The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - ​សហគ្រិន​ខ្មែរ​កសាង​ប្រព័ន្ធ​អេកូឡូស៊ី​សហគ្រិនភាព​ឱ្យ​កាន់​តែមាន​ភាពរស់រវើក​ ​តាមរយៈ​ការរៀបចំ​ថ្ងៃ​បណ្តាញ​ទំនាក់ទំនង​ប្រព័ន្ធ​អេកូឡូស៊ី​

​សហគ្រិន​ខ្មែរ​កសាង​ប្រព័ន្ធ​អេកូឡូស៊ី​សហគ្រិនភាព​ឱ្យ​កាន់​តែមាន​ភាពរស់រវើក​ ​តាមរយៈ​ការរៀបចំ​ថ្ងៃ​បណ្តាញ​ទំនាក់ទំនង​ប្រព័ន្ធ​អេកូឡូស៊ី​

សហគ្រិន​ខ្មែរ ជា​ស្ថាប័ន​បង្កើតឡើង​ដោយ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ កាលពី​ថ្ងៃទី​ ២៤ ខែឧសភា បានរៀបចំ «​ថ្ងៃ​បណ្តាញ​ទំនាក់ទំនង​ប្រព័ន្ធ​អេកូឡូស៊ី​» នៅ​សណ្ឋាគារ ហៃ​យ៉ា​ត់រី​ជិន​ស៊ី ភ្នំពេញ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ឯកឧត្តម វ​ង្សី វិស្សុត រដ្ឋមន្ត្រី ប្រតិភូ​អម​នាយករដ្ឋមន្ត្រី រដ្ឋលេខាធិការ​ប្រចាំការ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ និង​ជា​ប្រធាន​ក្រុមប្រឹក្សា​បរ​ធន​បាល​នៃ​មូលនិធិ​អភិវឌ្ឍ សហគ្រិនភាព ព្រមទាំង​ភ្ញៀវកិត្តិយស​ជាច្រើនរូប​ទៀត​។​

​កម្មវិធី​នេះ​ត្រូវបាន​រៀបចំឡើង​ក្នុង​គោលបំណង ផ្តល់​ជា​វេទិកា​ជូន​ដល់​ដៃគូ​ចូលរួម​ទាំងអស់ ក្នុងការ​ផ្សារភ្ជាប់​បណ្តា​ញ​ទំនាក់ទំនង និង​បើក​កិច្ចពិភាក្សា​ដើម្បី​បង្កើតបាន​យុទ្ធសាស្ត្រ​ដ៏​កាន់តែ រឹងមាំ​សម្រាប់​ការអនុវត្ត​គម្រោង​នាពេល​អនាគត​។ លើសពីនេះ សហគ្រិន​ខ្មែរ​បានលើកឡើង​ពី សកម្មភាព​មួយចំនួន​ក្នុងចំណោម​កម្មវិធី​ជាច្រើន​ដែល​បាន​អនុវត្ត​កន្លងមក​រាប់បញ្ចូល​កា​គាំទ្រ​ទាំង ផ្នែក​បច្ចេកទេស និង​ហិរញ្ញវត្ថុ​។ រីឯ​វគ្គ​ជជែក​ពិភាក្សា មានការ​ចូលរួម​យ៉ាង​សកម្ម​ពី​សំណាក់ ដៃគូ​ជាតិ និង​អន្តរជាតិ ក្នុងការ​ចែករំលែក​ម​តិ​កែលម្អ និង​បទពិសោធន៍​ដែល​រួមចំណែក​ដល់​ការ កែលម្អ​ប្រព័ន្ធ​អេកូឡូស៊ី​។​

​ឯកឧត្តម វ​ង្សី វិស្សុត បាន​មានប្រសាសន៍ថា​៖« ប្រព័ន្ធ​អេកូឡូស៊ី​សហគ្រិនភាព គឺជា​កត្តា​សំខាន់​មិនអាច​ខ្វះ​បាន សម្រាប់​លើកស្ទួយ​សហគ្រិនភាព និង​ជា​សសរស្តម្ភ នៃ​ការអភិវឌ្ឍ​វិស័យ​ឯកជន ដែលជា​កម្លាំងចលករ ក្នុងការ​ទ្រទ្រង់​កំណើនសេដ្ឋកិច្ច​, ការបង្កើត​តម្លៃបន្ថែម​, ការបង្កើត​ការងារ​, ការបង្កើន​ប្រសិទ្ធភាព សេដ្ឋកិច្ច និង​ជា​ប្រភព​នៃ​នាវា​នុ​វត្ត​ន៍​»​។

​ឯកឧត្តម​បាន​បន្ថែមថា​៖ «​រាជរដ្ឋាភិបាល​ចង់ឃើញ​ធុរកិច្ច​បង្កើត​ថ្មី (Start-up) រីកលូតលាស់​ក្លាយ ទៅជា​សហគ្រាស​ធុន​តូច និង​មធ្យម (SMEs), ចង់ឃើញ​សហគ្រាស​ធុន​តូច (Micro Enterprises) រីកលូតលាស់​ក្លាយទៅជា សហគ្រាស​ធុន​មធ្យម (Medium Enterprises), និង​ចង់ឃើញ​សហគ្រាស​ធុន​មធ្យម រីកចម្រើន​លូតលាស់​អភិវឌ្ឍន៍​ខ្លួន ទៅជា​សហគ្រាស​ធុន​ធំ ព្រមទាំង ចង់ឃើញ​សហគ្រាស​ទាំងនោះ ជួយ​បង្កើត​តម្លៃបន្ថែម​ឱ្យបាន​កាន់តែច្រើន ក្នុង​សេដ្ឋកិច្ចជាតិ និង​បង្កើន​សមត្ថភាព​ប្រកួតប្រជែង​ឱ្យ​កាន់តែ​ខ្លាំងក្លា​»​។​

​សូមបញ្ជាក់ថា សហគ្រិន​ខ្មែរ ក៏​បាននិងកំពុង​ធ្វើកា​រ​ជាមួយ​ដៃគូ​ជាច្រើន​រួមមាន​ក្រុម​វិនិយោគទុន ស្ថាប័នហិរញ្ញវត្ថុ និង​ស្ថាប័ន​អនុវត្ត​គម្រោង​ផ្សេងៗ​ទៀត ក្នុងការ​រៀបចំ​គម្រោង​គាំទ្រ​ដល់​អាជីវកម្ម​ទៅតាម​ដំណាក់កាល​។ ក្រៅពី​សកម្មភាព​ពង្រីក​បណ្តាញ​ទំនាក់ទំនង សហគ្រិន​ខ្មែរ មានកម្ម​វិធី​ជាច្រើន​ទៀត​រួមមាន​៖ កម្មវិធី​ព​ន្លឿ​ន​អាជីវកម្ម កម្មវិធី​ប្រកួតប្រជែង​ពានរង្វាន់​ថ្នាក់ជាតិ​ប្រចាំឆ្នាំ កញ្ចប់​ថវិកា​ជំនួយ​អភិវឌ្ឍន៍​ទីផ្សារ​នាំចេញ ការវិនិយោគ ការពិគ្រោះ​យោបល់ និង​ការណែនាំ សម្រាប់​អាជីវកម្ម​ជាដើម​៕