The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - អិលអូអិលស៊ី (ខេមបូឌា) ទទួល​បាន​ចំណាត់​ថ្នាក់​ខ្ពស់​ក្នុង​ការ​វាយ​តម្លៃ ផ្នែកសង្គម (Social Rating) និង ផ្នែក​ហិរញ្ញ​វត្ថុ (Institutional Rating) សម្រាប់​ឆ្នាំ ២០២៣

អិលអូអិលស៊ី (ខេមបូឌា) ទទួល​បាន​ចំណាត់​ថ្នាក់​ខ្ពស់​ក្នុង​ការ​វាយ​តម្លៃ ផ្នែកសង្គម (Social Rating) និង ផ្នែក​ហិរញ្ញ​វត្ថុ (Institutional Rating) សម្រាប់​ឆ្នាំ ២០២៣

អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី ដែល​ជា​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ ទទួល​ប្រាក់​បញ្ញើ​ឈាន​មុខ​គេ​មួយ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ទទួល​នូវ​ការ​វាយ​តម្លៃ​ចំណាត់​ថ្នាក់​ផ្នែក​សង្គម ក្នុង​កម្រិត​ពិន្ទុ “BB+” ដែល​ជា​កម្រិត​ពិន្ទុ​មួយ​ដ៏​ខ្ពស់​មួយ បន្ទាប់ពី​បញ្ចប់​ការ​វាយ​តម្លៃ​ក្នុង​ខែ​កុម្ភៈ ឆ្នាំ​២០២៣ ថ្មីៗ​នេះ​ពី​ស្ថាប័ន MicroFinanza ។

ការ​វាយ​តម្លៃ​នេះ​ គឺ​ធ្វើឡើង​ដោយ​ផ្អែក​លើ​ចំណុច​សំខាន់ៗ​មួយ​ចំនួន​ដូចជា៖ ការ​គ្រប់គ្រង​សកម្មភាព​សង្គម គោលការណ៍​ការពារ​អតិថិជន ទំនួល​ខុសត្រូវ​សង្គម វិសាលភាព​នៃ​ប្រតិបត្តិការ និង​គុណភាព​នៃ​សេវាកម្ម។ ទន្ទឹម​នឹង​សមិទ្ធផល​ដ៏​គួរ​ឱ្យ​ស្ញប់ស្ញែង​មួយ​នេះ អិលអូអិលស៊ី ក៏​ទទួល​បាន​ការ​វាយ​តម្លៃ​ដ៏​ពិសេស​មួយ​ទៀត​ក្នុង​កម្រិត​ពិន្ទុ​ខ្ពស់ “α Medium” ទៅ​លើ​ការ​វាយ​តម្លៃ​ចំណាត់​ថ្នាក់​ហិរញ្ញវត្ថុ ដែល​ធ្វើដោយ​ផ្អែក​ទៅ​លើ​ចំណុច​មួយ​ចំនួន​ដូចជា៖ បរិបទ​ខាង​ក្រៅ អភិបាល​កិច្ច​និង​យុទ្ធសាស្ត្រ ស្ថានភាព​ហិរញ្ញវត្ថុ គុណភាព​ផលបត្រ​ឥណទាន និង​ប្រព័ន្ធ​គ្រប់គ្រង​។ កម្រិត​ពិន្ទុ​ខ្ពស់ α Medium ពី​ការ​វាយ​តម្លៃ​ចំណាត់​ថ្នាក់​ផ្នែក​ហិរញ្ញវត្ថុ គឺជា​លំដាប់​ពិន្ទុ​ខ្ពស់​ដូចគ្នា។

ទាំង​អស់​នេះ បាន​បញ្ជាក់​ឱ្យ​ឃើញ​កាន់តែ​ច្បាស់​ពី​កិច្ច​ខិតខំ​ប្រឹងប្រែង និង យក​ចិត្ត​ទុក​ដាក់​ខ្ពស់​របស់ អិលអូអិលស៊ី ទៅលើ​ការ​គ្រប់គ្រង​សកម្មភាព​សង្គម (SPM) ការ​ផ្តល់​សេវាកម្ម​ជូន​អតិថិជន​ប្រកប​ដោយ​តម្លាភាព​ និង វិជ្ជាជីវៈ​ខ្ពស់។ ព្រម​ជាមួយ​ការ​បង្កើត​ផែនការ​យុទ្ធសាស្រ្ត​យ៉ាង​ច្បាស់​លាស់ ដោយ​ដាក់​បន្ថែម​នៅ​ការ​ប្តេជ្ញា​ចិត្ត​ឆ្ពោះ​ទៅ​រក​និរន្តរភាព​ទៅ​លើ​ការងារ និង សកម្មភាព​បរិស្ថាន សង្គម និង អភិបាលកិច្ច។ សម្រាប់​ការ​គ្រប់គ្រង​ផ្នែក​ហិរញ្ញវត្ថុ អិលអូអិលស៊ី នៅតែ​បន្ត​ផ្តល់​ជូន​នូវ​សេវាកម្ម​ឥណទាន​ដ៏​សម្បូរ​បែប​របស់​ខ្លួន​ក្នុង​គោល​បំណង​ពង្រីក​ទំហំ​ផលបត្រ​ឥណទាន​ប្រកប​ដោយ​គុណភាព និង​និរន្តរភាព ក៏​ដូចជា ការ​បង្កើន​ចំនួន​អតិថិជន​ឱ្យ​បាន​កាន់ច្រើន ទៅ​ដល់​តំបន់​ជនបទ​នានា​ទូទាំង​ប្រទេស ធ្វើការ​បន្ត​ផ្សព្វផ្សាយ និង​លើក​ទឹក​ចិត្ត​ឱ្យ​អតិថិជន​នៅ​គ្រប់​តំបន់​ប្រតិបត្តិការ​របស់​ខ្លួន​ឱ្យ​បាន​យល់ និង​ប្រើប្រាស់​នូវ​គណនី​សន្សំ ក៏​ដូចជា សេវា​ធនាគារ​ចល័ត​របស់​អិលអូអិលស៊ី (iPay Cambodia)។

តាម​រយៈការ​វាយ​តម្លៃ​ឯករាជ្យ​នេះ គឺជា​ហេតុផល​ដ៏​ច្បាស់លាស់​បន្ថែម​ទៀត​ដែល​បង្ហាញ​ពី​គុណវុឌ្ឍិ​របស់ អិលអូអិលស៊ី ក្នុង​ការ​បំពេញ​នូវ​តម្រូវការ​ប្រើប្រាស់​សេវា​ហិរញ្ញ​វត្ថុ​ដែល​គួរ​ឱ្យ​ទុកចិត្ត និង​មាន​ទំនួល​ខុសត្រូវ​ខ្ពស់ ដើម្បី​ផ្លាស់ប្តូរ​គុណភាព​ជីវិត​សម្រាប់​អតិថិជន​របស់​ខ្លួន៕