The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - ព្រឹត្តិការណ៍​ដ៏​​អស្ទារ្យ​នៃ​មហោស្រព​ចង្កៀងគោម​ចិន​ មាន​វត្តមាន​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ជា​លើកដំបូង

ព្រឹត្តិការណ៍​ដ៏​​អស្ទារ្យ​នៃ​មហោស្រព​ចង្កៀងគោម​ចិន​ មាន​វត្តមាន​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ជា​លើកដំបូង

Sichuan Lantern Fantasy គឺជា​ការបង្ហាញ​សកម្មភាព​វប្បធម៌​ដ៏​មាន​ប្រជាប្រិយភាព​ធំ​បំផុត​មួយ​នៅក្នុង​ប្រទេស​ចិន ដែល​អាច​ទាក់ទាញ​មនុស្ស​មកពី​ជុំវិញ​ពិភពលោក​។ Lantern Fantasy នឹង​ប្រារព្ធ​ឡើង​នៅ​ទីក្រុង​ភ្នំពេញ នៃ​ប្រទេស​កម្ពុជា​ជា​លើកដំបូង​ដែល​នាំយកមក​ជាមួយនិង​វប្បធម៌ Deyang, ក្រុម​អភិវឌ្ឍន៍​ឧស្សាហកម្ម​ទេសចរណ៍ និង​សុខភាព​, Lantern Fantasy Culture Management Co. Ltd. និង ក្រុមហ៊ុន​សហគ្រាស​រួមបញ្ចូល​គ្នា​ពី​ប្រទេស​កាណាដា​និង​គ្រប់គ្រង​ដោយ ENGAGE by Universal Alliance Co. Ltd. ចាប់ពី​ថ្ងៃទី​ ១ ខែឧសភា ដល់​ថ្ងៃទី​ ៣១ ខែកក្កដា ឆ្នាំ ​២០២៣​។​
​ពន្លឺ​ដ៏​ត្រកាល​គ្រប់​ទីកន្លែង​ក្នុង​ពិភពលោក គឺជា​និមិត្តសញ្ញា​នៃ «​អរិយធម៌ អនាគត និង​ក្តីសង្ឃឹម​» ប៉ុន្តែ​គ្មាន​នរណាម្នាក់​អាច​បង្ហាញ​វា​បានល្អ​ជាង «Sichuan - LANTERN FANTASY» ដ៏​ល្បីល្បាញ​នៅលើ​ពិភពលោក​នោះទេ​។​
​ប្រវត្តិសាស្ត្រ​នៃ​ចង្កៀងគោម​នៅក្នុង​ខេត្ត Sichuan ត្រូវបាន​ឆ្លុះបញ្ចាំង​ត្រលប់​ទៅ​រាជវង្ស​ថា​ង ក្នុង​ឆ្នាំ (៦១៨-៩០៧) និង​រាជវង្ស​សុង ក្នុង​ឆ្នាំ ​(៩៦០-១២៧៩) ហើយ​បច្ចុប្បន្ននេះ​ត្រូវបាន​អភិវឌ្ឍន៍​ទៅជា​សកម្មភាព​វប្បធម៌​ជាមួយនឹង​ការសំដែង​ផងដែរ​។ ក្នុងនោះ​ផងដែរ វប្បធម៌ Deyang , ក្រុម​អភិវឌ្ឍន៍​ឧស្សាហកម្ម​ទេសចរណ៍ និង​សុខភាព​មកពី​ខេត្ត Sichuan ក្នុងប្រទេស​ចិន ត្រូវបាន​គេ​ស្គាល់​ថា​ជា​ក្រុម​ដ៏​ល្បីល្បាញ​ទូទាំង​ពិភពលោក​សម្រាប់​ការរៀបចំ​ពិធីបុណ្យ​បង្ហោះគោម​ជា​ផ្លូវការ ព្រមទាំង ពិធីបុណ្យ​ខ្លាឃ្មុំ​ផេ​ន​ដា​ចិន និង​ពិធីបុណ្យ​បង្ហោះគោម​ជាស​កល​នៅក្នុង​ប្រទេស​ចិន​។​
​ក្រុមហ៊ុន និង​ការគ្រប់គ្រង​បុត្រ​សម្ព័ន្ធ​ទាំងស្រុង​បានរៀបចំ «​ពិធីបុណ្យ​បង្ហោះគោម​ចិន​»​នៅ​ជាង ៥០​ទីក្រុង​ក្នុងចំណោម ១៨​ប្រទេស​ជុំវិញ​ពិភពលោក ហើយ​បានរៀបចំ​ការតាំង​ពិ​ព័រ​ណ៌ និង​ពិ​ព័រ​ណ៌ ចង្កៀងគោម ជាច្រើន​ប្រភេទ​ផ្សេងៗ​គ្នា ជាង​២០០​ទីក្រុង​នៅក្នុង​ប្រទេស​។​
​មហោស្រព​ចង្កៀងគោម​ចិន​ដ៏​ពិសេស​នេះ​រួមបញ្ចូល​គ្នា​នូវ​សំឡេង​អន្តរ​កម្ម បច្ចេកវិទ្យា​ពន្លឺ សិល្បៈ​ច្នៃប្រឌិត ការអប់រំ និង​វប្បធម៌ ហើយ​បានទទួល​ពានរង្វាន់​ជាច្រើន​ពី​ប្រទេស​ជុំវិញ​ពិភពលោក សូម្បីតែ​នៅ​ចក្រភព​អង់គ្លេស និង​សហរដ្ឋអាមេរិក​ក្នុងចំណោម​ប្រទេស​ដទៃទៀត​។​

​កម្មវិធី​ក្នុង​ការបង្ហាញ​ចង្កៀងគោម​ដែលមាន​លក្ខណៈ​ស្រដៀង​គ្នា​នេះ​បានបង្ហាញ​ទៅដល់​ប្រទេស​អូស្ត្រាលី អៀរ​ឡង់ ជប៉ុន អាមេរិក​ខាងត្បូង បារាំង អាល្លឺម៉ង់ ហើយ​ឥឡូវនេះ​បាន​មកដល់​ភ្នំពេញ​នៃ​ប្រទេស​កម្ពុជា ជា​លើកដំបូង​។​
LANTERN FANTASY នឹងធ្វើ​ឱ្យ​អ្នក និង​ក្រុមគ្រួសារ​របស់​អ្នកមាន​ភាពសប្បាយ​រីករាយ​ជាមួយនឹង​កម្មវិធី​កម្សាន្ត​ផ្សេងៗ ដូចដែល​អ្នក​បានឃើញ​ជា​ឧទាហរណ៍​ពី​កម្មវិធី​របស់​ពួកគេ​ជុំវិញ​ពិភពលោក​។ វា​រួមមាន​អាហារ និង​ភេសជ្ជៈ វីដេអូ និង​ការថតរូប​ជាច្រើន ដែល​និង​ធ្វើឱ្យ​អ្នក​និង​ក្រុមគ្រួសារ​ពេញចិត្ត​ជាក់​ជាមិនខាន​។​

Lantern Fantasy នឹង​ប្រារព្ធ​ធ្វើឡើង​នៅ ឧទ្យាន Dinosaurs Alive ស្ថិតនៅ​ខាង​ជ្រោយចង្វារ ចាប់ពី​ថ្ងៃទី​ ១ ខែឧសភា ដល់​ថ្ងៃទី​ ៣១ ខែកក្កដា ឆ្នាំ​ ២០២៣ (​រយៈពេល ​៣​ ខែ​) ហើយ​បើក​ពី​ម៉ោង​ ១០ ព្រឹក ដល់ ១០​ យប់ ជា​រៀងរាល់ថ្ងៃ។ តម្លៃ​នៃ​ការចូលរួម​ទស្សនា​ន​អាច​ចន្លោះ​ពី​៥ ដុល្លារ​។ ហើយ​យើង​រំពឹងថា​និង​មាន​មនុស្ស​ជាង ៥០០,០០០ មក​ទស្សនា​ព្រឹត្តិការណ៍​ដ៏​ល្បី​នេះ​ក្នុង​រយៈពេល ៣​ខែ​នេះ​។ សម្រាប់​ក្រុមហ៊ុន​ដែលមាន​ចំណាប់អារម្មណ៍​ផ្តល់​ការឧបត្ថម្ភ ក៏ដូចជា​ក្លាយជា​ចំណែក​មួយ​នៃ​ព្រឹត្តិការណ៍​ដ៏​រំភើប​នេះ សូម​ទំនាក់ទំនង​ទៅកាន់​លេខ​ទូរស័ព្ទ (081) / (089) 929 369៕