The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - Domino's Pizza ឧបត្ថម្ភ​កម្មវិធី​ជប់លៀង​អបអរ ពិធី​បុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ជាតិ​ខ្មែរ របស់​កាសែត​ភ្នំពេញប៉ុស្តិ៍

Domino's Pizza ឧបត្ថម្ភ​កម្មវិធី​ជប់លៀង​អបអរ ពិធី​បុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ជាតិ​ខ្មែរ របស់​កាសែត​ភ្នំពេញប៉ុស្តិ៍

Domino's Pizza បាន​នាំ​មក​នូវ​ភាព​រីករាយ​ក្នុង​កម្មវិធី​ជប់លៀង​ដើម្បី​អបអរ ពិធី​បុណ្យ​ចូល​ឆ្នាំថ្មី ប្រពៃណីជាតិ​ខ្មែរ របស់​កាសែត​ភ្នំពេញប៉ុស្តិ៍ កាលពី​ថ្ងៃទី១២ ខែ​មេសា ដោយ​បាន​ឧបត្ថម្ភ​ភីហ្សា ដ៏​ឈ្ងុយ​ឆ្ងាញ់​ចំនួន ៣០ សម្រាប់​ពិធី​ដ៏​រីករាយ​នេះ។

កាសែត​ភ្នំពេញ​ប៉ុស្តិ៍​សូម​ថ្លែង​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ Domino Pizza ដែល​បាន​ឧបត្ថម្ភ​ភីហ្សា​ដ៏​ឈ្ងុយ​ឆ្ងាញ់ និង​មាន​ច្រើន​រសជាតិ​ដូចជា Shrimp Cocktail, BBQ Chicken, Hot & Blazing, Hawaiian, Pepperoni និង Seafood ក្នុង​ពិធី​បុណ្យ​ចូល​ឆ្នាំថ្មី ប្រពៃណីជាតិ​ខ្មែរ​នេះ។

កាសែត​ភ្នំពេញ ប៉ុស្តិ៍ បាន​រៀបចំ​ពិធី​ជប់លៀង​ដែល​មាន​ការ​ចូលរួម​ពី​បុគ្គលិក និង​គណៈ​គ្រប់​គ្រង​ជា ច្រើន​នាក់ ដើម្បី​ផ្តល់​ភាព​សប្បាយ​រីករាយ​មុន​ពិធី​បុណ្យ​ចូល​ឆ្នាំថ្មី ប្រពៃណីជាតិ​ខ្មែរ ដោយ​មាន​អាហារ និង ភេសជ្ជៈជាច្រើន​មុខ សម្រាប់​អ្នក​ទាំងអស់​គ្នា​បាន​រីករាយ។ ក្នុង​នោះ ដោយ​បាន​រីករាយ ជាមួយ​ភីហ្សា​ជាច្រើន​រសជាតិ​ដ៏​ឈ្ងុយ​ឆ្ងាញ់ បុគ្គលិក​កាសែត​ភ្នំពេញ ប៉ុស្តិ៍ ក៏​សូម​អរគុណ​យ៉ាង​ខ្លាំង​ចំពោះ​កាយវិការ​ដ៏​ល្អ​របស់ Domino ផងដែរ៕