The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - អស្ទារ្យ! រកឃើញ​អ្នក​ឈ្នះ​រង្វាន់​ធំ​ម៉ូតូ Honda Scoopy 2023 នៅ​សង្ក្រាន្ត​ក្រុមហ៊ុន​ឆ្នោត​ ខេមភូល

អស្ទារ្យ! រកឃើញ​អ្នក​ឈ្នះ​រង្វាន់​ធំ​ម៉ូតូ Honda Scoopy 2023 នៅ​សង្ក្រាន្ត​ក្រុមហ៊ុន​ឆ្នោត​ ខេមភូល

កាលពី​ថ្ងៃ​១ ខែមេសា ឆ្នាំ​២០២៣ រហូតដល់ ថ្ងៃទី​៦ ខែមេសា ឆ្នាំ​២០២៣ ក្រុមហ៊ុន​ឆ្នោត ខេមភូល បាន​ប្រារព្ធ​ពិធី​សង្ក្រាន្ត​ឆ្នាំ​ថ្មី ដោយ​អញ្ជើញ​ចូលរួម​គឺ​លោក Sok Sunny ដែលជា​ពិធីករ ក៏ដូចជា​តារា​សម្តែង​មួយរូប​ផ្តល់​កិត្តិយស​ក្នុង​ការ​ចាប់​រង្វាន់។ ក្នុង​កម្មវិធី​នោះ​ក៏មាន​ជាការ​លក់​ផលិតផល លេងល្បែង​ប្រជាប្រិយ នឹង​ការចាប់​រង្វាន់​ធំ នឹង​រង្វាន់​ជាច្រើន​ទៀត សម្រាប់​អតិជន​របស់​ក្រុមហ៊ុន​ឆ្នោត ខេមភូល។

សម្រាប់​លក្ខខណ្ឌ​ចូលរួម អតិថិជន​ដែល​បាន​ទិញ​ឆ្នោត​ចាប់ពី ២០ ០០០៛ នឹង​ទទួល​បាន​ប័ណ្ណ​ផ្សង​សំណាង​ដើម្បី​ធ្វើ​ការ​ចាប់​រង្វាន់។ ដោយ​ក្នុងនោះ​មាន​រង្វាន់​ជាច្រើន​ដូចជា៖ ម៉ូតូ Honda Scoopy 2023 មួយ​គ្រឿង, ទូរស័ព្ទដៃ Oppo A15, ទូរទឹកកក, កាស Bluetooth Oppo, JBL Speaker, កង្ហា Hatari និង​រង្វាន់​ជាច្រើន​ផ្សេងទៀត។​

ជាការពិត កាលពី​ថ្ងៃទី​៦ ខែមេសា ឆ្នាំ​២០២៣ ក្រុមហ៊ុន​ឆ្នោត ខេមភូល បាន​ធ្វើ​ការ​ចាប់​រង្វាន់​ធំ​គឺ​ម៉ូតូ Honda Scoopy 2023 មួយគ្រឿង ដោយ​ផ្តល់​កិត្តិយស​ដោយផ្ទាល់​ពី​ថ្នាក់ដឹកនាំ​របស់​ក្រុមហ៊ុន​ឆ្នោត ខេមភូល គឺ​លោក​នាយក​ប្រតិបត្តិ ហែម លីហ៊ត។ អតិថិជន​ដែល​មាន​សំណាង​ឈ្នះ​រង្វាន់​ធំ​នេះ​គឺ​ឈ្មោះ វេង រ៉ាច្ចា អាយុ ២៩ឆ្នាំ មកពី​រាជធានី​ភ្នំពេញ ដែល​គាត់​បាន​ទិញ​ឆ្នោត​កោស​ចំនួន ១០០ ០០០​រៀល ពី​ក្រុមហ៊ុន​ឆ្នោត «ខេមភូល» កាលពី​ថ្ងៃទី​៣ ខែមេសា ឆ្នាំ​២០២៣ កន្លងទៅ រហូត​មាន​សំណាង​បាន​ទទួល​រង្វាន់​ធំ​គឺ​ម៉ូតូ Honda Scoopy 2023 មួយគ្រឿង។

លោក វេង រ៉ាច្ចា ថ្លែងថា​លោក​ពិតជា​រំភើប​ណាស់​ដែល​បានឈ្នះ​រង្វាន់​ធំ​គឺ Honda Scoopy 2023 ពីក្រុមហ៊ុន​ឆ្នោត ខេមភូល នៅមុន​ថ្ងៃ​ចូលឆ្នាំ​នេះ។

លោក​សូម​អរគុណ​ដល់​ក្រុមហ៊ុន ខេមភូល ដែល​បានរៀបចំ​កម្មវិធី​ដ៏​រីករាយ​នេះ ដើម្បីឱ្យ​អតិថិជន​មាន​ឱ្យ​កាស​ឈ្នះ​រង្វាន់​ជាច្រើន។ ក្រុមហ៊ុន​ឆ្នោត​ ខេមភូល គឺជា​ប្រតិបត្តិករ​ឆ្នោត​កម្សាន្ត​ផ្សង​សំណាង​ស្រប​ច្បាប់ ដែល​ទទួលបាន​អាជ្ញា​ប័ណ្ណ​ពី​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​ប្រតិបត្តិ​ការ​លក់​ឆ្នោត​ឡូតូ ៦/៤៩ ៥​ខ្ទង់ ៦​ខ្ទង់ ៧​ខ្ទង់ រួមជាមួយ​រង្វាន់​លួង​ចិត្ត ២​ខ្ទង់ ៣​ខ្ទង់ និង​ ៤​ខ្ទង់ ឆ្នោត​សន្លឹក និង​ឆ្នោត​កោស​ភ្លាម​ឈ្នះ​ភ្លាម​។ ប្រភេទ​ឆ្នោត​កោស​ភ្លាម​ឈ្នះ​ភ្លាម មាន​ប្រាក់រង្វាន់​រហូតដល់ ១៦៨ លាន​រៀល។

ស្នាក់ការ​កណ្តាល​របស់​ក្រុមហ៊ុន​ស្ថិតនៅ​អគារ​លេខ ២០ ផ្លូវ ២១៧ សង្កាត់​វាលវង់ ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ។

​សម្រាប់​ព័ត៌មាន​លម្អិត​សូម​ទាក់ទង​លេខ ០៩៨ ៩៩៦ ០១៦, ០២៣ ៩៩៦ ០១៦ ឬ​តាមរយៈ​
info@campools.com.kh / recruitment@campools.com.kh
www.campools.com.kh