ក្រុមហ៊ុន ដាណន់ ស្ពេសស៊លឡាយដ៏ នូទ្រីសិន ខេមបូឌា (ដាណន់កម្ពុជា) ជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនអាហារ និងភេសជ្ជៈផ្តោតលើសុខភាពដែលឈានមុខគេលើពិភពលោក បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាជាមួយក្រសួងអប់រំ យុវជននិងកីឡា ដើម្បីជួយកាត់បន្ថយភាពស្លេកស្លាំង កង្វះជាតិដែក និងកង្វះអាហារូបត្ថម្ភរបស់កុមារក្នុងព្រះរាជាណាចក្រកម្ពុជា។
អនុស្សរណៈនៃការយោគយល់គ្នាដែលត្រូវបានចុះហត្ថលេខានេះប្រារព្ធធ្វើឡើងនៅ រ៉ូសវូដភ្នំពេញ (Rosewood Phnom Penh) នៅថ្ងៃទី២៦ ខែវិច្ឆិកា ដែលមានការអញ្ជើញចូលរួមពីលោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងលោក Maarten VAN LEEUWEN ប្រធានគ្រប់គ្រងក្រុមហ៊ុន ដាណន់ ប្រចាំ ប្រទេស។
កិច្ចព្រមព្រៀងនេះប្រារព្ធធ្វើឡើងក្នុងគោលបំណងធ្វើឱ្យប្រសើរឡើងនូវបញ្ហាកង្វះជាតិដែកដែលនាំឱ្យមានភាពស្លេកស្លាំងក្នុងចំណោមកុមារនៅប្រទេសកម្ពុជា។ ការចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នានេះ ត្រូវបានរៀបចំឡើងនៅក្នុងទិវាកង្វះជាតិដែកអន្តរជាតិ ដែលគូសបញ្ជាក់ពីសារៈសំខាន់ៗនៃគំនិតផ្តួចផ្តើម។
លោកជំទាវ គឹម សេដ្ឋានី មានប្រសាសន៍ថា៖«ក្រសូងអប់រំ យុវជន និងកីឡា បានប្តេជ្ញាចិត្តក្នុងការកសាងអនាគតកុមារកម្ពុជាដែលមានសុខភាពល្អ។ ភាពជាដៃគូជាមួយក្រុមហ៊ុន ដាណន់ កម្ពុជា ឆ្លុះបញ្ចាំងពីចក្ខុវិស័យរួមគ្នារបស់យើងក្នុងការលើកកម្ពស់ការយល់ដឹងអំពីកង្វះអាហារូបត្ថម្ភ និងជំងឺកង្វះជាតិដែក ចូលរួមកាត់បន្ថយអត្រាប្រេវ៉ាឡង់នៃភាពស្លេកស្លាំង កង្វះជាតិដែកក្នុងចំណោមកុមារអាយុក្រោម ៥ ឆ្នាំដោយធានាថាពួកគេមានការលូតលាស់និងឱកាសដើម្បីរីកចម្រើនសម្រេចបាននូវសក្តានុពលពេញលេញរបស់ពួកគេ»។
លោក Maarten VAN LEEUWEN ប្រធានគ្រប់គ្រងក្រុមហ៊ុន ដាណន់ កម្ពុជា ប្រចាំប្រទេសក៏មានប្រសាសន៍នៅក្នុងកម្មវិធីចុះហត្ថលេខាផងដែរថា៖ «ក្រុមហ៊ុន ដាណន់ កម្ពុជា បានគាំទ្រដោយមោទនភាពចំពោះកិច្ចខិតខំប្រឹងប្រែងកាត់បន្ថយកង្វះអាហារូបត្ថម្ភ និងភាពស្លេកស្លាំង កង្វះជាតិដែកអស់រយៈពេលជាច្រើនឆ្នាំ។ ហើយខណៈពេលដែលការធ្វើដំណើររបស់ពួកយើងមានការរីកចម្រើនគួរឱ្យកត់សម្គាល់ក្នុងទសវត្សរ៍កន្លងមក បេសកកម្មរបស់យើងគឺនៅតែបន្តដំណើរដ៏វែងឆ្ងាយបន្តទៀត។ យើងទាំងអស់គ្នានឹងបន្តខិតខំដើម្បីអនាគតដ៏ប្រសើរសម្រាប់ប្រជាជនកម្ពុជាទាំងអស់គ្នា។
លោក Maarten បានបន្ថែមទៀតថា៖«កម្មវិធីចុះហត្ថលេខានេះគឺជាជំហានដ៏សំខាន់មួយឆ្ពោះទៅមុខក្នុងការប្តេជ្ញាចិត្តរបស់យើងចំពោះសុខភាពនិងសុខុមាលភាពរបស់កុមារនៅប្រទេសកម្ពុជា។ ក្នុងនាមជាក្រុមហ៊ុនទទួលបានវិញ្ញាបនប័ត្រ B Corp™ យើងប្តេជ្ញារួមចំណែកជាវិជ្ជមានដល់សង្គម និងបរិស្ថាន ជាពិសេសយើងនឹងយកចិត្តទុកដាក់ចំពោះផ្នែកសុខភាព។ តាមរយៈការកែលម្អការអនុវត្តការពិនិត្យ និងបង្កើនការយល់ដឹងអំពីសារៈសំខាន់នៃអាហារូបត្ថម្ភ យើងមានគោលបំណងបង្កើតផលជះជាវិជ្ជមានដ៏យូរអង្វែងដល់ជីវិតរបស់កុមារតូចៗនៅទូទាំងប្រទេស»។
ក្រោមអនុស្សារណៈនេះ ក្រុមហ៊ុន ដាណន់ កម្ពុជា នឹងសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា ដើម្បីបង្កើនការអនុវត្ត ការពិនិត្យលើកុមារអាយុក្រោម ៥ឆ្នាំ ក្នុងគោលបំណងបង្កើតប្រព័ន្ធត្រួតពិនិត្យភាពស្លេកស្លាំងដោយសារកង្វះជាតិដែក (IDA) ជូនដល់ពួកគេឲ្យបាននៅត្រឹមឆ្នាំ២០២៧នេះ។ ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ក៏សន្យាថានឹងបង្កើនការយល់ដឹងអំពីតួនាទីរបស់អាហារលើស្ថានភាពសុខភាពរបស់កូនៗយើងដោយដាក់ចេញនូវកម្មវិធីបណ្តុះបណ្តាលដល់គ្រូ និងឪពុកម្តាយនៅតាមបណ្តាសាលាមត្តេយ្យទូទាំងប្រទេស។
តាមការយល់ដឹងអំពីស្ថានភាពសុខភាពកុមារនៅកម្ពុជានាពេលបច្ចុប្បន្នបង្ហាញថា ភាពស្លេកស្លាំងគឺជាបញ្ហាសុខភាពសាធារណៈដ៏សំខាន់មួយ ជាពិសេសប៉ះពាល់ដល់ស្ត្រី និងកុមារ។ កង្វះជាតិដែកគឺជាមូលហេតុចម្បង ដែលបណ្តាលឱ្យមានភាពស្លេកស្លាំង ហើយវាអាចត្រូវបានដោះស្រាយបានតាមរយៈការកែតម្រូវរបបអាហារ។ យើងទាំងអស់គ្នា អាចធ្វើការកែតម្រូវដើម្បីឱ្យសុខភាពកុមារនៅប្រទេសកម្ពុជាប្រសើរឡើង តាមរយ:ការត្រួតពិនិត្យស្វែងរកភាពស្លេកស្លាំងយ៉ាងសកម្ម និងព្យាបាលទាន់ពេលវេលា ដើម្បីបង្ការផលប៉ះពាល់សុខភាពរយៈពេលវែង វាអាចការពារផលវិបាកសុខភាពរយៈពេលវែង។ លើសពីនេះទៅទៀត យើងអាចផ្តល់ការគាំទ្រនូវអាហាររូបត្ថម្ភត្រឹមត្រូវ ក្នុងអំឡុងពេលសំខាន់នេះដើម្បីគាំទ្រជួយឱ្យកុមារតូចៗលូតលាស់បានពេញលេញ។
អំពីដាណន់ (World food company - Danone)៖
ដាណន់ គឺជាក្រុមហ៊ុនអាហារ និងភេសជ្ជៈឈានមុខគេលើពិភពលោក ដែលប្រតិបត្តិការលើប្រភេទបីយ៉ាងដែលផ្តោតលើសុខភាព លូតលាស់លឿន និងតប្រភេទ ផលិតផល ៖Essential Diary & Plant-Based, Waters និង Specialized Nutrition។
ជាមួយនឹងបេសកកម្មដ៏យូរអង្វែងក្នុងការនាំយកសុខភាពតាមរយៈអាហារដល់មនុស្សឱ្យបានច្រើនតាមតែអាចធ្វើទៅបាន ដាណន់មានគោលបំណងបំផុសគំនិតឱ្យការអនុវត្តការទទួលទាន និងភេសជ្ជៈប្រកបដោយនិរន្តរភាព និងកាន់តែមានប្រសិទ្ធភាព ខណៈពេលដែលប្តេជ្ញាសម្រេចបាននូវផលប៉ះពាល់អាហារូបត្ថម្ភ សង្គម និងបរិស្ថានដែលអាចវាស់វែងបាន។
Danone បានកំណត់យុទ្ធសាស្រ្ត សារជាថ្មី (Renew) របស់ខ្លួនដើម្បីស្ដារកំណើន ការប្រកួតប្រជែង និងការបង្កើតតម្លៃសម្រាប់រយៈពេលវែង។ ជាមួយនឹងបុគ្គលិកជាង៩៦០០០នាក់ និងផលិតផលដែលបានលក់នៅក្នុងទីផ្សារជាង១២០ នោះ ដាណន់ រកបាន ២៧.៦ពាន់លានអឺរ៉ូ ក្នុងការលក់ក្នុងឆ្នាំ២០២៣។
ផលប័ត្ររបស់ដាណន់ រួមមានម៉ាកល្បីៗលំដាប់អន្តរជាតិ (Actimel, Activia, Alpro, Aptamil, Danette, Danio, Danonio, Evian, Nutricia, Nutrilon, Volvic និងផ្សេងៗទៀត) ក៏ដូចជាម៉ាកផលិតផលក្នុងស្រុក (រួមទាំង Aqua, Blédina, Bonafont, Cow & Gate, Mizone, Oikos និង Silk) ។
ចុះបញ្ជីនៅ Euronext Paris និងមានវត្តមាននៅលើវេទិកា OTCQX តាមរយៈកម្មវិធី ADR (American Depositary Receipt) ដាណន់ គឺជាធាតុផ្សំនៃសន្ទស្សន៍និរន្តរភាពឈានមុខគេ រួមទាំងអ្នកដែលគ្រប់គ្រងដោយ Moody's និង Sustainalytics ក៏ដូចជាសន្ទស្សន៍ MSCI ESG ស៊េរី FTSE4Good Index ។
សន្ទស្សន៍សមភាពយេនឌ័រ Bloomberg និងលទ្ធភាពទទួលបានអាហារូបត្ថម្ភ សន្ទស្សន៍ មហិច្ឆតារបស់ ដាណន់ គឺត្រូវទទួលបានវិញ្ញាបនបត្រ B-Corp នៅកម្រិតសកលនៅឆ្នាំ ២០២៥។
ទំនាក់ទងប្រព័ន្ធផ្សព្វផ្សាយ៖
កញ្ញា ង៉ែត គុណធីតា ប្រធានផ្នែកកិច្ចការសាធារណៈ និងទំនាក់ទំនងប្រចាំប្រទេសកម្ពុជា និងប្រទេសមីយ៉ាន់ម៉ា
អ៊ីមែល៖ Kunthida.nget@danone.com
ទូរស័ព្ទ៖ ០៧៨ ២២២ ៩៧២