ក្រុមហ៊ុនអង្គរឌែរីប្រូដាកខូអិលធីឌី ដែលជាក្រុមហ៊ុនផលិតទឹកដោះគោដ៏ធំនៅក្នុងប្រទេសកម្ពុជា កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤ បានរៀបចំវិធីបង្ហាញផលិតផលថ្មីគឺទឹកដោះគោខាប់ បេស៍ខៅ ប្រអប់ក្រដាសបរិស្ថានទម្ងន់ ១២៨៤ ក្រាម នៅផ្សារទំនើបអ៊ីអន សែន សុខ រាជធានីភ្នំពេញ។ពិធីដ៏អធិកអធមនេះទទួលបានការអញ្ជើញចូលរួមយ៉ាងកុះករ ពីសំណាកអាជីវករ ម្ចាស់អាជីវកម្មកាហ្វេ ដៃគូអាជីវកម្ម អ្នកសារព័ត៌មាន និងភ្ញៀវកិត្តិយសជាច្រើនរូបទៀត។
ដើម្បីផ្តល់សុខភាពល្អដល់អ្នកប្រើប្រាស់ទាំងអស់ ក្រុមហ៊ុនអង្គរឌែរីប្រូដាកខូអិលធីឌី ដែលជារោងចក្រផលិតផលទឹកដោះគោដ៏ធំបំផុតនៅកម្ពុជា នឹងបន្តវិនិយោគឥតឈប់ឈរទៅលើសង្វាក់ម៉ាស៊ីនផលិតកម្មបចេ្ចកវិទ្យាស្វ័យប្រវត្តិចុងក្រោយរបស់ពិភពលោកមកបំពាក់ផលិតនៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជាដូចដែលបាននិងកំពុងធ្វើកន្លងមក ហើយនេះក៏ជាពាក្យស្លោករបស់យើងផងដែរ «អង្គរមីលល្អសម្រាប់សុខភាពអ្នក»។
ទឹកដោះគោខាប់ បេស៍ខៅប្រអប់ក្រដាសបរិស្ថានរូបរាងថ្មីស្រឡាងនេះគឺជាសក្ខីកម្មមួយ ដែលក្រុមហ៊ុនបានផ្តោតសំខាន់ទៅលើគុណភាព និងសុវត្ថិភាពអ្នកប្រើប្រាស់ជាចម្បង ដែលមានភាពសន្សំសំចៃជាងមុនងាយស្រួលប្រើប្រាស់ស័ក្តិសមបំផុតសម្រាប់អាជីវកម្មហាងកាហ្វេនិងខេធីរីងផ្សេងៗ។
នៅក្នុងពិធីនោះ តំណាងនាយកដ្ឋានផ្នែកលក់ និងទីផ្សារបានមានប្រសាសន៍ថា៖ «ទឹកដោះគោខាប់សញ្ញាក្បាលគោ (បេស៍ខៅ) ដែលបង្ហាញជូនថ្ងៃនេះ ក៏ដូចគ្នាទៅនឹង ប្រអប់ក្រដាសបរិស្ថានផលិតផលម៉ាក Tetra Pak ពីប្រទេសសីង្ហបុរី។ប្រអប់ក្រដាសបរិស្ថាននេះជាប្រភេទប្រអប់ អាស៊ិបទិក (Aseptic pack) ដែលមាន ៦ ស្រទាប់ ឆ្លាស់គ្នាការពារនិងវិចខ្ចប់ផលិតផលទឹកដោះគោខាប់បានយ៉ាងល្អជាទីបំផុត»។
«ក្នុងនោះ ស្រទាប់ទី១ ទី២ ទី៤ ទី៦ ជាស្រទាប់ប៉ូលីធីឡែន (Polyethylene) ដែលជួយការពារផលិតផលពីសំណើមបរិយាកាសខាងក្រៅ ហើយក៏មានតួនាទី បន្សីភ្ជាប់ស្រទាប់ដទៃៗទៀតផងដែរ។ ចំពោះស្រទាប់ទី៣ ជាស្រទាប់អាលុយមីញ៉ូម ជួយការពារប្រឆាំងអ៊ុកស៊ីតកម្ម ការពារគុណភាពអាហារូបត្ថម្ភ និងរក្សារសជាតិដើមរបស់ផលិតផលបានល្អប្រសើរបំផុត»។
លោកបន្ថែមថា ៖«ចំណែកឯស្រទាប់ទី៥ ជាស្រទាប់ក្រដាស ដែលជួយឱ្យប្រអប់ក្រដាសបរិស្ថាននេះ មានភាពរឹងមាំ និងធ្វើឱ្យផ្ទៃប្រអប់រលោងស្មើបានល្អ។ ជារួមវាជាប្រភេទប្រអប់ក្រដាសបរិស្ថានអាស៊ិបទិក ដែលជួយការពារផលិតផលបានល្អដោយមិនចាំបាច់ដាក់សារធាតុរក្សាទុកឱ្យយូរក្នុងផលិតផលនោះទេ»។
សូមបញ្ជាក់ថា សង្វាក់ផលិតកម្មរបស់ក្រុមហ៊ុនអង្គរឌែរីប្រូដាកខូអិលធីឌីបំពាក់ដោយបចេ្ចកវិទ្យាផលិតចុងក្រោយនិងស្វ័យប្រវត្តិ ប្រកបដោយអនាម័យនិងសុវត្ថិភាពខ្ពស់លំដាប់ថ្នាក់ពិភពលោក។ រោងចក្រផលិតទឹកដោះគោ«អង្គរមីល» មានទីតាំងស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់គ្រុបភ្នំពេញ ខណ្ឌកំបូលរាជធានីភ្នំពេញ។
ក្រុមហ៊ុនផ្តោតសំខាន់ទៅលើការផ្តល់អាហាររូបត្ថម្ភដល់ប្រជាជនកម្ពុជា ពិសេសដល់កុមារតូចៗទាំងប្រាជ្ញានិងស្មារតី ហើយគ្រប់សង្វាក់ផលិតកម្ម ដែលផលិត «ទឹកដោះគោម៉ាកអង្គរមីល» ត្រូវបានត្រួតពិនិត្យយ៉ាងត្រឹមត្រូវនិងយកចិត្តទុកដាក់ជាទីបំផុត ចាប់តាំងពីវត្ថុធាតុដើមរហូតដល់ផលិតផលសម្រេច។ លើសពីនេះ ក្រុមហ៊ុនកំពុងផ្តល់ការងារជូនកម្មករនិយោជិតសរុប ៦១៣ នាក់ និងបានចូលរួមចំណែកបង់ពន្ធចូលថវិកាជាតិប្រមាណ ៨ ទៅ ១១ លានដុល្លារសហរដ្ឋអាមេរិកក្នុងមួយឆ្នាំៗ៕
អង្គរមីលមានមោទនភាពដែលបានផលិតនៅប្រទេសកម្ពុជា!!!
អង្គរមីលល្អសម្រាប់សុខភាពអ្នក!!!!