ក្រុមហ៊ុនបាងកក អ៊ែរវេយ៍ ដឹកនាំដោយអ្នកនាង អាម៉នរ៉ាត គង់សាវ៉ាត ដែលជាអនុប្រធានផ្នែកលក់ និងអនុប្រធានស្តីទីផ្នែកទីផ្សារ សហការជាមួយអាជ្ញាធរទេសចរណ៍ថៃ ដឹកនាំដោយអ្នកនាង ស៊ូប៉ាកាន យ៉ូដឈុន ដែលជានាយកគ្រប់គ្រង មានមោទនភាពប្រកាសបើកពិព័រណ៌ទេសចរណ៍ «Boutique Journey Travel Fair» និងបង្ហាញបណ្ណ Cambodia Travel Pass។
ពិធីសម្ពោធជាផ្លូវការត្រូវបានរៀបចំឡើងនៅ Central Court ក្នុងផ្សារទំនើបអ៊ីអន ២ កាលពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ ២០២៤។
អ្នកនាង អាម៉នរ៉ាត គង់សាវ៉ាត អនុប្រធានផ្នែកលក់ និងអនុប្រធានស្តីទីផ្នែកទីផ្សាររបស់ក្រុមហ៊ុន បាងកក អ៊ែរវេយ៍ បានបង្ហាញអារម្មណ៍រីករាយ និងបានលើកឡើងថា៖ «ពិព័រពណ៍ទេសចរណ៍ Boutique Journey Travel Fair និងបណ្ណ Cambodia Travel Pass បង្ហាញពីការប្តេជ្ញាចិត្តរបស់ បាងកក អ៊ែរវេយ៍ ក្នុងការផ្តល់ជូននូវជម្រើសនៃការធ្វើដំណើរប្រកបដោយភាពបត់បែន ប្រណីតភាព និងភាពងាយស្រួល ដែលនឹងផ្តល់នូវបទពិសោធន៍ល្អៗបន្ថែមទៀតដល់អតិថិជនដ៏មានតម្លៃរបស់យើង។ កម្មវិធីនេះឆ្លុះបញ្ចាំងពីឆន្ទៈរបស់យើងក្នុងការនាំមកនូវសេវាកម្មដ៏ល្អឯក រួមជាមួយអត្ថប្រយោជន៍ដ៏ច្រើនសម្បូរបែប»។
Cambodia Travel Pass គឺជាកម្មវិធីប្រម៉ូសិនដែលត្រូវបានបង្កើតឡើងជាពិសេសដើម្បីផ្តល់ជូនអតិថិជននូវបទពិសោធន៍នៃការធ្វើដំណើរដ៏ពិសេសរវាងប្រទេសកម្ពុជា និងប្រទេសថៃ។ ការផ្តល់ជូនមានពេលកំណត់នេះ នឹងបើកការបញ្ជារទិញពីថ្ងៃទី ១-២៥ ខែកក្កដា ឆ្នាំ២០២៤ ហើយអនុញាតឱ្យធ្វើដំណើរឥតកំណត់សម្រាប់ផ្លូវហោះហើររវាង ភ្នំពេញ-បាងកក និង សៀមរាប-បាងកក ចាប់ពីថ្ងៃ ១សីហា ២០២៤ រហូតដល់ ៣១ ខែកក្កដា ឆ្នាំ២០២៥ ក្នុងតម្លៃត្រឹមតែ ២៥៩០ ដុល្លារប៉ុណ្ណោះ (លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត)។
អត្ថប្រយោជន៍ និងសិទ្ធិពិសេសនៃបណ្ណ Cambodia Travel Pass
១. ការធ្វើដំណើរឥតចំនួនកំណត់៖ រីករាយនឹងការហោះហើរឥតចំនួនកំណត់សម្រាប់ជើងហោះហើរ ភ្នំពេញ-បាងកក និង សៀមរាប-បាងកក។
២. រយៈពេលកក់សំបុត្រ & ធ្វើដំណើរមានភាពបត់បែន៖ កក់សំបុត្រ និងធ្វើដំណើរនៅពេលណាក៏បានចន្លោះថ្ងៃ ១ ខែសីហា ឆ្នាំ២០២៤ រហូតដល់ ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥។
៣. ការដំឡើងទៅជាសមាជិក FlyerBonus Premier៖ ដំឡើងជាសមាជិក FlyerBonus Premier ពេញមួយយុទ្ធនាការនេះ ជាមួយនឹង Premier Plus ដែលនៅតែបន្តមិនប្រែប្រួល។
៤. ការជ្រើសរើសកន្លែងអង្គុយ៖ ជ្រើសរើសកន្លែងអង្គុយតាមចំណូលចិត្តនៅគ្រប់ជើងហោះហើរ។
៥. ឥវ៉ាន់របស់ម្ចាស់បណ្ណត្រូវបានផ្តល់អាទិភាព៖ ទទួលបានឥវ៉ាន់កាន់តែឆាប់រហ័ស។
៦. Premier Check-in Counter៖ ចូលទៅកន្លែងចុះឈ្មោះ premier check-in counters ដែលទំនេរ។
៧. គូប៉ុង Blue Ribbon Club Lounge៖ ទទួលបានគូប៉ុងសម្រាប់ប្រើប្រាស់នៅកន្លែងសម្រាករង់ចាំ Blue Ribbon Club ចំនួន ៥ ដែលមានតម្លៃស្មើនឹង ៤៧៥០ បាត។
៨. ដាក់ឥវ៉ាន់បានកាន់តែច្រើន៖ រីករាយនឹងគីឡូបន្ថែមសម្រាប់ជើងហោះហើរ បាងកក អ៊ែរវេយ៍ ទៅតាម FlyerBonus Premier status។
៩. កែប្រែការកក់សំបុត្រឥតកំណត់៖ កែប្រែការកក់សំបុត្រឥតកំណត់ និងឥតគិតថ្លៃ។
១០. ការបញ្ចុះតម្លៃពី Beyond Flying Program៖ អាចប្រើប្រាស់ការបញ្ចុះតម្លៃពិសេសពីដៃគូ Beyond Flying Program។
១១. ពិន្ទុ FlyerBonus៖ ទទួលបានពិន្ទុ FlyerBonus ពីគ្រប់ជើងហោះហើររបស់ បាងកក អ៊ែរវេយ៍ រួមទាំងពិន្ទុ Tier Bonus ផងដែរដែលអាស្រ័យលើចំនួននៃការគណនាជាមុនដោយផ្អែកលើពិន្ទុដែលទទួលបានពីជើងហោះហើរ និងសមាជិកភាពនៅថ្ងៃនៃការហោះហើរ។
១២. Complimentary ONE SIAM Coin៖ ទទួលបាន 2,000 ONE SIAM Coin (ONE SIAM នៅ Siam Paragon) ជាកាដូស្វាគមន៍។
ព័ត៌មានបន្ថែម និងការជាវបណ្ណ Cambodia Travel Pass សូមចូលទៅកាន់ www.bangkokair.com/CTP_reservation ឬទាក់ទងការិយាល័យភ្នំពេញតាមរយៈ +(៨៥៥) ២៣ ៤២៦៧០៧ ឬផ្នែកទំនាក់ទំនងអតិថិជនតាមរយៈ ១៧៧១ (នៅក្នុងប្រទេសថៃតែប៉ុណ្ណោះ)។
ការលក់សំបុត្រយន្តហោះតម្លៃពិសេស
បន្ថែមពីលើ Cambodia Travel Pass បាងកក អ៊ែរវេយ៍ ក៏ផ្តល់ជូនផងដែរនូវការលក់សំបុត្រយន្តហោះតម្លៃពិសេសសម្រាប់ការធ្វើដំណើរចន្លោះថ្ងៃ ៥ ខែកក្កដា រហូតដល់ ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០២៤ ដែលផ្តល់ជូនតែក្នុងកម្មវិធីនេះប៉ុណ្ណោះ។
រីករាយនឹងការធ្វើដំណើរ ទៅ-មក រវាង ភ្នំពេញ-បាងកក ក្នុងតម្លៃចាប់ពី ២០៨ ដុល្លារ ប៉ុណ្ណោះ និងជើងហោះហើររវាង ភ្នំពេញ-បាងកក-ភូកេត ឬ ឈៀងម៉ៃ ក្នុងតម្លៃចាប់ពី ២៨៨ ដុល្លារប៉ុណ្ណោះ (តម្លៃសរុបរួមបញ្ចូលពន្ធទាំងអស់)៕