧត្តម ម៉ៅ ធនិន អភិបាល​ខេត្តកំពត លោក Wittaya Kreangkriwit ក្រុមប្រឹក្សាភិបាល​រង​ជាន់ខ្ពស់​នៃ​ក្រុមហ៊ុន ស៊ី.ភី ខេមបូឌាចំកាត់ និង​ឯកឧត្តម Panyarak Poolthup ឯកអគ្គរាជទូត​នៃ​ព្រះរាជាណាចក្រ​ថៃ​ប្រចាំ​កម្ពុជា ព្រមទាំង​ឥស្សរជន និង​ភ្ញៀវកិត្តិយស​ជាច្រើនរូប​ទៀត​។ សម្ដេច​ក្រឡាហោម ស ខេង បាន​កោតសរសើរ​ចំពោះ​ការបង្កើត​រោងចក្រ​កែច្នៃ​ចំណីអាហារ​តម្លៃ ៥ ​លាន​ដុល្លារ​នេះ ស្ថិតក្នុង​ឃុំ​ជម្ពូវ័ន ស្រុក​ជុំគិរី ខេត្តកំពត ដែលមាន​ទំហំ ៥ ​ហិកតា សម្រាប់​ផ្គត់ផ្គង់​អាហារ​ដែលមាន​គុណភាព ស្រស់ និង​មាន​អនាម័យ​ដល់​ទីផ្សារ​កម្ពុជា និង​ជួយ​បង្កើត​ការងារ និង​គាំទ្រ​សន្តិសុខ​ស្បៀង​៕ រូបថត ហេង ជីវ័ន