The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - ស៊ីភី ឧបត្ថម្ភ​កម្មវិធី​ជប់លៀង​ អបអរ​ពិធី​បុណ្យ​ចូលឆ្នាំថ្មី ប្រពៃណីជាតិ​ខ្មែរ របស់​កាសែត​ភ្នំពេញប៉ុស្តិ៍

ស៊ីភី ឧបត្ថម្ភ​កម្មវិធី​ជប់លៀង​ អបអរ​ពិធី​បុណ្យ​ចូលឆ្នាំថ្មី ប្រពៃណីជាតិ​ខ្មែរ របស់​កាសែត​ភ្នំពេញប៉ុស្តិ៍

ក្រុមហ៊ុន ស៊ី.ភី ខេមបូឌា ចំកាត់ បាន​ចូលរួម​ផ្តល់​ភាព​សប្បាយ​រីករាយ​ក្នុង​កម្មវិធី​ជប់លៀង ដើម្បី​អបអរ ពិធី​បុណ្យ​ចូល​ឆ្នាំថ្មី​ប្រពៃណីជាតិ​ខ្មែរ​របស់​កាសែត​ភ្នំពេញ​ប៉ុស្តិ៍ កាល​ពី​ថ្ងៃ​ទី​១២ ខែ​មេសា ដោយ​បាន​ឧបត្ថម្ភ​មាន់​បំពង​ចំនួន ១២០ឈុត និង​ហតដក ១២០ឈុត សម្រាប់​ពិធី​ដ៏​រីករាយ​នេះ។

កាសែត​ភ្នំពេញ​ប៉ុស្តិ៍ សូម​ថ្លែង​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ក្រុមហ៊ុន ស៊ី.ភី ខេមបូឌា ដែល​តែងតែ​ចូលរួម​ឧបត្ថម្ភ​អាហារ​ដ៏​ឈ្ងុយឆ្ងាញ់ និង មាន​គុណភាព​ខ្ពស់​របស់​ខ្លួន ដល់​កម្មវិធី​ផ្សេងៗ​របស់ ភ្នំពេញប៉ុស្តិ៍ ជាពិសេស កម្មវិធី​ជប់​លៀង​អបអរ​បុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណីជាតិ​ខ្មែរ​ក្នុង​ឆ្នាំនេះ។

កាសែតភ្នំពេញ ប៉ុស្តិ៍ បាន​រៀបចំ​ពិធី​ជប់លៀង​ដែល​មាន​ការ​ចូលរួម​ពី​បុគ្គលិក និង​គណៈ​គ្រប់គ្រង​ជាច្រើន​នាក់ ដើម្បី​ផ្តល់​ភាព​សប្បាយ​រីករាយ​មុន​ពិធី​បុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណីជាតិ​ខ្មែរ ដោយ​មាន​អាហារ និង​ភេសជ្ជៈ​ជាច្រើន​មុខ​សម្រាប់​គ្រប់គ្នា​បាន​រីករាយ។

ដោយ​បាន​រីករាយ​ជាមួយ​នឹង​មាន់​បំពង និង​ហតដក​ដ៏​ឈ្ងុយ​ឆ្ងាញ់​របស់​ក្រុមហ៊ុន ស៊ីភី, បុគ្គលិក​កាសែត​ភ្នំពេញ ប៉ុស្តិ៍ សូម​អរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​កាយវិការ​ដ៏​ប្រពៃ​របស់​ក្រុមហ៊ុន ស៊ីភី ខេមបូឌា ដែល​តែងតែ​ចូលរួម​ផ្តល់​ភាព​រីករាយ​ជាមួយ​បុគ្គលិក​ភ្នំពេញប៉ុស្តិ៍​នា​ពេល​កន្លងមក៕