The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - ក្រុមហ៊ុន​ធានារ៉ាប់រង​អាយុជីវិត អេ​ទី​កា ចាប់​ដៃគូ​ជាមួយ​អង្គការ វ័ត​ធឺ​អេ​ត កម្ពុជា ក្នុងការ​ផ្គត់ផ្គង់​ទឹកស្អាត​ជូន​ប្រជាជន​ក្នុង​ខេត្តកណ្តាល ​

ក្រុមហ៊ុន​ធានារ៉ាប់រង​អាយុជីវិត អេ​ទី​កា ចាប់​ដៃគូ​ជាមួយ​អង្គការ វ័ត​ធឺ​អេ​ត កម្ពុជា ក្នុងការ​ផ្គត់ផ្គង់​ទឹកស្អាត​ជូន​ប្រជាជន​ក្នុង​ខេត្តកណ្តាល ​

ក្រុមហ៊ុន​ធានារ៉ាប់រង​អាយុជីវិត អេ​ទី​កា (ELIC) និង​អង្គការ វ័ត​ធឺ​អេ​ត កម្ពុជា នៅ​ថ្ងៃទី​៨ ខែធ្នូ​បាន​សហការ​សម្ពោធ​កម្មវិធី​មួយ​ដើម្បី​នាំយក​នូវ​ការផ្គត់ផ្គង់​ទឹកស្អាត​ជូន​ប្រជាពលរដ្ឋ ២០០ គ្រួសារ​នៅក្នុង​ភូមិ​ក្នុង​ខេត្តកណ្តាល ដែល​ស្ថិត​នៅក្រៅ​ទីក្រុង​ភ្នំពេញ​។​

​ទទួលបាន​ការឧបត្ថម្ភ​ដោយ​ក្រុមហ៊ុន អេ​ទី​កា និង​ចូលរួម​សហការ​អ​វ​នុ​វត្ត​ដោយ​អង្គការ វ័រ​ធឺ​អេ​ត ដែលជា​អង្គការក្រៅរដ្ឋាភិបាល​ឈានមុខ​មួយ​នៅ​កម្ពុជា កម្មវិធី​ផ្គត់ផ្គង់​ទឹកស្អាត​នេះ​ជា​ផ្នែក​មួយ​នៃ​ការទទួលខុសត្រូវ​សាជី​វ​កម្ម​របស់​ក្រុមហ៊ុន អេ​ទី​កា ដើម្បី​ជួយ​ប្រជាពលរដ្ឋ​ដើម្បី​ឆ្ពោះទៅរក​ការរស់នៅ​ប្រកបដោយ​សុខភាព​ល្អ​។

​ពិធី​សម្ពោធ​នេះ​ត្រូវបាន​អញ្ជើញ​ចូលរួម​ដោយ​វត្តមាន លោក Dato’JohanAriffin​អគ្គនាយក​ក្រុមហ៊ុន​ធានារ៉ាប់រង​អាយុជីវិត អេ​ទី​កា កម្ពុជា​, លោក Datk.RKarunakaran​អគ្គនាយក​ក្រុមហ៊ុន​អេ​ទី​កា​អន្តរជាតិ (Etiqa International Holding Sdn. Bhd.)​លោក ហ៊​ង វុទ្ធី អគ្គនាយក​ក្រុមហ៊ុន​ធានារ៉ាប់រង​អាយុជីវិត អេ​ទី​កា ប្រចាំ​នៅ​កម្ពុជា និង​លោក ឆា​ត់ សុភាព នាយក​ប្រចាំ​ប្រទេស​របស់​អង្គការ​វ័ត​ធឺ​អេ​ត ប្រចាំ​នៅ​កម្ពុជា​។

​លោក Dato’Johan បាន​លើកឡើងថា ៖«​នៅក្នុង​ក្រុង​ម​ហ៊ុន អេ​ទី​កា ពួកយើង​ជឿជាក់​លើ ទស្សនៈ​នៃ​សេវាកម្ម​ធានារ៉ាប់រង​តាមបែប​មនុ​ស្សនិម​យ​។ យើង​នៅទីនេះ​ដើម្បី​ជួយ​ប្រជាជន និង​ធ្វើតាម​ការសន្យា​របស់​យើង​»​។

«​ទាំងនេះ​ត្រូវបាន​ឆ្លុះបញ្ចាំង​ឱ្យឃើញ​តាមរយៈ​ការធ្វើ​អាជីវកម្ម ដែល​ជៈ​ឥទ្ធិពល​វិជ្ជមាន​ទៅដល់​សហគមន៍​។ យើង​ពិត​ជាមាន​មោទកភាព​ក្នុងការ​ចាប់​ដៃគូ​សហកា​រ​ជាមួយ​អង្គការ វ័ត​ធឺ​អេ​ត កម្ពុជា ក្នុងការ​ផ្តូ​ច​ផ្តើម​នូវ​គម្រោង​ទឹកស្អាត​នេះ​ឡើង​ដើម្បី​បង្កើត​ការផ្លាស់ប្តូរ​ទៅដល់​សហគមន៍​ក្នុងប្រទេស​ក​ម្ពូ​ជា​»​។

«​ភាពជា​ដៃគូ​រយៈពេល​១​ឆ្នាំ ក្នុងការ​ផ្គត់ផ្គង់​ទឹកស្អាត​ដល់​ប្រជាជន​ក្នុង​ខេត្តកណ្តាល​នេះ គឺ​បង្ហាញ​ពី​ការប្តេជ្ញាចិត្ត​របស់​ក្រុមហ៊ុន​ធានារ៉ាប់រង​អាយុជីវិត អេ​ទី​កា ឆ្ពោះទៅរក​បុព្វហេតុ​មួយ​ដែល​យើង​អាចធ្វើ​ឱ្យមាន​ផលប៉ះពាល់​យ៉ាង​វិជ្ជមាន​ទៅដល់​សហគមន៍​»​។

​កម្មវិធី​ផ្គត់ផ្គង់​ទឹកស្អាត ដែល​សហការ​ជាមួយ​អង្គ​ករ វ័ត​ធឺ​អេ​ត​កម្ពុជា​នឹង​ធ្វើឱ្យ​ប្រសើរឡើង​នូវ​លទ្ធភាព​ទទួលបាន​ការផ្គត់ផ្គង់​ទឹកស្អាត​សម្រាប់​អ្នក​ងាយ​រងគ្រោះ និង​ជនក្រីក្រ​។​

​គម្រោង​នេះ​ត្រូវបាន​រៀបចំឡើង​ដើម្បី​រក្សា​នូវ​និរន្ត​ភាព​រយៈពេល​យូរ ជាមួយគ្នានេះដែរ នៅពេលដែល​គម្រោង​នឹងត្រូវ​បញ្ចប់​នៅក្នុង​ខែធ្នូ ឆ្នាំ​២០២៣ អ្នកទទួលបាន​ផល​ទាំងអស់​នឹង​ទទួលបាន​ការតភ្ជាប់​ប​ណ្តា​ញ​ទឹកស្អាត និង​ប្រើប្រាស់​ទឹកស្អាត​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​។

​លោក ឆា​ត់ សុភាព នាយក​ប្រចាំ​ប្រទេស​របស់​អង្គការ វ័ត​ធឺ​អេ​ត ប្រចាំ​នៅ​កម្ពុជា បាន​មានប្រសាសន៍ថា​៖« ទឹក និង​អនាម័យ​គឺជា​រឿង​សាមញ្ញ ប៉ុន្តែ​វា​ពិតជា​សំខាន់​ណាស់​ក្នុងការ​ជួយសង្គ្រោះ​ជីវិត​ពីព្រោះ​កង្វះ​អនាម័យ​អាច​សម្លាប់​ប្រជាជន និង​អាចជា​អន្ទាក់​នៃ​ភាពក្រីក្រ​ផងដែរ​។ ប្រសិនបើ​មិនមាន​លទ្ធភាព​ទទួលបាន​អនាម័យ និង​ទឹកស្អាត ប្រជាជន​អាច​ប្រឈម​នឹង​ហានិភ័យ​សុខភាព ជាពិសេស​កុមារ និង​ជន​ដែលមាន​ពិការភាព​។ វា​ក៏​ធ្វើឱ្យ​ផលិតភាព​សេដ្ឋកិច្ច​របស់​ពួកគេ​ធ្លាក់ចុះ​ផងដែរ​»​។

«​ពិភពលោក​បាន​សន្យាថា​មនុស្ស​គ្រប់រូប​នឹង​ទទួលបាន​ទឹកស្អាត​ដែល​ប្រកបដោយ​សុវត្ថិភាព​នៅត្រឹម​ឆ្នាំ​២០២៣ ហើយ​កម្ពុជា​ក៏បាន​ប្តេជ្ញាចិត្ត​សម្រេច​នូវ​គោលដៅ​នេះ​ផងដែរ​។ បើទោះបីជា​កម្ពុជា​មានកា​រ​រីកចម្រើន​ខ្លាំង​លើ​វិស័យ​ទឹកស្អាត និង​អនាម័យ​ក៏ដោយ ក៏​យើង​មិនអាច​ខ្ជះខ្ជាយ​ពេលវេលា​នោះដែរ​»​។

​លោក​បាន​បន្ថែមថា​៖«​យើង​ត្រូវ​រួមគ្នា​ព​ន្លឿ​ន និង​ដោះស្រាយ​បញ្ហា​ជា​យុទ្ធសាស្ត្រ ដើម្បី​ធានាថា ក្រប់​គ្នា​មាន​សិទ្ធិ​ទទួលបាន​ទឹកស្អាត និង​អនាម័យ និង​មិន​ទុក​នរណាម្នាក់​ចោល​»៕