Maxim ដែលជាកម្មវិធីឈានមុខគេមួយនៅក្នុងទីផ្សារនៃ សេវាកម្មដឹកជញ្ជូនអ្នកដំណើរនៅ តំបន់ អាស៊ីអាគ្នេយ៍ យើងសូមណែនាំការផ្តល់ជូនពិសេសថ្មីមួយសម្រាប់ប្រជាជននៅទីក្រុងភ្នំពេញ៖ ការបញ្ចុះតម្លៃលើការជិះធ្វើដំណើររហូតដល់ 50%។ ការផ្តល់ជូននេះ នឹងធ្វើឱ្យការ ជិះធ្វើដំណើរក្នុងទីក្រុងមានកាន់តែច្រើនឡើង ហើយការធ្វើដំណើរជុំវិញរាជធានីកាន់តែមានភាពងាយស្រួល និងមានតម្លៃសមរម្យ។
Maxim ផ្តោតសំខាន់លើតម្លៃសមរម្យនៅក្នុងទីផ្សារ។ ក្រុមហ៊ុនបានក្លាយជាសេវាកម្មដឹកជញ្ជូនអ្នក ដំណើរដំបូងដែលមាន តម្លៃទាបនៅក្នុងប្រទេសកម្ពុជា។ អត្រាតម្លៃសមរម្យ អាចធ្វើឱ្យអ្នកដំណើររបស់ Maxim ធ្វើដំណើរជុំវិញទីក្រុងដោយការចំណាយតិចតួចបំផុត ហើយការផ្តល់ជូនថ្មីនេះនឹងជួយអតិថិជនកាត់បន្ថយថ្លៃជិះធ្វើដំណើរបានកាន់តែច្រើនឡើង។
បច្ចុប្បន្ន Maxim ផ្តល់ជូនសេវាតម្លៃជិះធ្វើដំណើរចំនួន៤ ប្រភេទ៖
- “តុកតុក” ជម្រើសថោកបំផុត ជាមួយនឹងតម្លៃជិះធ្វើដំណើរចាប់ពី ២០០០ រៀល។ “តុកតុក Maxima” ជាតុកតុកធំទូលាយ សាកសមសម្រាប់ការដឹកអ្នកដំណើរដែលមានអីវ៉ាន់ច្រើន។
- “ឡាន” មានម៉ាស៊ីនត្រជាក់ ជាជម្រើសដ៏ល្អមួយសម្រាប់ការធ្វើដំណើរប្រកបដោយផាសុកភាព។
- “រ៉ឺម៉កកង់បី” ជម្រើសដ៏ងាយស្រួលមួយសម្រាប់ក្រុមមនុស្សច្រើន ឬការដឹកជញ្ជូនទំនិញ។
- “ម៉ូតូឌុប” ម៉ូតូតាក់ស៊ីធ្វើឱ្យការធ្វើដំណើរក្នុងទីក្រុងមានភាពលឿនជាងមុន និងងាយស្រួលជាងមុន។
រាល់កក់ការធ្វើដំណើរទាំងអស់ត្រូវឆ្លងកាត់កម្មវិធី Maxim។ អ្នកប្រើប្រាស់ Maxim អាចមើលឃើញតម្លៃជាមុន។ តម្លៃចុងក្រោយ គឺត្រូវបានគណនាដោយប្រើប្រាស់ផ្លូវល្អបំផុត។
វិធីនេះ នឹងធ្វើឱ្យអតិថិជនមិនចាំបាច់បង់ប្រាក់បន្ថែមដែលមិនបានដឹងឡើយ។ កម្មវិធីនេះមានផ្តល់ជូនពេញលេញជាភាសាអង់គ្លេស និងភាសាខ្មែរ។
បច្ចេកវិទ្យាទំនើបបំផុតរបស់ Maxim ធានាសុវត្ថិភាពអតិថិជនរបស់ខ្លួន។ អ្នកប្រើប្រាស់ Maxim អាចតាមដានការជិះធ្វើដំណើររបស់ពួកគេនៅក្នុងកម្មវិធី និងបញ្ជូនការធ្វើដំណើរនេះទៅមនុស្សជាទីស្រលាញ់របស់ពួកគេ ដើម្បីតាមដានការធ្វើដំណើរ។ ក្នុងករណីមានអាសន្នណាមួយ សេវាកម្មជំនួយអតិថិជន Maxim អាចទាក់ទងបាន 24/7។
ការផ្តល់ជូនពិសេសនេះ គឺមានសុពលភាពសម្រាប់អ្នកប្រើប្រាស់ថ្មី និងសម្រាប់អ្នកប្រើប្រាស់ដែលមិនបានប្រើកម្មវិធីលើសពី 30 ថ្ងៃ។ ដើម្បីទទួលបានការផ្តល់ជូននេះ សូមបញ្ចូលកូដប្រូម៉ូសិន នៅក្នុងម៉ឺនុយរបស់កម្មវិធី ហើយអ្នកនឹងទទួលបានឥណទានប្រាក់រង្វាន់ 10,000 រៀល ទៅក្នុងគណនីរបស់អ្នកនៅក្នុងកម្មវិធី។
អ្នកអាចប្រើឥណទានទាំងនេះដើម្បីទូទាត់រហូតដល់ 50% លើថ្លៃធ្វើដំណើរ។ សូមកុំភ្លេចជ្រើសរើសវិធីសាស្ត្រទូទាត់ចេញពីគណនីនៅក្នុងកម្មវិធីរបស់អ្នក ដើម្បីប្រើប្រាស់ឥណទានប្រាក់រង្វាន់នេះ។
ប្រវត្តិសាស្រ្តនៃសេវាកម្មអន្តរជាតិ Maxim បានចាប់ផ្តើមដំណើរការចាប់តាំងពី 10 ឆ្នាំមុន នៅពេលម៉ាកយីហោនេះបានបង្ហាញខ្លួនជាលើកដំបូងនៅក្នុងតំបន់ផ្សេងៗនៅក្នុងតំប់អាស៊ី ហើយបន្ទាប់មកនៅអាមេរិកឡាទីន និងអាហ្វ្រិកខាងត្បូង។
ប្រទេសកម្ពុជា គឺជាប្រទេសប្រតិបត្តិការទីប្រាំមួយរបស់ Maxim នៅតំបន់អាស៊ីអាគ្នេយ៍ បន្ទាប់ពីឥណ្ឌូនេស៊ី ម៉ាឡេស៊ី ថៃ វៀតណាម និងហ្វីលីពីន។ ម៉ាកយីហោនេះប្រត្តិបត្តិការដោយ ក្រុមហ៊ុនថេកស៊ី (ខេមបូឌា) ឯ.ក នៅក្នុងព្រះរាជាណាចក្រកម្ពុជា ។
Maxim អភិវឌ្ឍបច្ចេកវិទ្យាប្រកបដោយភាពច្នៃប្រឌិតសម្រាប់ការកក់សេវាកម្មដឹកជញ្ជូន ធ្វើឱ្យសេវាកម្មកាន់តែមានភាពទំនើប ងាយស្រួលប្រើប្រាស់ និងមានសុវត្ថិភាព។ ក្រុមហ៊ុនក៏បានអភិវឌ្ឍដំណោះស្រាយផ្ទាល់ខ្លួនរបស់ខ្លួនផងដែរ និងបានបង្កើតប្រព័ន្ធមួយដែលធ្វើឱ្យវាអាចចុះឈ្មោះអ្នកបើកបរគ្មានដែនកំណត់ និងដំណើរការការកក់ចំនួនរាប់លានជារៀងរាល់ថ្ងៃ។
កម្មវិធីសេវាកម្មដឹកជញ្ជូន Maxim សម្រាប់អតិថិជន និងកម្មវិធី Taxsee Driver សម្រាប់អ្នកបើកបរ គឺជាកម្មវិធីកំពូលរបស់ពិភពលោក ដែលមានអ្នកប្រើប្រាស់រាប់លាននាក់។
កម្មវិធីមានផ្តល់ជូនតាមរយៈតំណភ្ជាប់ https://taxs.ee/phnompenhpost