បន្ទាប់ពីការបើកសាខាក្នុងទឹកដីអង្គរ ខេត្តសៀមរាប បានយ៉ាងជោគជ័យនៅពាក់កណ្តាលខែធ្នូកន្លងទៅ ធ្យូបបានបន្តបើកសាខាថ្មីទី៤៣ ដែលមានទីតាំងនៅក្នុងខេត្តបន្ទាយមានជ័យ ក្រុងប៉ោយប៉ែត ស្ថិតនៅ ក្នុងបុរីផាកស៊ីធី។
ការបើកសម្ពោធជាផ្លូវការនេះ មានការអញ្ជើញចូលរួមយ៉ាងច្រើនកុះករពីសំណាក់អតិថិជន ជាមួយនឹងការកម្សាន្តឈ្នះរង្វាន់រហូតទៅដល់ ៩៩៩ រង្វាន់! ទីតាំងថ្មី ក្រុងប៉ោយប៉ែត បូរីផាកស៊ីធី នេះមានទីធ្លាធំទូលាយ ផាសុកភាព សេវាកម្មរួសរាយ រហ័ស និងភេសជ្ជៈឈ្ងុយឆ្ងាញ់។
ចំពោះរង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់នោះមានដូចជា កាបូប ឆ័ត្រ ដបទឹកបួនម៉ូតព្រមទាំងគូប៉ុងភេសជ្ជៈ ជាច្រើនទៀត។
កញ្ញា ស៊ូ មុន្នីពេជ្រ អគ្គនាយិកាក្រុមហ៊ុន ធ្យូបកាហ្វេ បានអបអរសាទរភាពជោគជ័យរបស់ក្រុមហ៊ុនក្នុងស្រុកមួយនេះ ដែលបានបើកដំណើរការសាខាដំបូងរបស់ខ្លួនតាំងពីឆ្នាំ ២០១៧។
កញ្ញា ស៊ូ មុន្នីពេជ្រ ថ្លែងថា ៖«ថ្ងៃនេះជាព្រឹត្តិការណ៍ដ៏រំភើបមួយ ដែលយើងបានបើក TUBE COFFEE សាខាទី៤៣ នៅក្រុងប៉ោយប៉ែត។ ដំណើរនេះត្រូវបានជំរុញដោយក្តីស្រលាញ់របស់យើងក្នុងការផ្តល់នូវ បទពិសោធន៍រសជាតិកាហ្វេដ៏ពិសេស ហើយយើងពិតជារំភើបក្នុងការនាំយកការបញ្ចូលគ្នានៃគុណភាព និងការច្នៃប្រឌិតរបស់យើងទៅកាន់សហគមន៍ដ៏រស់រវើកនេះ»។
«សាខាថ្មីនីមួយៗមិនគ្រាន់តែជាការឆ្លុះបញ្ចាំងពីការរីកចម្រើនរបស់យើងប៉ុណ្ណោះទេ ប៉ុន្តែជាការប្តេជ្ញាចិត្ត របស់យើងក្នុងការបង្កើតទីកន្លែងមួយ ដែលមនុស្សអាចភ្ជាប់ទំនាក់ទំនង សម្រាក និងរីករាយជាមួយ រសជាតិកាហ្វេដ៏ឈ្ងុយឆ្ងាញ់ ។ សូមថ្លែងអំណរគុណចំពោះការក្លាយជាផ្នែកមួយនៃដំណើរដ៏អស្ចារ្យនេះយើងនៅនៅខ្ញុំរង់ចាំស្វាគមន៍បម្រើលោកអ្នក»។
បច្ចុប្បន្ន ធ្យូបកាហ្វេបានពង្រីកសាខាតាមបណ្តាខេត្តជាច្រើន ដែលក្នុងនោះរួមមាន ខេត្តសៀមរាប បាត់ដំបង កំពត ព្រះសីហនុ និងផ្លូវល្បឿនលឿនផងដែរ។
អ្វីដែលគួរឱ្យកត់សម្គាល់គឺការរក្សាបាននូវគុណភាព រសជាតិ និងសេវាកម្មពីមួយហាងទៅមួយហាង សបញ្ជាក់ឱ្យឃើញអំពីការប្ដេជ្ញាចិត្តក្នុងការពង្រីកទីតាំងទៅជុំវិញខេត្តក្រុងនៅក្នុងប្រទេសកម្ពុជា។
ជាមួយនឹងភាពច្នៃប្រឌិតលើកម្មវិធីប្លែកភេសជ្ជៈថ្មីរសជាតិឆ្ងាញ់ គុណភាពខ្ពស់ និងតម្លៃសមរម្យសម្រាប់ បម្រើជូនប្រជាជនកម្ពុជា ក្រុមហ៊ុនក៏យកចិត្តទុកដាក់ក្នុងការលើកកម្ពស់វត្ថុធាតុដើមនៅក្នុងស្រុកផងដែរ។
ធ្យូបកាហ្វេ នឹងបន្តស្វែងរកនូវរសជាតិនិងគ្រឿងផ្សំពិសេសៗសម្រាប់អតិថិជន ក្នុងគោលដៅជួយលើក កម្ពស់វត្ថុធាតុដើមដែលមានស្រាប់នៅក្នុងប្រទេសកម្ពុជា៕