The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - Bloom ទៅ Glow ប្តូរ​រូបរាង​ថ្មី​ដើម្បី​នាំ​មក​នូវ​គុណភាព និង​សេវាកម្ម​កាន់​តែ​ល្អ​ប្រសើរ​ជូន​អតិថិជន

Bloom ទៅ Glow ប្តូរ​រូបរាង​ថ្មី​ដើម្បី​នាំ​មក​នូវ​គុណភាព និង​សេវាកម្ម​កាន់​តែ​ល្អ​ប្រសើរ​ជូន​អតិថិជន

Bloom ដែល​ជា​ហាង​ឯកទេស​នំ​ខេក​ដ៏​ល្បីល្បាញ​​កាល​ពី​ថ្ងៃទី ១៩ ខែ​ឧសភា បាន​រៀបចំ​ពិធី​បង្ហាញ​ពី​ការ​ផ្លាស់ប្តូរ​ឈ្មោះ​ពី Bloom ទៅ Glow និង​ប្តូរ​ឡូហ្គោរ​ថ្មី ដើម្បី​បន្ថែមភាព​ទាក់ទាញ​ជូន​អតិថិជន​ទៅ​កាន់​កម្រិត​មួយ​ថ្មី​ទៀត ដែល​ពិធី​ដ៏​អធិកអធម​នេះ​ត្រូវ​បាន​ប្រារព្ធ​​ធ្វើ​នៅ​ហាង​នំ Glow ដែល​មាន​អស័យដ្ឋាន​ផ្ទះលេខ ៤០ ផ្លូវ ២២២ រាជធានីភ្នំពេញ និង​ទទួល​បាន​ការ​អញ្ញើញ​ចូលរូម​ពី​ភ្ញៀវ​កិត្តិយស​ជា​ច្រើន​រូប។

ហាង​នំ​ខេក GLOW ដែល​ពី​មុន​មាន​ឈ្មោះ​ថា Bloom បាន​បើក​អាជីវកម្ម​នេះ​អស់រយៈ​ពេល ១៣ ឆ្នាំ​មក​ហើយ ដោយ​ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ខ្លាំង​ពី​អតិថិជន​មក​ពី​គ្រប់​មជ្ឍដ្ឋាន​ដែល​មាន​លក់​នំ​ខេក​គ្រប់​ជម្រើស គ្រប់​ទំហំ សម្រាប់​គ្រប់ក​ម្មវិធី ក្នុង​នោះ​ក៏​មាន​នំខូឃី និង​កាហ្វេ​ដ៏​មាន​រសជាតិ​ឈ្ងុយ​ឆ្ងាញ់​ ដើម្បី​ផ្តល់​ជូន​អតិថិជន​ផង​ដែរ។

ថ្លែង​នៅ​ក្នុង​ពិធី​នោះ កញ្ញា ចាន់សុទ្ធា នាយិកា​ហាង​នំ​ខេក Glow បាន​មាន​ប្រសាសន៍​ថា៖ «យើង​ពិត​ជា​រីករាយ​ណាស់ ដោយ​ឥឡូវ​នេះ​យើង​កំពុង​នាំ​យក​អ្វី​ដែល​យើង​កំពុង​ធ្វើ​ទៅ​កាន់​កម្រិត​មួយ​ថ្មី​ទៀត​ គឺ​ធ្វើ​បច្ចុប្បន្នភាព ផ្លាស់ប្តូរ​រូបរាង និង​ឡូហ្គោរ​របស់​យើង​ពី Bloom ទៅ Glow ដើម្បី​បំពេញ​តម្រូវ​ការ​អតិថិជន​ឱ្យ​កាន់​តែ​ទូលំទំលាយ និង​សម្បូរ​បែប ជាមួយ​រសជាតិ និង​ភាព​ច្នៃប្រឌិត»។

កញ្ញា​បន្ថែម​ថា៖ «គោលដៅ​របស់​យើង គឺ​ដើម្បី​បង្កើត​អ្វី​ដែល​ទំនើប​ទាន់​សម័យ ភាព​ទាក់ទាញ និង​ការ​ចងចាំ​ល្អៗ ជាមួយ​គ្នា​នោះ​ដែរ​នាំ​មក​នូវ​គុណភាព និង​សេវាកម្ម​ឱ្យ​កាន់​តែ​ប្រសើរ​សម្រាប់​អតិថិជន​ជាទី​ស្រលាញ់​របស់​យើង»។

សូម​បញ្ជាក់​ថា ក្រៅ​ពី​លក់​នំខេក នំខូឃី និង​កាហ្វេ​ដ៏​ឈ្ងុយឆ្ងាញ់ ហាង​នំ GLOW ក៏​មាន​ថ្នាក់​កម្សាន្ត​រយៈពេល​ខ្លី​ឱ្យ​អតិថិជន​អាច​រចនា​ម៉ូត​លើ​នំខូឃី និង​ខាប់ខេក​ជាមួយ​គ្រួសារ​ មិត្តភក្តិ និង​មិត្តរួម​ការងារ ដើម្បី​បង្កើត​ភាព​ស្និទ្ធស្នាល និង​បរិយាកាស​រីករាយ ​ព្រម​ទាំង​កសាង​ចំណង​មិត្តភាព​ឱ្យ​កាន់​តែ​ល្អ​ប្រសើរ​ថែម​ទៀត​ផង​ដែរ៕