ភីហ្សាហាត់កម្ពុជាដែលជាហាងភីហ្សាដ៏ពេញនិយមនិងឈានមុខគេមួយនៅកម្ពុជា នាថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤ នេះ បានបើកសម្ពោធហាងទី៨ របស់ខ្លួន ដែលមានទីតាំងស្ថិតនៅផ្សារទំនើប អ៊ីអនមានជ័យ ក្នុងរាជធានីភ្នំពេញ ដែលទទួលបានការអញ្ជើញចូលរួមពីវត្តមានថ្នាក់ដឹកនាំក្រុមហ៊ុន អតិថិជន ព្រមទាំងភ្ញៀវកិត្តិយសជាច្រើនរូបទៀត។
នេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយសម្រាប់ប្រ៊ែនភីហ្សាដ៏ពេញនិយមបន្ទាប់ពីមួយរយៈពេល ចាប់តាំងពីការបើកហាងចុងក្រោយ។ ហាងថ្មីរបស់ភីហ្សាហាត់នៅផ្សារទំនើប អ៊ីអនមានជ័យ បានទទួលការគាំទ្រយ៉ាងខ្លាំងពីអតិថិជនទាំងថ្មីនិងចាស់គិតចាប់តាំងពីថ្ងៃសៅរ៍ ១៩ តុលាសប្តាហ៍មុន ដែលជាថ្ងៃបើកលក់សាកល្បងដំបូង។
ដើម្បីអបអរសាទរពិធីសម្ពោធជាផ្លូវការនេះ ភីហ្សាហាត់ ផ្តល់ជូនប្រូម៉ូសិន «ទិញមួយ ថែមមួយ» ចាប់ពីថ្ងៃអង្គារ ទី២៩ ខែតុលា ដល់ថ្ងៃព្រហស្បតិ៍ ទី៣១ ខែតុលា ឆ្នាំ២០២៤។ អតិថិជនអាចរីករាយនឹងការផ្តល់ជូនពិសេសនេះដោយទទួលបានភីហ្សាសំបកសាច់ក្រកបន្ថែមដោយឥតគិតថ្លៃ ជាមួយនឹងភីហ្សារសជាតិដូចគ្នា។
ក្រុមហ៊ុន PH Restaurant ដែលជាម្ចាស់សិទ្ធិផ្តាច់មុខដ៏មានមោទនភាពរបស់ប្រ៊ែនភីហ្សាហាត់នៅកម្ពុជា ដែលបច្ចុប្បន្នមានហាងចំនួន៧ មានទីតាំងនៅទួលទំពូង បឹងកេងកង កាល់ម៉ែត គីរីរម្យ កម្ពុជាក្រោម ដំរីផាកម៉ល និងសាខាចោមចៅ។ ហាងទី៨ ថ្មីនេះនឹងផ្តល់ភាពងាយស្រួលបន្ថែមទៀតដល់អតិថិជនក្នុងការមកទទួលទាន ឬ ប្រារព្ធពិធីជប់លៀងណាមួយនៅហាងភីហ្សាហាត់។
លោកស្រី Paula Sonthisiri នាយកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន PH Restaurant បានបង្ហាញពីក្តីរំភើប ចំពោះការបើកហាងថ្មីនេះ ដោយបញ្ជាក់ថា៖«នេះគឺជាពេលវេលាដែលពួកយើងបានទន្ទឹងរង់ចាំជាយូរមកហើយ។ ពួកយើងចង់នាំយកភីហ្សាដ៏ឈ្ងុយឆ្ងាញ់ និងសេវាកម្មពិសេសរបស់ពួកយើងទៅកាន់អតិថិជនឱ្យកាន់តែទូលំទូលាយនៅក្នុងរាជធានីភ្នំពេញ»។
លោកស្រីមានប្រសាសន៍បន្ថែមថា៖ «ហាងទី៨ នេះផ្តល់នូវបទពិសោធពិសាអាហារដ៏ពិសេសមួយដល់ក្រុមអតិថិជនគ្រប់ទំហំ មិនកំណត់ត្រឹមតែក្រុមគ្រួសារ ឬមិត្តភ័ក្តិប៉ុណ្ណោះទេ។ ពួកយើងមានភាពជឿជាក់ថាពួកយើងត្រឡប់ខ្លួនមកវិញជាមួយនឹងសេវាកម្ម ផលិតផលដែលប្រសើរជាងមុនទ្វេដង»។
ជាផ្នែកនៃយុទ្ធសាស្ត្រពង្រីកសាខាស្របតាមចក្ខុវិស័យ និង បេសកកម្មរបស់ខ្លួន ក្រុមហ៊ុន PH Restaurant គ្រោងនឹងបើកហាងភីហ្សាហាត់កម្ពុជាថ្មីសរុបចំនួន ៣៤ ក្នុងរយៈពេល ៤ ឆ្នាំខាងមុខ។ ក្រុមហ៊ុននឹងវិនិយោគលើការបន្តពង្រឹងនិងអភិវឌ្ឍន៍ក្រុមការងាររបស់ខ្លួន ដើម្បីផ្តល់នូវបទពិសោធន៍ភីហ្សាពិសេសនិងរួមជាចំណែកវិជ្ជមានដល់សហគមន៍ដែលខ្លួនបម្រើ។ ការពង្រីកនេះនឹងពង្រឹងជំហររបស់ភីហ្សាហាត់កម្ពុជាក្នុងនាមជាខ្សែសង្វាក់ប្រ៊ែនភីហ្សាអន្តរជាតិឈានមុខគេនៅក្នុងប្រទេស៕