ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតបែបឌីជីថល FWD Cambodia កាលពីថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ ២០២៣ បានប្រកាសសម្ពោធជាផ្លូវការផលិតផល «FWD ការពារខ្ញុំ» ដែលជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិតថ្មីមួយរបស់ក្រុមហ៊ុនដើម្បីពង្រីកការការពារហិរញ្ញវត្ថុជូនដល់ក្រុមគ្រួសារកម្ពុជាស្របទៅតាមស្ថានភាពនៃតម្រូវការជាមួយនឹងតម្លៃសមរម្យបំផុតមួយ។
ផលិផល FWD ការពារខ្ញុំគឺជាដំណោះស្រាយធានារ៉ាប់រងអាយុជីវិតមានកាលកំណត់ដំបូងបំផុតក្នុងទីផ្សារដែលផ្ដល់ជូននូវភាពបត់បែនក្នុងការពង្រីកការការពារករណីជំងឺធ្ងន់ធ្ងររហូតដល់ ៥ដង និងផ្ដល់ជូនអត្ថប្រយោជន៍ពេញលេញសម្រាប់ករណីជំងឺមហារីកគ្រប់ដំណាក់កាល។ អត្ថប្រយោជន៍ទាំងនេះជួយឱ្យ អតិថិជនមានសន្តិភាពផ្លូវចិត្ត និងផ្តោតសំខាន់លើការព្យាបាលឱ្យបានជាសះស្បើយ។
អតិថិជនអាចទទួលបានការការពារពី FWD ការពារខ្ញុំ បានតាមរយៈទីប្រឹក្សាធានារ៉ាប់រង ឬមន្ត្រីប្រឹក្សាធានារ៉ាប់រងរបស់ក្រុមហ៊ុន FWD Cambodia ដែលផ្ដល់សេវាកម្មប្រឹក្សាធានារ៉ាបរងនៅតាមធនាគារដែលជាដៃគូរបស់ក្រុមហ៊ុននៅទូទាំងប្រទេស។
ដោយផ្អែកលើយុទ្ធសាស្ត្រក្នុងការយកអតិថិជនជាគោល ផលិតផល FWD ការពារខ្ញុំ នាំមកជូននូវគុណប្រយោជន៍រួមបញ្ចូលគ្នាដ៏សម្បូរបែប ដែលអនុញ្ញាតឱ្យប្រជាជនកម្ពុជាទទួលបានការការពារដែលស័ក្តិសមទៅតាមតម្រូវការក្នុងគ្រួសារ។
លោក ជីម គង់ហ៊ុយ អគ្គនាយកក្រុមហ៊ុន FWD Cambodia មានប្រសាសន៍ថា៖ «ការសម្ពោធផលិតផល FWD ការពារខ្ញុំ ក្នុងថ្ងៃនេះ គឺជាសមិទ្ធផលដ៏ធំមួយសម្រាប់យើងខ្ញុំដើម្បីក្រុមគ្រួសារកម្ពុជា ហើយសមិទ្ធផលនេះឆ្លុះបញ្ចាំងយ៉ាងច្បាស់អំពីការប្ដេជ្ញាចិត្តរបស់យើងខ្ញុំក្នុងការជួយឱ្យអតិថិជនរស់នៅប្រកបដោយភាពរីករាយតាមរយៈផលិតផល និងសេវាកម្មប្រកបដោយភាពច្នៃប្រឌិតដែលយើងមាន។ ផលិតផល FWD ការពារខ្ញុំ ផ្ដល់ជូននូវទំហំ និងរយៈពេលនៃការការពារដែលមានភាពបត់បែនសមស្របទៅតាមស្ថានភាព និង ជីវភាពរបស់អតិថិជន ដើម្បីគាំទ្រឱ្យអតិថិជនអាចសាទររាល់វេលាដែលមានជាមួយមនុស្សជាទីស្រឡាញ់»។
ផលិតផល FWD ការពារខ្ញុំ គឺជាផលិតផលទី ៥ របស់ក្រុមហ៊ុន FWD Cambodia ចាប់ពីពេលដែលក្រុមហ៊ុនចាប់ផ្ដើមប្រតិបត្តិការអាជីវកម្មជាផ្លូវការ កាលពីខែកញ្ញា ឆ្នាំ ២០២១។ ផលិតផលផ្សេងទៀតរបស់ក្រុមហ៊ុន FWD Cambodia រួមមាន FWD សន្សំខ្លីៗ FWD សងកម្ចី FWD សងកម្ចីពេញលេញ និង LifeCancerCare។ សម្រាប់ព័ត៌មានបន្ថែមអំពីផលិតផល FWD ការពារខ្ញុំនិងផលិតផលផ្សេងៗទៀត សូមចូលទៅកាន់ www.fwd.com.kh។
អាសយដ្ឋានទំនាក់ទំនងសម្រាប់សារព័ត៌មាន
តារា សៅយុទ្ធនា
011 759 964