The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - Land Rover Cambodia ធ្វើ​សន្និសីទកាសែត​ ដើម្បី​បង្ហាញ​ការប្រើប្រាស់​ទៅកាន់​អតិថិជន Range Rover ឱ្យ​កាន់តែ​ប្រសើរ​

Land Rover Cambodia ធ្វើ​សន្និសីទកាសែត​ ដើម្បី​បង្ហាញ​ការប្រើប្រាស់​ទៅកាន់​អតិថិជន Range Rover ឱ្យ​កាន់តែ​ប្រសើរ​

​ក្រុមហ៊ុន RMA Cambodia គឺជា​ក្រុមហ៊ុន​ដែល​នាំចូល​នូវ​រថយន្ត​នូវ​ម៉ាក​ល្បីៗ​លើ​ពិភពលោក​និង​ចែកចាយ​ផ្តាច់មុខ​សម្រាប់​រថយន្ត ​Land Rover ដែលជា​ក្រុមហ៊ុន​ផលិត​រថយន្ត​ដ៏​ធំ​បំផុត​របស់​ពិភពលោក​។ Land Rover គឺ​ផ្អែកលើ​ម៉ាក​រថយន្ត​ដ៏​ល្បីល្បាញ​របស់​ចក្រភព​អង់គ្លេស Land Rover ដែលជា​ក្រុមហ៊ុន​ផលិត​រថយន្ត​ទំនើប​គ្រប់​ស្ថានភាព​ផ្លូវ​ឈានមុខ​គេ​លើ​ពិភពលោក​ កាលពី​ថ្ងៃទី ​២៧ ខែមីនា ក្រុមហ៊ុន Land Rover Cambodia បានធ្វើ​សន្និសីទ​សារព័ត៌មាន​មួយ ដើម្បី​បង្ហាញ​អំពី​ការប្រើប្រាស់​រថយន្ត Range Rover ឱ្យ​កាន់តែ​ប្រសើរឡើង​។​

​ការធ្វើ​សន្និសីទ​សារព័ត៌មាន​នេះ ដោយសារតែ​ព័ត៌មាន​ក្នុងស្រុក​បាន​ផ្សាយ​ករណី​ឆេះ​រថយន្ត Range Rover នៅលើ​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ព្រះសីហនុ​។ ដូច្នេះ​ក្រុមហ៊ុន Land Rover Cambodia ធ្វើ​សន្និសីទ​សារព័ត៌មាន​ដើម្បី បង្ហាញ ​និងស្វែងយល់​ពី​របៀប​ថែទាំ​យានយន្ត​ឱ្យបាន​ត្រឹមត្រូវ​មុនពេល​បើកបរ​ផ្លូវ​ឆ្ងាយ​។​

​តាម​ការពន្យល់​របស់​ប្រធាន​ផ្នែក​សេវាកម្ម​ជួលជុល​របស់​ក្រុមហ៊ុន លោក Sajai Nalupurakkal បាន​ប្រាប់ថា​៖ «​ហេតុផល​ជាច្រើន​នៅ​ពីក្រោយ​ការឆេះ​នេះ​ ដែល​អាចមកពី (1) មូលហេតុ​សំខាន់​គឺ​កង្វះ​ការថែទាំ​តាម​កាលកំណត់​ជាមួយនឹង​ការផ្លាស់ប្តូរ​គ្រឿងបន្លាស់​ដែល​មិនមែនជា​គ្រឿងបន្លាស់​សុទ្ធ​ពី​រោងចក្រ ​(non-genuine spare parts) ​ឬ​ជួសជុល​ផ្លាស់ប្តូរ​ជាមួយ​ជាង ដែល​គ្មាន​ការបញ្ជាក់​ពី​ក្រុមហ៊ុន (uncertified technician), (2) ការប្រើប្រាស់​គ្រឿងបន្លាស់​ផ្នែក​ភ្លើង​មិន​ពិតប្រាកដ (non-genuine electrical parts) ដូចជា​៖ ​អាគុយ ឬ​គ្រឿង​បរិក្ខា​អគ្គិសនី​ផ្សេងទៀត​ក៏​អាច​នាំឱ្យមាន​គ្រោះថ្នាក់​ដល់​រថយន្ត​ផងដែរ និង​ (3) ការកែប្រែ​យានយន្ត​ពី​ស្ថានភាព​ដើម ដូចជា​ការកែប្រែ​ប្រព័ន្ធ​ខ្សែភ្លើង​ ដើម្បី​ដំឡើង​គ្រឿងបន្លាស់​បន្ទាប់បន្សំ​ផ្សេងៗ​»​។​

​លោក BIJU NARAYANAN នាយក​គ្រប់គ្រង​ទូទៅ​រថយន្ត LAND ROVER CAMBODIA បាន​ជម្រាប​ដល់​អតិថិជន​ថា​៖ «​បញ្ហា​ខាងលើ​អាច​បញ្ចៀស​បាន​តាម​ការ​ជាវ​រថយន្ត​ម៉ាក Land Rover ពី​ក្រុមហ៊ុន Land Rover Cambodia ព្រោះថា​ ការ​ជាវ​ផ្ទា​ល់ពី​ក្រុមហ៊ុន​អតិថិជន​នឹង​ទទួលបាន​ការធានា ទៅលើ​បច្ចេកទេស​ និង​ស្តង់ដារ​សុ​វត្តិភាព​រថយន្ត ពី​រោងចក្រ​ដើម រួមទាំង​សេវា​ថែទាំ និង​ជួសជុល​ពី​អ្នកបច្ចេកទេស ដែលមាន​ជំនាញ និង​បទពិសោធន៍​ខ្ពស់ ដោយ​ទទួល​បានការ​វឹក​ហាត់​ពី​រោងចក្រ​រថយន្ត​ផ្ទាល់ ដើម្បី​ធានាបាន​នូវ​គុណភាព និង​ស្តង់ដារ​សុវត្ថិភាព​ខ្ពស់​ជូន​អតិថិជន​។ អតិថិជន​ក៏​នឹង​ទទួលបាន​នូវ​ការ​រំឭក​កាលបរិច្ឆេទ​នៃ​ការថែទាំ​តាម​កាលកំណត់ និង​ជួយ​អតិថិជន​ក្នុងការ​កក់​កាលបរិច្ឆេទ​សេវាកម្ម ក្រុមហ៊ុន​ក៏​ផ្តល់ជូន​ការធានា​រយៈពេល 3​ឆ្នាំ​ហើយ​អាច​ពន្យា​ដល់​ទៅ ២ ​ឆ្នាំ ​ជាមួយនឹង​កញ្ចប់​សេវាកម្ម​ឥតគិតថ្លៃ​រយៈពេល ៥ ឆ្នាំ​សម្រាប់​យានយន្ត​ទាំងអស់​»​។​

​ការ​ជាវ​រថយន្ត​គ្រប់​ម៉ូ​ដែល Land Rover ឥឡូវនេះ​នឹង​ទទួលបាន​ការថែទាំ ដោយ​ឥតគិតថ្លៃ​រយៈពេល ៥ ឆ្នាំ ឬ ៦៥,០០០ គីឡូម៉ែត្រ​។ ចន្លោះពេល​សេវាកម្ម​នេះ រៀងរាល់ ១៣,០០០ គីឡូម៉ែត្រ ឬ ១២ ខែ តាម​ការប្រើប្រាស់​របស់​អតិថិជន នឹងមាន​ការថែទាំ​រថ​យន្ត​ចាំបាច់​ត្រូវតែ​ឆែក​។​

​រាល់​ម្ចាស់​រថយន្ត Land Rover អាច​អញ្ជើញ​យក​រថយន្ត​មក​ត្រួតពិនិត្យបាន​ជាមួយ​មជ្ឈមណ្ឌល​សេវាកម្ម Jaguar Land Rover ។ អតិថិជន​អាច​ថែរក្សារ​យានយន្ត​របស់​អ្នក​បាន​ដោយ​គ្រាន់តែ​កក់​ទុក​ឥឡូវនេះ​តាមរយៈ 070 999 222/ 017 999 539 ឬ​ទំនាក់ទំនង​តាមរយៈ​ទំព័រ Facebook របស់ Jaguar ឬ Land Rover Cambodia ឬ​ចូលទៅ​កាន់​អគារ​តាំង​បង្ហាញ​រថយន្ត Land Rover Cambodia នៅលើ​ផ្លូវ​សហព័ន្ធ​រុស្សី​៕