The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - Amber Kampot រៀបចំ​កម្មវិធី​ប្រកួត​ប្រណាំងទូក​កា​យ៉ាក 2023 Kampot River Kayak Challenge

Amber Kampot រៀបចំ​កម្មវិធី​ប្រកួត​ប្រណាំងទូក​កា​យ៉ាក 2023 Kampot River Kayak Challenge

​រមណីយដ្ឋាន Amber Kampot ចាប់ពី​ថ្ងៃទី​ ២៣ ដល់​ថ្ងៃទី ​២៥ ខែឧសភា​នេះ នឹង​រៀបចំ​កម្មវិធី​ប្រកួតប្រណាំង​ទូក​កា​យ៉ាក 2023 Kampot River Kayak Challenge ដែលជា​ឱកាស​ដ៏​ល្អឥតខ្ចោះ ដើម្បី​បង្ហាញ​ពី​សមត្ថភាព​ជិះទូក​កា​យ៉ាក ក៏ដូចជា​ដើម្បី​បង្កើត​មិត្តភាព ក្នុងនោះ​ក៏មាន​រង្វាន់​ជា​ទឹកប្រាក់​ជាង ៤,០០០ ដុល្លារ​ផងដែរ​។

ការប្រកួត​រយៈពេល ​៣​ ថ្ងៃ​នៅ Kampot River នឹង​ពោរពេញ​ដោយ​ភាព​រីករាយ ក្នុងនោះ​នឹងមាន​រង្វាន់​ជា​សាច់ប្រាក់ មេដាយ ប៉ុន្តែ​ការចុះឈ្មោះ​ផុតកំណត់​ត្រឹម​ថ្ងៃទី ​១៥ ខែឧសភា​។

​ព្រឹត្តិការណ៍​នេះ​នឹងមាន​អ្នកជំនាញ​ជិះទូក​កា​យ៉ាក​ជាច្រើន​ចូលរួម ហើយ​ត្រូវ​បែក​ចែកជា ៣​ ប្រភេទ គឺ «Fun», «Semi-Pro» និង «Pro» ដែល​ប្រភេទ​នីមួយៗ​ត្រូវ​តាម​កំណត់​តាម​អាយុ និង​ចម្ងាយ​ជាក់លាក់​។​

​ប្រភេទ Fun - អាយុ​១៨ ឆ្នាំ​; ចម្ងាយ​៖ ៥០០ ​ម៉ែត្រ​
​ប្រភេទ Semi-Pro - គ្រប់​ប្រភេទ​អាយុ​; ចម្ងាយ​៖ ២,០០០ ម៉ែត្រ​
​ប្រភេទ Pro - គ្រប់​ប្រភេទ​អាយុ​; ចម្ងាយ​៖ ៥,០០០ ម៉ែត្រ

​នៅក្នុង​ប្រភេទ​នីមួយៗ ជយលាភី​កំពូល​ទាំង ​៣ មិន​ត្រឹមតែ​ទទួលបាន​មេដាយ និង​ពាន​ប៉ុណ្ណោះ​ទេ ថែមទាំង​ទទួលបាន​ប្រាក់រង្វាន់​ទៀតផង​។

​ប្រភេទ Fun - លេខ​ ១ ​ទទួលបាន​: ៣៥០ ​ដុល្លារ​; លេខ ​២៖ ២០០ ​ដុល្លារ​; លេខ​ ៣៖ ១០០​ ដុល្លារ​។​
​ប្រភេទ Semi-Pro - លេខ ​១​ ទទួលបាន​: ៨០០; លេខ ​២: ៤០០​ ដុល្លារ​; លេខ​ ៣៖ ២០០ ​ដុល្លារ​។​
​ប្រភេទ Pro - លេខ​ ១ ​ទទួលបាន​: ១ ៥០០​ ដុល្លារ​; លេខ​ ២: ៥០០ ​ដុល្លារ​; លេខ ​៣៖ ២៥០​ ដុល្លារ​។

​ដើម្បី​ចូលរួម លោកអ្នក​គ្រាន់តែ​បំពេញ​ទម្រង់​បែបបទ​ចុះឈ្មោះ គិត​ត្រឹម​ថ្ងៃទី​ ១៥ ខែឧសភា អត្តសញ្ញាណប័ណ្ណ​ថតចម្លង​។ អ្នករៀបចំ​រក្សា​សិទ្ធិ​កំណត់​ចំនួន​អ្នក​ចុះឈ្មោះ ដូច្នេះ​សូម​ប្រញាប់​រួសរាន់​ឡើង​! សូម​ចំណាំ​ថា​អ្នកចូលរួម​ទាំងអស់​ត្រូវ​តែមាន​អាយុ​យ៉ាងតិច ១៨ ​ឆ្នាំ​ឡើង​។

មគ្គុទ្ទេសក៍​ប្រកបដោយ​ជំនាញ​វិជ្ជាជីវៈ​របស់​រមណីយដ្ឋាន Amber Kampot រង់ចាំ​ស្វាគមន៍​យ៉ាង​កក់ក្តៅ ដើម្បី​ចាប់ផ្តើម​ដំណើរ​ដ៏​រីករាយ​នៅតាម​ដង​ទន្លេ​នៃ​ខេត្តកំពត​ដែលមាន​ទេសភាព​ដ៏​ស្រស់ត្រកាល ពោរពេញ​ទៅដោយ​អនុស្សាវរីយ៍​ដែល​មិនអាច​បំភ្លេចបាន​។

​សម្រាប់​ព័ត៌មាន​បន្ថែម ឬ​ជំនួយ​ក្នុងការ​ចុះឈ្មោះ សូម​ទាក់ទង +855 66 775 542 ឬ +855 81 299 014៕