កម្មវិធីទូរសព្ទដៃ ធ្យូបកាហ្វេ បានដាក់ឱ្យដំណើរការជាផ្លូវការនៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥។ កម្មវិធីថ្មីនេះផ្ដល់ជូនអតិថិជននូវបទពិសោធថ្មី និងភាពងាយស្រួលជាងមុន ដោយដើរតួនាទីជាវេទិកាឌីជីថលដ៏សំខាន់ និងងាយស្រួលប្រើប្រាស់ ដើម្បីឆ្លើយតបទៅនឹងការផ្លាស់ប្ដូររបៀបដែលប្រជាជនកម្ពុជាកុម្ម៉ង់ភេសជ្ជៈប្រចាំថ្ងៃ ។
លក្ខណៈពិសេសរបស់កម្មវិធីទូរសព្ទដៃធ្យូបកាហ្វេរួមមាន៖
• កម្មង់ទុកជាមុន សន្សំពេលវេលា មិនចាំបាច់តម្រង់ជួរ
• ជម្រើសភេសជ្ជៈតាមចំណង់ចំណូលចិត្ត (ជ្រើសរើសទំហំកែវភេសជ្ជៈ, កម្រិតស្ករ និងទឹកកក)
• ទូរទាត់ប្រាក់ប្រកបដោយសុវត្ថិភាព
• ផ្ដល់ជូនប្រូម៉ូសិន ផ្ដាច់មុខ
• ប្រព័ន្ធសន្សំពិន្ទុ (នឹងមកដល់ក្នុងពេលឆាប់ៗនេះ)
កញ្ញា ស៊ូ មុន្នីពេជ្រ អគ្គនាយិកា ធ្យូបកាហ្វេ បានមានប្រសាសន៍ថា ៖«យើងបានបង្កើតកម្មវិធីនេះ ឡើងដើម្បីបំពេញតម្រូវការជាក់ស្តែងរបស់អតិថិជនយើង។
កម្មវិធី ទូរសព្ទដៃធ្យូបកាហ្វេ ផ្តល់ជូនសេវាកម្មឆាប់រហ័ស មានភាពបត់បែន និងកាន់តែងាយស្រួល។
សូមបញ្ជាក់ថាកម្មវិធី កម្មវិធីទូរសព្ទដៃ ធ្យូបកាហ្វេ ត្រូវបានបង្កើតឡើងដោយសហការ ជាមួយក្រុមហ៊ុន MONAKOM Technology ជាក្រុមហ៊ុនបច្ចេកវិទ្យារបស់កម្ពុជា ដែលបង្ហាញពី ការប្តេជ្ញាចិត្តរបស់ ធ្យូបកាហ្វេ ក្នុងការគាំទ្រចំពោះនវានុវត្តន៍ក្នុងស្រុក និង និន្នាការឌីជីថលសកល៕
📲 កម្មវិធី ទូរសព្ទដៃធ្យូបកាហ្វេ អាចដោនឡូតបាននៅលើ App Store និង Play Store – ចាប់ផ្តើមបទពិសោធថ្មីរបស់អ្នកថ្ងៃនេះ!