ជឿជាក់ថា លោកអ្នក ដែលកំពុងស្វែងរកការងារគ្រប់រូប សុទ្ធតែចង់ទទួលបានឱកាសការងារនៅស្ថាប័នមួយ ដែលមាន ការរីកចម្រើន ប្រកបដោយស្ថិរភាព បរិយាកាសការងារល្អ មានឱកាសបញ្ចេញសមត្ថភាព និងឱកាសរៀន សូត្របន្ថែម ជាមួយនឹងការទទួលបាននូវប្រាក់បៀវត្ស និងប្រាក់រង្វាន់លើកទឹកចិត្តនានា ពីការខិតខំបំពេញ ការងារ របស់ខ្លួន។
យ៉ាងណាម៉ិញ គុណសម្បត្តិដូចមានរៀបរាប់ខាងលើនេះ ត្រូវបានបំពេញដោយ អិលអូអិលស៊ី ដែលជាគ្រឹះស្ថានមីក្រូ ហិរញ្ញវត្ថុទទួលប្រាក់បញ្ញើឈានមុខគេមួយ ក្នុងប្រទេសកម្ពុជា និងបានចាប់ផ្តើមប្រតិបត្តិការរបស់ខ្លួនតាំងពីឆ្នាំ១៩៩៤ ជាមួយនឹងកិត្តិនាមក្នុងការផ្តល់ជូននូវដំណោះស្រាយហិរញ្ញវត្ថុ ដែលឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជនប្រកបដោយភាពជោគជ័យជាបន្តបន្ទាប់។
នាពេលបច្ចុប្បន្ននេះ អិលអូអិលស៊ី កំពុងផ្តល់ជូនការងារជាង ៤ ពាន់កន្លែងទៅកាន់ប្រជាជនកម្ពុជានៅទូទាំងប្រទេស ហើយតាមរយៈការចូលរួមបម្រើការងារជាមួយអិលអូអិលស៊ី បុគ្គលិកមិនត្រឹមតែបានរួមចំណែកជួយដល់អតិថិជនឱ្យ ទទួលបានសេវាហិរញ្ញវត្ថុផ្លូវការដ៏ល្អបំផុតដើម្បីលើកកម្ពស់ជីវភាពក៏ដូចជាអភិវឌ្ឍសេដ្ឋកិច្ចសង្គមជាតិប៉ុណ្ណោះទេ បុគ្គលិកនឹងទទួលបានអត្ថប្រយោជន៍ជាច្រើន បន្ថែមពីលើប្រាក់បៀវត្សគោល រួមមានដូចជា៖
១. ប្រាក់រង្វាន់សម្រាប់បុណ្យចូលឆ្នាំខ្មែរ (ស្មើនឹងប្រាក់បៀវត្សគោលចំនួន ០១ ខែ)
២. ប្រាក់រង្វាន់សម្រាប់បុណ្យភ្ជុំបិណ្ឌ (ស្មើនឹងប្រាក់បៀវត្សគោលចំនួន ០១ ខែ)
៣. ប្រាក់រង្វាន់ដំណាច់ឆ្នាំនឹងទទួលបានរហូតដល់ចំនួន ០៦ ខែនៃប្រាក់ប្រាក់បៀវត្សគោល
៤. ប្រាក់អតីតភាពការងារតាមច្បាប់ការងារដែលបានកំណត់
៥. ការតម្លើងប្រាក់បៀវត្សប្រចាំឆ្នាំ
៦. ប្រាក់ឧបត្ថម្ភថ្លៃព្យាបាលជំងឺសម្រាប់បុគ្គលិក និងសមាជិកគ្រួសារ
៧. ផ្សេងៗទៀត
គួរបញ្ជាក់ផងដែរថា ទាំងនេះគ្រាន់តែជាអត្ថប្រយោជន៍គោលមួយចំនួនតែប៉ុណ្ណោះ អិលអូអិលស៊ី នៅមានអត្ថប្រយោ ជន៍បន្ថែមមួយចំនួនទៀតសម្រាប់បុគ្គលិករបស់ខ្លួនទៅតាមតួនាទី និងទំនួលខុសត្រូវផ្សេងៗគ្នាផងដែរ។ ដូច្នេះ សម្រាប់បេក្ខជនដែលមានសមត្ថភាព និងមានបំណងស្វែងរកការងារធ្វើ ឬផ្លាស់ប្តូរបទពិសោធន៍ការងារ អាចទំនាក់ ទំនង អិលអូអិលស៊ី ដើម្បីទទួលបានទាំងចំណេះ ជំនាញ បទពិសោធន៍ និងអត្ថប្រយោជន៍ល្អៗជាច្រើន។
សម្រាប់លោកអ្នកដែលចាប់អារម្មណ៍ និងមានបំណងបំពេញការងារនៅ អិលអូអិលស៊ី អាចស្វែងរកឱកាសការងារថ្មីៗ តាមរយៈបណ្តាញណាមួយរបស់ អិលអូអិលស៊ី ដូចខាងក្រោម៖
គេហទំព័រ (www.lolc.com.kh) បណ្តាញសង្គមផ្លូវការរបស់ អិលអូអិលស៊ី
ហ្វេសប៊ុក៖LOLC Cambodia HR[ https://www.facebook.com/lolccambodiahr ]
លីងអ៊ីន៖ LOLC Cambodia [https://www.linkedin.com/company/lolccambodia/]
តេឡេក្រាម៖LOLC Cambodia HR[https://t.me/lolccareers]
លេខទូរស័ព្ទ៖ 081 900 326 / 087 400 277 / 081 600 955៕