ក្រុមហ៊ុន THH Import Export Co., Ltd កាលពីថ្ងៃទី ១៨ ខែសីហា ឆ្នាំ ២០២៣ ទើបតែបានប្រារព្ធកម្មវិធីសម្ភោធលក់ជាផ្លូវការរថយន្តទំនើបបែបអនាគត ALL-New EMKOO ដែលរចនាលំនាំតាមរថយន្តទំនើបបែបអនាគត នៅផ្សារទំនើប Aeon Mall Sen Sok។ បន្ទាប់ពីបិទបញ្ចប់ការប្រារព្ធកម្មវិធីសម្ភោធលក់ជាផ្លូវការ ALL-New EMKOO រួចមក សម្ទុះនៃការគាំទ្រយ៉ាងខ្លាំងរបស់អតិថិជនជាមួយនឹងរថយន្តទំនើបៗរបស់ GAC MOTOR Cambodia។ ដោយមើលឃើញការគាំទ្រយ៉ាងខ្លាំងពីសំណាក់អតិថិជនបែបនេះហើយ ទើបនៅពីថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ ២០២៣ ថ្មីៗ នេះ ក្រុមហ៊ុនបានបើកកម្មវិធីសម្ពោធលក់កំពូលថយន្តទំនើបបែបស្ព័រ ALL- New GS3 EMZOOM សេរីឆ្នាំ2024 ថ្មីមួយបន្ថែមទៀត នៅអគារតាំង បង្ហាញលក់រថយន្ត អគារលេខ ១១ មហាវិថីសហព័ន្ធរុស្សី សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ក្រុងភ្នំពេញ។
រថយន្ត ALL-New GS3 EMZOOM ជាប្រភេទរថយន្ត Mini-SUV ខ្នាតតូចបែបស្ព័រមានទំហំធំទូលាយ ដែលមានការរចនាឡើងជាមួយរូបរាងថ្មីប្លែកលំនាំតាមរថយន្តបែបគ្រាប់ពេជ្រ ទំនើបទាន់សម័យ (New Generation Trendy & Intelligent SUV) បំពាក់នូវបច្ចេកវិទ្យាឌីជីថលឆ្លាតវៃ និងមានថាមពលខ្លាំង ស័ក្តិសមបំផុតសម្រាប់អ្នកបើកបរជំនាន់ថ្មី។
ការរចនាផ្នែកខាងមុខគឺស្រដៀងទៅនឹងរថយន្តអគ្គីសនី ជាមួយប៉ាណាបញ្ឈរបែបស្លាបសត្វឥន្ទ្រី «Mecha Wing Grille» ដែលភ្ជាប់ជាមួយការរចនាចង្កៀងមុខជាប្រភេទ Laser eye headlight ដែលផ្តល់នូវភាពទាក់ទាញនិងឧត្តមភាពនៅពេលបើកបរ។ ជាមួយដៃទ្វារបង្កប់ប្រភេទ Electronic Flush Door និងកង់អាលុយម៉ីញ៉ូមទំហំ18 អ៊ីង។ ងាកមកមើលផ្នែកខាងក្រោយកាន់តែលេចធ្លោជាមួយការរចនាភ្លើងក្រោយរាង្គគ្រាប់ពេជ្រ (star diamond shape) និងបំពាក់បំពង់ស៊ីមាំងភ្លោះបែបស្ព័រ។
រថយន្ត GS3 EMZOOM ត្រូវបានផលិតនៅលើគ្រោងតួសកល GPMA (GAC Global Platform Modular Architecture) ដែលមានលក្ខណៈធន់ រឹងមាំ សន្សំសំចៃ និងផ្តល់នូវគុណភាពខ្ពស់ក្នុងការបើកបរ។ វាបានបំពាក់ ម៉ាស៊ីនសាំងសេរីថ្មីជំនាន់ទី3 ទំហំ 1.5T GDI ដែល GAC ឱ្យឈ្មោះថា Mega Wave Power ផលិតកម្លាំងបាន 177 Hp និងកម្លាំងរមួល 270 Nm ភ្ជាប់ជាមួយប្រអប់លេខ 07 វគ្គអូតូ (7WDCT) ប្រភេទWet Dual Clutch Transmission អាចបង្កើនល្បឿនពីចំណុច 0 ទៅ 100 ក្នុងរយៈពេលត្រឹម 7.5 វិនាទីប៉ុណ្ណោះ ព្រមទាំងកម្រិតស៊ីប្រេងស្តង់ដារត្រឹមតែ 6.2លីត្រ/100 គីឡូម៉ែត្រ។
នៅផ្នែកខាងក្នុងវិញ GS3 EMZOOM ផ្តល់នូវផាសុកភាពខ្ពស់ ជាមួយកៅអីស្បែករចនាបែបស្ព័រដែលត្រូវបានជ្រើសរើសយ៉ាងយកចិត្តទុកដាក់ដើម្បីផ្តល់នូវបទពិសោធន៍ដ៏អស្ចារ្យនិងប្រណិតភាព។ចំពោះលក្ខណៈសម្បត្តិទូរទៅរួមមាន៖
- ចង្កឹះលេខទំនើបប្រភេទ Electronic Gear Shifter
- ដៃទ្វារបង្កប់ប្រភេទ Electronic Flush Door
- កុងទ័រប្រភេទDigitalទំហំ 7 អ៊ីង
- អេក្រង់ Touch Screen ទំហំ 10.25អ៊ីង
- តម្រងបន្សុទខ្សល់ទំហំ PM 1.0 Air Filter
- កាំមេរ៉ា360ដឺក្រេមើលជុំវិញរថយន្តកំរិតHD
- ប្រព័ន្ធកម្រិតល្បឿនរថយន្តCruise Control
- សោររថយន្តរចនាទំនើបនិងឆ្លាវៃ (PEPS)
- ដំបូលបើកប្រភេទPanoramic Sunroof
ចំពោះតួរថយន្ត GS3 EMZOOM ស្ថិតក្នុងប្រភេទ Min- SUV (រថយន្តលក្ខណៈគ្រួសារខ្នាតតូច) ប៉ុន្តែវាមានទំហំធំទូលាយ ដោយមានបណ្តោយរហូតដល់ 4,410mm ទទឹង 1,850 mm កំពស់ 1,600 mm និងគម្លាតពីអ័ក្សកង់មុខទៅអ័ក្សកង់ក្រោយរហូតដល់ 2,650mm ដែលផ្តល់នូវលំនឹងបានល្អនៅពេលបើកបរ។ អ្វីដែលកាន់តែពិសេសសម្រាប់រថយន្តម៉ូឌែល GS3 EMZOOM សេរីថ្មីនេះ មានជម្រើសរហូតដល់ទៅ5 ពណ៌រួមមាន៖ ខៀវ, ស,ប្រាក់,ប្រផេះស្រាលនិង ប្រផេះដិត។
អ្វីដែលមិននឹកស្មានដល់នោះចំពោះរថយន្តម៉ូឌែល GS3 EMZOOM ដែលបំពាក់សុទ្ធតែប្រព័ន្ធឌីជីថល និងគ្រឿងបរិក្ខា គ្រប់សព្វ (Full Options) នេះ មានតម្លៃពិសេសត្រឹមតែ $32,900 តែប៉ុណ្ណោះ និងទទួលបានការផ្តល់ជូនការធានា រយៈពេលវែងរហូតដល់ 5 ឆ្នាំឬ 150,000 គីឡូម៉ែត្រពីរោងចក្រផ្ទាល់ និងទទួលបានការថែរទាំឥតគិតថ្លៃរយៈពេល1 ឆ្នាំ ឬ 20,000 គីឡូម៉ែត្រផងដែរ។
ដើម្បីជួយសម្រួលដល់អតិថិជនក្នុងការទិញរថយន្តម៉ូឌែល GS3 EMZOOM សេរីថ្មីនេះអតិថិជនអាចជ្រើសរើស សេវាកម្មបង់រំលស់របស់ក្រុមហ៊ុន Forward Leasing និងធនាគារដៃគូដោយទទួលបាននូវលក្ខខណ្ឌបង់រំលស់ងាយៗ និងឆាប់រហ័ស។ ព័ត៌មានលម្អិត សូមទំនាក់ទំនងមកផ្នែកលក់ផ្ទាល់៖ 095999029/ 095999268 ឬអញ្ជើញមកអគារតាំង បង្ហាញលក់រថយន្ត: អគារ #11 មហាវិថីសហព័ន្ធរុស្សី សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ក្រុងភ្នំពេញ៕