The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - នាឡិកាដៃ​ម៉ាក D1 Milano ដ៏​ទំនើប​ទាន់សម័យ​បាន​ចូលមក​ដល់ទី​ផ្សារ​កម្ពុ​ជា​ហើយ​

នាឡិកាដៃ​ម៉ាក D1 Milano ដ៏​ទំនើប​ទាន់សម័យ​បាន​ចូលមក​ដល់ទី​ផ្សារ​កម្ពុ​ជា​ហើយ​

​ក្រុមហ៊ុន Klassy Watches កាលពី​ថ្ងៃទី​២៨ ខែមេសា ឆ្នាំ​២០២៣ បានរៀបចំ​ព្រឹត្តិការណ៍ Pop-up Event មួយ ដែលមាន​ឈ្មោះថា «I’M NOT A WATCH» ហើយ​កម្មវិធី​នេះ ផង​ដែល​បាន ធ្វើ ឡើង នៅ Koi Thé Reach Theany​។​
 
«I’M NOT A WATCH» គឺជា​ព្រឹត្តិការណ៍ ដែល​បាន ប្រារព្ធ​ឡើង ក្នុង​គោលបំណង ដើម្បី​ចូលរួមផ្សព្វផ្សាយ និង​ប្រូ​ម៉ូត​ខូ​លិច​សិន ថ្មី​របស់​នាឡិកាដៃ​ម៉ាក D1 Milano​។ នៅក្នុង​ព្រឹត្តិការណ៍​នេះ ក៏មាន​ការ ចូលរួម​ពី​តារា​កិត្តិយស​ គឺ​កញ្ញា Cha Cha និង​បុគ្គល​ល្បីៗ​ជាច្រើនរូប​ទៀត ព្រមទាំង​ថ្នាក់ ដឹកនាំ​របស់ ក្រុមហ៊ុន Klassy Watches​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ ក៏មាន​ការចូលរួម​ពី​អតិថិជន​របស់ Klassy Watches យ៉ាងច្រើន​កុះករ​ផងដែ​។ អ្វីដែល​កាន់តែ​ពិសេស​ទៀត​នោះ អ្នក​ដែល​បាន ចូលរួម ក៏មាន ឱកាស​ឈ្នះ​រង្វាន់​នាឡិកាដៃ​ម៉ាក D1 Milano ចំនួន ​៤ គ្រឿង និង​ទទួលបាន​កាដូ​ដ៏​មានតម្លៃ ពី Klassy Watches ថែម​ទៀតផង​។​
 
​គួ​បញ្ជាក់​ផងដែរ​ថា នៅ​ឆមាស​ទី​១ ដើមឆ្នាំ​ ២០២៣​ នេះ D1 Milano បានចេញ ម៉ូ​ឌែ​ល​ថ្មី​ជា ច្រើន​ម៉ូត ហើយ​ម៉ូ​ឌែ​ល​នីមួយៗ​ទទួលបាន​ចំណាប់អារម្មណ៍​យ៉ាងខ្លាំង​ពី​អតិថិជន​របស់ យើង ជាពិសេស ខូ​លិច​សិន​ថ្មី SQUARE 404 និង POLYCHRONO​។
 
​ចំពោះ​ម៉ាក​នាឡិកា D1 Milano មាន​ប្រភពដើម​មកពី​ប្រទេស​អ៊ីតាលី ហើយ​កំពុង ចរាចរ​នៅ​ ១៥៦ ប្រទេស និង​នៅមាន​លក់​ក្នុង​ហាងជាង ៦០០ ​ហាង​។ នាឡិកា​ម៉ាក D1 Milano ត្រូវបាន​រចនា​ម៉ូត យ៉ាង ល្អឥតខ្ចោះ ដោយ​ផ្តោត​សំខាន់​លើ​សម្ភារ​ដែលមាន​គុណភាព ខ្ពស់បំផុត តាមរយៈ​ការយកចិត្ត​ទុកដាក់យ៉ាង​ល្អិតល្អន់​ក្នុងការ​ស្រាវជ្រាវ ការអភិវឌ្ឍ ការបញ្ចប់ ដោយភ្ជាប់​ជាមួយនឹងអត្ថន័យបង្កប់​ក្នុងការរចនា​ម៉ូត​នីមួយៗ​។​
 
​សូមបញ្ជាក់ថា Klassy Watches គឺជា​ហាង​នាឡិកា​ចម្រុះ​ម៉ាក​ដែល​បាន​នាំចូល​ម៉ាក​ល្បីៗ​ដូចជា​៖ D1 Milano ពី​ប្រទេស​អ៊ីតាលី Zinvo, MSTR ពី​សហរដ្ឋអាមេរិក Corniche ពី​ស៊ុយអែត Electricianz ពី​ប្រទេស​ស្វី​ស Rec Watches ពី​ដា​ណឺ​ម៉ាក Vilhelm ពី​សិង្ហ​បុរី ។​ល​។​
​ចំពោះ​ទីតាំង​របស់​ហាង​នាឡិកា Klassy Watches គឺ​ស្ថិត​នៅផ្ទះ​លេខ ៤៥E0 តាម បណ្តោយ ផ្លូវ ២៤០ សង្កាត់​ជ័យជម្នះ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ និង​សាខា​មួយទៀត​ក្នុង​ផ្សា​ទំនើប Aeon មានជ័យ​៣ ជាន់​ទី​១៕