The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - BOGGI MILANO បើក​ដំណើរការ​សាខា​ដំបូង​របស់​ខ្លួន​នៅ​ផ្សារ​ទំនើប អ៊ីអនម៉ល មានជ័យ

BOGGI MILANO បើក​ដំណើរការ​សាខា​ដំបូង​របស់​ខ្លួន​នៅ​ផ្សារ​ទំនើប អ៊ីអនម៉ល មានជ័យ

ម៉ាក​សម្លៀក​បំពាក់​បុរស Boggi Milano នៅ​ដើម​ខែ​ឧសភា​នេះ បាន​ចាប់​បើក​ហាង​ទី១ របស់​ខ្លួន​ហើយ ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ស្ថិត​នៅ​ផ្សារ​ទំនើប​ អ៊ីអនម៉ល មានជ័យ។ អតិថិជន​ទាំងអស់ អាច​រីករាយ​ជាមួយ​បរិយាកាស​ដ៏​ថ្លៃថ្នូរ និង​រាក់ទាក់ ជាមួយ​នឹង​ការ​តុបតែង​យ៉ាងទំនើប។
រចនាប័ត្ន​របស់​ហាង​បែប​សាមញ្ញ​និង​ទាន់​សម័យ​នេះ នឹង​ស្វាគមន៍​អតិថិជន​ឱ្យ​ស្គាល់​ពី​ ខូលិកសិន ថ្មី​របស់ Boggi Milano ដែល​មាន​នៅ​ក្នុង​និន្នាការ​បច្ចុប្បន្ន និង​ជួយ​បំពេញ​តម្រូវ​ការ​បុរស​សម័យ​ថ្មី។

សម្លៀកបំពាក់​បុរស Boggi Milano សម្រាប់​និទាឃរដូវ និង វស្សាន្តរដូវ ឆ្នាំ ២០២៣ ជា​សម្លៀក​បំពាក់​ដ៏​មាន​ផាសុកភាព និង ទាន់​សម័យ ចូលរួម​ផ្តល់​នូវ​បទពិសោធន៍​ដ៏​ល្អ​ឥតខ្ចោះ​សម្រាប់​ការ​បង្កើត​រូបរាង​ដោយ​គ្មាន​ដែន​កំណត់ ដែល​បាន​ឆ្លុះបញ្ចាំង​នៅ​ក្នុង​ឈុត​ដ៏​ចម្រុះ​របស់​អាវផាយ និង​អាវធំ​ដែល​នាំត្រឡប់​មក​វិញ​នូវ​រចនាប័ទ្ម និង អត្តសញ្ញាណ​ពិតប្រាកដ​របស់​ប្រទេស អ៊ីតាលី ដោយ​មាន​លក់​នូវ​សម្លៀកបំពាក់​ដ៏​ប្រណីត ទាន់​សម័យ ហើយ​ម៉ាក Boggi Milano ក៏មាន​សម្លៀក​បំពាក់​កីឡា និង ស្បែក​ជើង​ពាក់​ធម្មតា​ច្រើន​ចម្រុះ​ផងដែរ។

លោក YC NG អ្នកគ្រប់គ្រង​ទូទៅ​នៃ Unity International Trading Co.ដៃគូ​ផ្តាច់​មុខ​របស់ Boggi Milano នៅ​ព្រះរាជាណាចក្រ​កម្ពុជា មាន​ប្រសាសន៍​ថា ៖«Boggi Milano មានភាព​ល្បីល្បាញ ព្រោះ​ផលិតផល​របស់​គេ គឺ​ស័កិ្កសម​សម្រាប់​គ្រប់​កម្មវិធី មិនថា សម្រាប់ពេល​លំហែកាយ ឬសម្រាប់​កម្មវិធី​ផ្លូវការ​សំខាន់ៗ​នោះ​ទេ។ រចនាបត័្ន​សម្លៀក​បំពាក់​របស់ Boggi Milano គឺជា​ការ​រួមបញ្ចូល​គ្នា​ដ៏​ល្អឥតខ្ចោះ​រវាង​ធាតុផ្សំ​ដ៏​សំខាន់​ចំនួន ២ គឺ​ការ​ស្រាវជ្រាវ​អំពី​រចនាម៉ូត និង គុណភាព​នៃ​ក្រណាត់​ដែល​ពួកគេ​ តែងមាន​ការ​លម្អៀងចិត្ត​ទៅ​លើ​ការ​ប្រើប្រាស់​សរសៃ​អំបោះ​សរីរាង្គ និង​វត្ថុ​ធាតុដើម​កែច្នៃ»។

Boggi Milano គឺជា​ម៉ាក​អ៊ីតាលី​មួយ​ដែល​មាន​ហាង​ចំនួន ១៩០ នៅក្នុង ៣៩ ប្រទេស។ ម៉ាកនេះ​មាន​ចំណុច​ផ្តោត​សម្តៅលើ​ការ​ច្នៃប្រឌិត និង​ការ​ការពារ​បរិស្ថាន ដោយ​យក​វត្ថុធាតុដើម​ដែល​មាន​គុណភាព និង​ផល​ប្រយោជន៍​ខ្ពស់​មក​ប្រើ។ សព្វថ្ងៃ ចំណង់​ចំណូល​ចិត្ត​របស់​ម៉ាក ត្រូវ​បាន​ផ្តល់​ទៅ​ឱ្យ​សរសៃ​អំបោះ​សរីរាង្គ វត្ថុធាតុដើម​កែច្នៃ ក្រណាត់​ដែល​មាន​ការ​បញ្ជាក់ និង​លក្ខណៈ​ប្រណីត​បំផុត៕