The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - ក្រុមហ៊ុន ខូ​ហ្វី ចុះ MoU ជាមួយ​អង្គការ SNV ដើម្បី​ការអភិវឌ្ឍន៍​​ដោយ​ចីរភាព​នៃ​ខ្សែ​ច្រ​វ៉ា​ក់ត​ម្លៃ​ដំណាំ​កាហ្វេ​នៅ​ខេត្តមណ្ឌលគិរី​

ក្រុមហ៊ុន ខូ​ហ្វី ចុះ MoU ជាមួយ​អង្គការ SNV ដើម្បី​ការអភិវឌ្ឍន៍​​ដោយ​ចីរភាព​នៃ​ខ្សែ​ច្រ​វ៉ា​ក់ត​ម្លៃ​ដំណាំ​កាហ្វេ​នៅ​ខេត្តមណ្ឌលគិរី​

ក្រុមហ៊ុន ខូ​ហ្វី និង​អង្គការ SNV កាលពី​ថ្ងៃទី​ ២១ ខែកុម្ភៈ បាន​ចុះ​អ​នុះ​សា​រណៈ​លើ​កិច្ចសហការ​ផ្តល់​មូលនិ​ធិ​សម្រាប់​គម្រោង​ «​អភិវឌ្ឍន៍​ដោយ​ចីរភាព​នៃ​ខ្សែ​ច្រ​វ៉ា​ក់​តម្លៃ​ដំណាំ​កាហ្វេ​នៅ​ខេត្តមណ្ឌលគិរី​» ដែល​ទទួលបាន​ការគាំទ្រ​ដោយ​មូលនិធិ​ហូ​ឡង់​សម្រាប់​ការអភិវឌ្ឍន៍​អាកាសធាតុ (DFCD) ដើម្បី​លើកស្ទួយ និង​អភិវឌ្ឍន៍​ដំណាំ​កា​ហ្វ បណ្តុះបណ្តាល​កសិករ​ក​បន្ថែមទៀត​ទៅលើ​ការដាំដុះ​កាហ្វេ​ស្របតាម​ស្តង់ដា​អន្តរជាតិ​នៅ​សណ្ឋាគារ សូ​ហ្វី​តែ​ល​ភ្នំពេញ​។

ពិធី​នេះ​ទទួល​បានការ​​អ​ញ្ញើញ​ចូលរួម​ជា​អធិបតី​របស់​ឯកឧត្តម ឌិ​ត ទីណា រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និង​ឯកឧត្តម Remco van Wijngaarden ឯកអគ្គរដ្ឋទូត​ប្រទេស​ហូ​ឡង់ ប្រចាំ​ប្រទេស​ថៃ និង​កម្ពុជា និង​មន្ត្រីជាន់ខ្ពស់​របស់​ធានា​គារ​អភិវឌ្ឍន៍​សហគ្រិន​ហូ​ឡង់ (FMO) រួមទាំង​គណៈប្រតិភូ​អម​រដ្ឋមន្ត្រី ផងដែរ​។

​លោក ហ៊ឺ តារា តំណាងឱ្យ​ក្រុមហ៊ុន «​ខូ​ហ្វី​» មានប្រសាសន៍ថា ៖«​ការចុះ​អ​នុះ​សារ​ណៈ​លើ​កិច្ចសហការ​នេះ​ គឺជា​ការបើក​ទំព័រ​ថ្មី​របស់​ក្រុមហ៊ុន​ខូ​ហ្វី​ក៏ដូចជា​ប្រជាកសិករ​ដំណាំ​កាហ្វេ​នៅ​ខេត្ត​មណ្ឌល​គី​រី​ផងដែរ ដោយ​ក្រុមហ៊ុន​បាន​បេ​ជ្ញា​ចិត្ត​ក្នុងការ​អភិវឌ្ឍ​ដំណាំ​កាហ្វេ​នៅ​ខេត្តមណ្ឌលគិរី ក្នុង​គោលបំណង​កែលម្អ​គុណភាព និង​ពង្រីក​ការដាំដុះ ដំណាំ​កាហ្វេ​ឱ្យ​ស្របតាម​តម្រូវការ​ទីផ្សារ​និង​បង្កើន​ផលិតភាព​ដែល​អាចឱ្យ​កសិករ​ទទួលបាន​នូវ​ជីវភាព​ល្អប្រសើរ​ពី​ដំណាំ​កាហ្វេ​»៕