អបអរពិធីបុណ្យភ្ជុំបិណ្ឌ ! ប្រសិនបើលោកអ្នកមាន គម្រោងធ្វើដំណើរកម្សាន្តមកកាន់រាជធានី ភ្នំពេញ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ សណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ ផ្តល់ជូនតម្លៃស្នាក់នៅពិសេស សម្រាប់ភ្ញៀវជាតិ និង ភ្ញៀបរទេស ដែលរស់នៅក្នុងស្រុក ដើម្បីទទួលបានបទពិសោធន៍ ស្នាក់នៅដ៏ល្អបំផុតពីសណ្ឋាគារលំដាប់ផ្កាយប្រាំអន្តរជាតិ ដែលមានទីតាំងស្ថិតនៅ ចំកណ្តាល រាជធានីភ្នំពេញ និងចម្ងាយដើរជិតបំផុតពីសារមន្ទីរជាតិ និងព្រះបរមរាជវាំង។
តម្លៃបន្ទប់ស្នាក់នៅត្រឹមតែ $169+++ ប៉ុណ្ណោះក្នុងមួយយប់ សម្រាប់មនុស្សពីរនាក់ និង រួមបញ្ចូលប័ណ្ណទឹកប្រាក់ ចំនួន $100 សម្រាប់ចំណាយលើអាហារ និងភេសជ្ជៈក្នុងអំឡុងពេលស្នាក់នៅ។ ការផ្តល់ជូននេះ មានសុពលភាពសម្រាប់ការស្នាក់នៅចន្លោះថ្ងៃទី 12 ដល់ថ្ងៃទី 17 ខែតុលា ឆ្នាំ 2023។
សណ្ឋាគារ ហៃយ៉ាត់ ពិតជារំភើប និងរីករាយក្នុងការស្វាគមន៍ ភ្ញៀវជាតិ និងភ្ញៀវបរទេស ដែលរស់នៅក្នុងប្រទេសកម្ពុជាមកកាន់ទីកន្លែងដ៏ប្រណិត ដើម្បីសម្រាកលម្ហែកាយផ្តល់នូវថាមពល និងភាពស្រស់ស្រាយ។ យើងជាសណ្ឋាគារ ដែលទទួលសត្វចិញ្ចឹម ហើយសត្វចិញ្ចឹមរបស់លោកអ្នកនឹងត្រូវបានស្វាគមន៍ជាភ្ញៀវស្នាក់នៅផងដែរ៕
សូមធ្វើការកក់ឥឡូវនេះតាមរយៈ https://www.facebook.com/hyattregencyphnompenh
ឬទំនាក់ទំនងលេខទូរស័ព្ទ៖ 023 600 1234 / phnompenh.regency@hyatt.com