The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - ត្រឹម​តែ ១ យប់ រ៉ើខ្ទេច!

ត្រឹម​តែ ១ យប់ រ៉ើខ្ទេច!

កាល​ពី​រាត្រី​យប់​ ថ្ងៃទី​៣១ ខែ​មីនា ឆ្នាំ​២០២៣ បុគ្គលិក​ជាច្រើន​សិប​នាក់​របស់ Baby Outlet បាន​រ៉ើ​ទំនិញ​សម្ភារ​និង​ឧបករណ៍​ទាំងអស់​ពី​ហាង Baby Outlet សាខា​ទួលគោក​ចាស់ ដែល​មាន​ទីតាំង​ទល់មុខ សាលា​បឋម​សិក្សា​ទួលគោក មក​កាន់​ទីតាំង​ថ្មី ដែល​នៅ​ទល់មុខ​ក្រសួង​សុខាភិបាល លើ​ផ្លូវ ២៨៩ ដដែល (ផ្លូវ​ប៉ែននុត) មាន​ចម្ងាយ ១៩៩​ម៉ែត្រ​ពី​ទីតាំង​ចាស់។

ប្រធាន​គ្រប់គ្រង​ហាង​បាន​បញ្ជាក់​ថា៖ «ដោយសារ Baby Outlet ស្វាគមន៍​ភ្ញៀវ​ជាច្រើន​ពាន់​នាក់​ជា​រៀងរាល់​ថ្ងៃ ហើយ​ភ្ញៀវ​ភាគច្រើន​គឺ​សុទ្ធ​តែ​មាន​កូនតូច ដែល​តម្រូវ​ការ​សម្ភារ​ទារក កុមារ ជា​កត្តា​ចាំបាច់​បំផុត​សម្រាប់​កូន​គាត់ ដូចនេះ​ហើយ​ទើប​គណៈគ្រប់គ្រង Baby Outlet សម្រេចចិត្ត​មិន​បិទ​ទ្វា ដើម្បី​រ៉ើ​ពី​ប្តូរ​ទីតាំង​ទេ គឺ​បុគ្គលិក​គ្រប់​ជាន់​ថ្នាក់​ចាប់​ដៃ​គ្នា មូលដៃ​អាវ​សម្រុក​រ៉ើរៀបចំ​ប្តូរ​ទៅ​ទីតាំង​ថ្មី ដែល​នៅ​មិនឆ្ងាយ​ពី​ទីតាំង​ចាស់​នោះ​ទេ​ដោយ​ប្រើ​រយៈពេល​ត្រឹម​តែ​មួយ​យប់​ប៉ុណ្ណោះ។

ដើម្បី​ជា​ចំណងដៃ​ក្នុង​ការ​មក​កាន់​ទីតាំង​ថ្មី​សម្រាប់​អតិថិជន Baby Outlet សាខា​ទួល​គោក​ថ្មី​ទាំងអស់​ហាង​មាន​កម្មវិធី​បញ្ចុះ​តម្លៃ​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់​និង​ផ្ដល់​ជូន​កាដូ​ពិសេសៗ​ជាច្រើន​ចាប់​ពី​ថ្ងៃ​ទី១ ខែ​មេសា ឆ្នាំ​២០២៣ ដល់​ថ្ងៃទី​៧ ខែ​មេសា ឆ្នាំ២០២៣។

គួរ​បញ្ជាក់​ផងដែរ​ថា ហាង​ឯកទេស​ទំនិញ​កុមារ Baby Outlet សាខា​ទួលគោក​ថ្មី​មាន​ចម្ងាយ ១៩៩ ម៉ែត្រ​តែ​ប៉ុណ្ណោះ ពី​ទីតាំង​ចាស់​ឆ្ពោះ​ទៅ​រង្វង់​មូល​ទួលគោក លើ​ផ្លូវ​ធំ​ដដែល ដោយ​ស្ថិត​នៅ​ទល់មុខ​ទីស្តី​ការ​ក្រសួង​សុខាភិបាល និង​អាច​ស្វែង​រក​ទីតាំង​ថ្មី​បាន​តាម​រយៈ​តំណរ​ភ្ជាប់ Google Map: https://bit.ly/baby-outlet-tknew។ សម្រាប់​ព័ត៌មាន​លម្អិត ០១៧ ៨១៥ ៨១៥