The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - ម៉ូតូ Vespa Primavera Color Vibe មាន​វត្តមាន​នៅលើ​ទីផ្សារ​កម្ពុជា​ហើយ

ម៉ូតូ Vespa Primavera Color Vibe មាន​វត្តមាន​នៅលើ​ទីផ្សារ​កម្ពុជា​ហើយ

ម៉ូតូ Vespa Primavera Color Vibe ត្រូវបាន​សម្ពោធ​ជា​ផ្លូវការ​ហើយ កាលពី​ថ្ងៃទី ២៨ ខែមេសា ដោយ​ម៉ូ​ដែល​ពិសេស​នេះ ត្រូវបាន​កំណត់​លក្ខណៈ​ក្នុង​ពណ៌​ពិសេស​ ២ លាយ​បញ្ចូល​គ្នា​ជាមួយនឹង​ស្រមោល​តួខ្លួន​ ដែល​ផ្គូផ្គង​គ្នា​យ៉ាង​អស្ចារ្យ​ជាមួយនឹង​ក្រាហ្វិក នៅ​ចំហៀង រួមទាំង​កម្រាល​ជើង​ដែល​បង្កើតឡើង​នូវ​ភាពលេច​ធ្លោ និង​សេចក្ដី​រីករាយ​ជាខ្លាំង​។ នេះ​ជា​ម៉ូ​ដែល​ពិសេស និង​ជាការ​កោតសរសើរ​មួយ​ដល់​សកល​នៃ​ម៉ាក​សញ្ញា​ម៉ូតូ​វេស្ប៉ា​ក្នុង​ភាព​ចម្រុះ​ពណ៌ និង​គ្មាន​ក្តីកង្វល់​។

​ការតុបតែង​ត្រូវបាន hi-light ជាមួយ​ពណ៌​ខ្មៅ​បែប​កីឡា ដូចជា​ស៊ុម​ចង្កៀង​មុខ ទម្រង់​ផ្នែក​របាំង​ការពារ ខាងមុខ ដុំ​លើ​របាំងភក់​ខាងមុខ រ៉េ​ស័​រ​បូម​ខាងមុខ កាង​ក្រោយ និង​ស៊ុម​ចង្កៀង​ក្រោយ ជាដើម​។ រចនាបថ​នៃ​គម្រប​ផ្លាក​ក​ម៉ូតូ ការ​ឌី​ហ្សា​ញ​តែម ពណ៌​ដ៏​អស្ចារ្យ មាន​ស្ទីល​ល្អ​ឯក​ប្លែក​ដាច់​ពី​គេ​។​

​ម៉ូតូ Vespa Primavera ដំបូង​បំផុត​ដែល​ត្រូវបាន​ដាក់លក់​នៅ​ឆ្នាំ​ ១៩៦៨ បានក្លាយ​ទៅជា​គំរូ​ដ៏​ពេញនិយម មិនចេះ​សាបសូន្យ និង​ជា​បដិវត្ត​ពិតប្រាកដ​មួយ​។ យុវវ័យ​ភាព ភាពរហ័សរហួន ភាព​ច្នៃប្រឌិត សុវត្ថិភាព និង​ការការពារ​បរិស្ថាន ដូច្នេះ​សព្វថ្ងៃនេះ Vespa Primavera ប្រៀបបាន​ដូចជា​ផ្កាយ​រះ​ចែងចាំង​គ្រប់​សម័យកាល​។ ហើយ​បដិវត្ត​នេះ​បាន​បន្ត​ជាមួយ​ម៉ូតូ Vespa Primavera ថ្មី ដែល​កាន់​តែមាន​សុវត្ថិភាព ផាសុកភាព និង​ស្ទីល​លំដាប់ ព្រមទាំង​លក្ខណៈពិសេសៗ​ជាច្រើន​ទៀត​។​

​លក្ខ​ណះ​ពិសេស​របស់ ម៉ូតូ​Vespa

១/ ម៉ូតូ​វេស្ប៉ា​មិនមែន​ត្រឹម​គ្រាន់តែ​ធ្វើជា​មធ្យោបាយ​សម្រាប់​ធ្វើដំណើ​រ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​មាន​រចនាបថ និង​លក្ខណៈ​ស្ទីល​ពិសេស​ខុសប្លែក​ពី​ម៉ូតូ​ម៉ាក​ដទៃ​។

២/ ម៉ូតូ​វេស្ប៉ា​ជា​ប្រភេទ​ម៉ូតូ​កាលី​ប លំដាប់​ខ្ពស់ (Lifestyle Scooter) ដែល​បង្ហាញ​នូវ​ភាពទាន់សម័យ ស្ទីល​ក្លា​ស៊ី​ក​តែមួយគត់​ដែល​មិនចេះ​សាបសូន្យ ពុំមាន​លក្ខណៈ​ចេញ​តាម​ស៊េរី ឬ​ម៉ូ​ដែល​ចាស់ ឬ​ឆ្នាំ​ចាស់​ហួស​សម័យ ដូច​ម៉ាក​ម៉ូតូ​ដទៃ​ឡើយ ទោះបី​ផលិត​ចេញ​មុន ឬ​ចេញ​ក្រោយ​ក្តី​។

​ទោះបី​ឆ្នាំ​ចាស់ ឬ​ម៉ូ​ដែល​ចាស់​ក្តី ម៉ូតូ​វេស្ប៉ា​នៅតែ​បង្ហាញ​នូវ​ស្ទីល​ដ៏​ស្រស់ស្អាត ស្រស់​សង្ហា បង្ហាញ​នូវ​ឧត្ដមភាព កិត្យានុភាព មោទនភាព របស់​អ្នកបើកបរ និង​ជា​និមិត្តសញ្ញា​នៃ​សេរីភាព​គ្មាន​ទុក្ខ​កង្វល់ គ្មាន​ការរំខាន និង​គ្មាន​ដែន​កំណត់ ប្រើប្រាស់​បាន​គ្រប់​វ័យ មិន​ថា​វ័យ​ចំណាស់ ឬ វ័យក្មេង ឬ​ក្នុង​ឯកសណ្ឋាន (​សម្លៀកបំពាក់​) បែបណាក៏ដោយ​។​

៣/ ម៉ូតូ​វេស្ប៉ា​ជា​កេរដំណែល ជា​និមិត្តរូប និង​ជា​ប្រវត្តិសាស្ដ្រ​នៃ​ម៉ាក​សញ្ញា​ដ៏​អស្ចារ្យ​របស់​ប្រទេស​អ៊ីតាលី ដែលមាន​ឈ្មោះ​បោះ​សម្លេង ល្បីល្បាញ​ក្នុង​ពិភពលោក​តាំងពី​ឆ្នាំ​ ១៩៤៦ មកម្ល៉េះ មាន​រោងចក្រ​ផលិត​ធំជាងគេ​តែមួយគត់​នៅ​ទ្វីបអឺរ៉ុប ហើយ​បាន​មាន​វត្តមាន​នៅក្នុង​ប្រទេស​កម្ពុជា និង​ត្រូវបាន​ទទួលស្គាល់​ដោយ​អភិជន​ខ្មែរ តាំងពី​យូរយារ​ណាស់​មកហើយ​។

៤/ ម៉ូតូ​វេស្ប៉ា​មាន​គុណភាព​ខ្ពស់ មាន​បច្ចេកវិជ្ជា​ទំនើប តួ​ធ្វើ​អំពី​ដែកថែប មាន​លំនឹង និង​សុវត្ថិភាព​ក្នុងពេល​បើកបរ សម្បក​កង់​សុវត្ថិភាព​ពុំ​ប្រើ​ពោះវៀន យ៉ាន់​អាលុយមីញ៉ូម ប្រព័ន្ធ​សោរ​ឈី​ប (Chip) ចោរ​ពុំ​អាច​លួចបាន និង​មិន​ក្តៅ​ម៉ាស៊ីន​ក្នុងពេល​ធ្វើដំណើរ​ផ្លូវ​ឆ្ងាយ​។​

​ដូច្នេះ​ប្រសិនបើ​អតិថិជន​មាន​ចំណាប់អារម្មណ៍​ចំពោះ​ម៉ូតូ​ដ៏​ប្រណិត​នេះ សូម​រួសរាន់​ឡើង ធ្វើការ​កក់​ឥឡូវនេះ ពីព្រោះ​ចំនួន​មានកំណត់​។

​សូមបញ្ជាក់ថា ម៉ូតូ Vespa នាំចូល​និង​ចែកចាយ​ដោយ​ក្រុមហ៊ុន Narita Vespa ដែលមាន​ទីតាំងនៅ​ផ្លូវ Oknha Try Heng St. (2011), ខ័​ណ្ឌ​សែន​សុខ ។​
​សូម​ទំនាក់ទំនង​ទូរស័ព្ទ​លេខ​៖ +855 17 44 86 44
Telegram: @vespakhhotline

​គេហទំព័រ​៖ www.vespa.com/kh_KM
​ហ្វេ​ស​ប៊ុ​ក​៖ https://www.facebook.com/VespaCambodia
Instagram @vespacambodia